ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​10​ចំណុច​អាច​ការពារ​ទិន្នន័យ​ និង​ការ​វាយប្រហារ​នានា

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​កើនឡើង​នូវ​ការ​បែកធ្លាយ​ទិន្នន័យ​ (data breaches) និង​ការ​វាយប្រហារ​នានា​ពី​ក្រុម​ជនអនាមិក វា​មិនល្អ​នោះ​ទេ​សម្រាប់​អាជីវកម្ម​ដែល​មាន​យន្តការ​ការពារ​សន្តិសុខ​ខ្សោយ​ប្រឆាំង​នឹង​ការ​វាយប្រហារ​ទាំងនោះ​។ ដូចនេះ​អ្នកដឹកនាំ​អាជីវកម្ម​គួរតែ​បង្កើន​នូវ​វិធីសាស្ត្រ​ដើម្បី​ការងារ​ទិន្នន័យ​អង្គភាព ។ បើ​តាម​អ្នកជំនាញ​និយាយ​ថា…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​កើនឡើង​នូវ​ការ​បែកធ្លាយ​ទិន្នន័យ​ (data breaches) និង​ការ​វាយប្រហារ​នានា​ពី​ក្រុម​ជនអនាមិក វា​មិនល្អ​នោះ​ទេ​សម្រាប់​អាជីវកម្ម​ដែល​មាន​យន្តការ​ការពារ​សន្តិសុខ​ខ្សោយ​ប្រឆាំង​នឹង​ការ​វាយប្រហារ​ទាំងនោះ​។ ដូចនេះ​អ្នកដឹកនាំ​អាជីវកម្ម​គួរតែ​បង្កើន​នូវ​វិធីសាស្ត្រ​ដើម្បី​ការងារ​ទិន្នន័យ​អង្គភាព ។

បើ​តាម​អ្នកជំនាញ​និយាយ​ថា ទិន្នន័យ​គឺជា​កត្តា​ស្លាប់​របស់​អាជីវកម្ម ឬ​ក្រសួង​ស្ថាប័ន ដូច្នេះ​អ្នកដឹកនាំ ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម គួរតែ​បង្កើន​នូវ​វិធីសាស្ត្រ​ដើម្បី​ការពារ​អង្គភាព​របស់​ខ្លួន ។ ក្នុង​នោះ​មាន​វិធី​សំខាន់​១០​ចំណុច អាច​ការពារ​ទិន្នន័យ ឬ​ការ​វាយប្រហារ​ពី​ក្រុម​ជនអនាមិក​បាន ។

លោក អ៊ូ ផា​ន់​ណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បង្ហាញ​នូវ​ចំណុច​សំខាន់​ទាំង​១០​ដូច​ខាងក្រោម ៖

១- អ្នក​គួរតែ​ធ្វើ​កូដ​នី​យ​កម្ម​ទិន្នន័យ (Data Encryption) ​សំខាន់​ៗ ដូច​ជា​លេខ​សម្ងាត់​គណនី​ធនាគារ លេខ​កូដ​ប័ណ្ណឥណទាន ជាដើម ។

២-​សន្តិសុខ​ទៅ​លើ Hardware (Hardware Security) ដែល​ជា​ការ​វាយប្រហារ​មួយ​តាម​រយៈ Hardware ហេតុ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ប្រើប្រាស់​មុខងារ​សន្តិសុខ​ទៅ​លើ desktops, laptops, mobile devices, និង printers ជាដើម ។

៣-​ប្រើ​ពាក្យ​សម្ងាត់​ដែល​ខ្លាំង (Strong Password) មិន​ត្រូវ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ដែល​ងាយស្រួល​ធ្វើការ​ទាយ ។ អ្នក​មិន​ត្រូវ​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដូច​ជា ថ្ងៃខែ​ឆ្នាំ​កំណើត ឈ្មោះ លេខ​ទូរស័ព្ទ​ឡើយ ។ ពាក្យ​សម្ងាត់​ដែល​ពិបាក​បំបែក​គឺ​ផ្សំ​ឡើង​ដោយ​តួអក្សរ​ធំ តូច លេខ និង​និមិត្តសញ្ញា ហើយ​មាន​ប្រវែង​យ៉ាង​ហោច​ណាស់​ចំនួន​៨​តួអក្សរ​ឡើង​ទៅ »​។

