ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រកាស​គាំទ្រ​ផ្សះផ្សា​ជាតិ​ឧបទ្វីប​កូរ៉េ​ទាំង​ពីរ​ឆ្ពោះ​រក្សា​រំសាយ​អាវុធ​នុយក្លេអ៊ែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ២០១៨ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ស្វាគមន៍​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​ជា​ប្រវត្តិសាស្ត្រ និង​ជោគជ័យ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨-២០ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ២០១៨ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ស្វាគមន៍​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​ជា​ប្រវត្តិសាស្ត្រ និង​ជោគជ័យ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨-២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុ​ង​យ៉ាង ។

ជា​ពិសេស​សេចក្តី​ប្រកាស​រួម​ទីក្រុង​ព្យុ​ង​យ៉ាង​ដែល​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយទៀត ឆ្ពោះទៅ​រក​ការ​ផ្សះផ្សា​ជាតិ សន្តិភាព​យូរអង្វែង កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​វិបុលភាព​រួម​នៅ​ឧបទ្វីប​កូរ៉េ ។

យោង​តាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៥ ខែកញ្ញា ២០១៨ ក្រសួងការបរទេស​កម្ពុជា​បាន​លើក​ឡើង​ថា​«​ព្រះរាជាណាចក្រ​កម្ពុជា គាំទ្រ​ទាំងស្រុង​ដល់​ការ​បន្ត​ធ្វើ​កិច្ច​សន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​ដែល​នឹង​នាំ​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ទាំងស្រុង សន្តិភាព​អចិន្ត្រៃយ៍ និង​ការ​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​ឡើង​វិញ ដោយ​សន្តិវិធី​» ៕

កែសម្រួលដោយ