ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​កោះហៅ​លោក សួន សេរីរ​ដ្ឋា ដោះស្រាយ​សំ​ណើ​​អន្តរាគមន៍​ឯកសារ​ក្លែងក្លាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ចេញ​លិខិត​កោះហៅ​លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដែល​ទើបត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ចូល​បំភ្លឺ​សំណុំរឿង​ដែល​លោក​បាន​ដាក់​ចូល​ក្រសួងមហាផ្ទៃ និង​សុំ​ឲ្យ​សើរើ​ករណី​ឯកសារ​ក្លែងក្លាយ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​ស្តីទី​បក្ស…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ចេញ​លិខិត​កោះហៅ​លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដែល​ទើបត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ចូល​បំភ្លឺ​សំណុំរឿង​ដែល​លោក​បាន​ដាក់​ចូល​ក្រសួងមហាផ្ទៃ និង​សុំ​ឲ្យ​សើរើ​ករណី​ឯកសារ​ក្លែងក្លាយ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​ស្តីទី​បក្ស និង​ការ​ផ្លាស់​ប្តូរ​រូប​សញ្ញា​បក្ស​តាម​រយៈ​សមាជ​ពីរ​ដង ។

លោក ប្រាក់ សំ​អឿ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​បាន​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ បាន​អះអាង​ក្នុង​លិខិត​អញ្ជើញ​ថា សូម​អញ្ជើញលោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដើម្បី​ប្រជុំ​ពិភាក្សា​លើក​សុំ​ណើ​រ​សុំ​អន្តរាគមន៍​មក​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ​ចុះ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោក​ថា លោក សួន សេរីរ​ដ្ឋា ត្រូវ​ទៅ​កាន់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ទីកន្លែង​នៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​(​អាគារ​V) តែ​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​ស្តីទី​គណបក្ស​បាន​លើក​ឡើង​ថា អគ្គនាយកដ្ឋាន​កិច្ចការ​សមាគម​ន៍ និង​គណបក្ស​នយោបាយ​នៃ​ក្រសួងមហាផ្ទៃ​បាន​កោះ​អញ្ជើញ​គណបក្ស​អំណាច​ខ្មែរ​ទៅ​ដោះស្រាយ​បញ្ចប់​បញ្ហា នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ម៉ោង ៨​និង​៣០​នាទី​ព្រឹក (​ក្រសួង​ស្នើរ​លើក​ពេល​១​ថ្ងៃ​បើ​យោង​តាម​លិខិត​អញ្ជើញ ) ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ លោក សួន សេរីរ​ដ្ឋា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បញ្ជាក់​ពី​អំពើ​របស់​លោក សួង សុ​ភ័​ណ្ឌ ដែល​បាន​បោកប្រាស់​ក្រសួងមហាផ្ទៃ​ដោយ​ក្លែង​ឯកសារ​ធ្វើ​សមាជ​ចំនួន​២​ដង និង​តាំងខ្លួន​ជា​ប្រធាន​បក្ស​ប្តូរ​រូប​សញ្ញា​គណបក្ស និង​តែងតាំង​មន្ត្រី​ដោយ​មិន​មានការ​ឯកភាព​ពី​រូប​លោក​ដែល​កំពុង​ជាប់​ពន្ធនាគារ ។

លោក​បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ពិនិត្យ​លើ​ហត្ថលេខា​លើ​ឯកសារ​របស់​លោក សួង សុ​ភ័​ណ្ឌ បាន​ដាក់​ចូល​ក្រសួងមហាផ្ទៃ​ជា​ហត្ថលេខា​ក្លែងក្លាយ​មិន​ពិត​ទេ ព្រោះ​លោក​មិន​ដែល​បាន​តែងតាំង​លោក សួង សុ​ភ័​ណ្ឌ ជា​ប្រធាន​បក្ស ឬ​ធ្វើ​សមាជ​នោះ​ទេ ៕

កែសម្រួលដោយ