៤-​មាន​ប្រព័ន្ធ​ការពារ​ខ្លាំង (Strong Firewall) ដែល​មិន​អាច​ខ្វះ​បាន ។ វា​នឹង​ជួយ​យើង​ការពារ​Network ដោយ​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​ការ​ចរាចរ​អុី​ន​ធើ​រ​ណេ​ត​ (internet traffic) ដែល​ឆ្លងកាត់​ចេញចូល​ក្រុមហ៊ុន​របស់​អ្នក ។ វា​អាច​ជួយ​អ្នក​ក្នុង​ការ​ច្រោះ និង​រាំង​ផ្ទប់​ការ​ជ្រៀតចូល​មួយ​ចំនួន​ធំ​ពី​អុី​ន​ធើ​រ​ណេ​ត ។

៥-​កម្មវិធី​កម្ចាត់​មេរោគ​ (Antivirus Protection) ។ កម្មវិធី​ Anti-malware និង ​Antivirus គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ការពារ​ប្រព័ន្ធ​របស់​អ្នក ។ វា​ជួយ​អ្នក​ក្នុង​ការ​ស្កេ​ន​រាល់​ឯកសារ​ទាំងឡាយ​ណា​ដែល​អាច​មាន​ផ្ទុកមេរោគ ក៏​ដូច​ជា​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​អុី​ម៉ែ​ល ។

៦- Update ជា​ប្រចាំ ដើម្បី​ឱ្យ​ប្រព័ន្ធ​របស់​អ្នកមាន​សុវត្ថិភាព​និង​សន្តិសុខ ។ ការ​ Update ​កម្មវិធី​ជា​ប្រចាំ នឹង​ជួសជុល​ទៅ​លើ​កំហុសឆ្គង​មួយ​ចំនួន​ដែល​អាច​មាននៅ​ក្នុង​ប្រព័ន្ធ ដែល​អាច​វាយលុក​ដោយ​ក្រុម Hackers​។

៧-​សន្តិសុខ​ទៅ​លើ​ឧបករណ៍​ចល័ត ដោយសារ​តែ​ស្មា​ត​ហ្វូ​ន​មាននូវ​ទិន្នន័យ​សំខាន់​ៗ​ជា​ច្រើន ហេតុនេះ​ហើយ​វា​មាន​សារសំខាន់​ដូច​ជា​កំ​ព្យូ​ទ័​រ​របស់​ក្រុមហ៊ុន ។ ដូចនេះ​ការ​ដាក់​ពាក្យ​សម្ងាត់ ការ​ធ្វើ​កូដ​នី​យ​កម្ម និង​ការ​ដំណើរ​ការងារ​មុខងារ​លុប​ទិន្នន័យ​ពី​ចម្ងាយ​គឺ​មាន​សារសំខាន់​ណាស់ »​។

៨-​ការ​ថតចម្លង​ទុកជា​ប្រចាំ (Regular Backups) គឺ​មាន​សារសំខាន់​ណាស់ ដោយ​យើង​អាច​ប្រើប្រាស់ External Hard Drive​ ។ វា​ជា​ការ​ល្អ ក្នុង​ការ​ថតចម្លង​ឯកសារ​ទុក​នៅ​លើ​ Cloud វា​អាច​ឱ្យ​យើង​ទាញ​វាយ​កមក​ប្រើប្រាស់​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។

៩- ត្រួតពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​ (Diligent Monitoring) ។ អ្នក​ត្រូវ​ជួល​បុគ្គលិក ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​របស់​អ្នក​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើការ​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​ហេតុ​កា​រ៍ណា​មួយ​នៅ​ពេល​មានការ​វាយប្រហារ​កើត​មាន​ឡើង ។

១០- ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​អំពី​សារសំខាន់​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ។ ពួក​គេ​ត្រូវ​តែ​សិក្សា​អំពី​វិធីសាស្ត្រ​ក្នុង​ការ​បង្កើត​ពាក្យ​សម្ងាត់​ដែល​ខ្លាំង​, ធ្វើការ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​ជា​ប្រចាំ​, ជៀសវាង​ចុច​ទៅ​លើ​តំណរ​ភ្ជាប់​ដែល​មិន​ស្គាល់ ហើយ​ឱ្យធ្វើ​ការ​ Log-out ពី​ឧបករណ៍​នានា​នៅ​ពេល​ដែល​ខ្លួន​ឈប់​ប្រើប្រាស់ »​។

លោក អ៊ូ ផា​ន់​រិ​ទ្ធិ បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ការ​វាយប្រហារ​គឺ​កំពុង​តែ​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​មិន​ថមថយ​នោះ​ទេ ។ ហេតុ​ដូច្នេះ​ហើយ ម្ចាស់​អាជីវកម្ម​និង​បុគ្គលិក​នីមួយ​ៗ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ធ្វើ​តាម​វិធី​ខាងលើ​នេះ ព្រោះ​វា​ជា​យន្តការ​ការ​សន្តិសុខ​បច្ចេកវិទ្យា​គម​នា​គមន៍ និង​ព័ត៌មាន បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