ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាញ់ល្បែង​ខ្ចី​លុយ​គេ​មិន​សង គេ​ចាប់​យក​ទៅ​ជម្រិត​ទារប្រាក់​វិញ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ពី​បទ​ចាប់​ឃុំ​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា​ម្នាក់ ជំរិត​ទារប្រាក់​ចំនួន​១៥. ០០០​ដុល្លារ​អា​មេ​រិ​ក​។…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ពី​បទ​ចាប់​ឃុំ​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា​ម្នាក់ ជំរិត​ទារប្រាក់​ចំនួន​១៥. ០០០​ដុល្លារ​អា​មេ​រិ​ក​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ SHUI TAO ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខ E០៥៥៩៤១៩៥ ស្នាក់​នៅ​មិន​ពិតប្រាកដ (​មិន​ព្រម​ប្រាប់​ពី​កន្លែង​ស្នាក់​នៅ​)​។ រីឯ​ម្នាក់​ឈ្មោះ WEN MENGMENG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខ ED៥២៨៧១៧៥ ស្នាក់​នៅ​មិន​ពិតប្រាកដ (​មិន​ព្រម​ប្រាប់​ពី​កន្លែង​ស្នាក់​នៅ​)​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ TIAN WENTAO ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខ ED២៩៣៦៧៦៧ ស្នាក់​ភូមិ​២ សង្កាត់​២ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ កញ្ញា វេលា​ម៉ោង​ប្រមាណ​៧ យប់ មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ទៅ​រាយការណ៍​សមត្ថកិច្ច​ថា ប្អូនប្រុស​របស់​គាត់​ត្រូវ​បាន​ជនជាតិ​ចិន​មួយ​ក្រុម ចាប់​ឃុំ​ទុក​ក្នុង​បន្ទប់​មួយ​មិន​ស្គាល់​កន្លែង ដោយ​មូលហេតុ ប្អូន​គាត់​នៅ​ជំពាក់​លុយ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ ១,៥០០​ដុល្លារ ដោយ​ពួក​គេ​បាន​តម្រូវ​ឲ្យ​យក​លុយ​សង ទើប​ដោះ​លែង​ប្អូន​គាត់​មក​វិញ​។ បន្ទាប់​ពី​ទទួល​បាន សេចក្តីរាយការណ៍​នោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ ឲ្យ​ទៅ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជា​បន្ទាន់​។ ខណៈនោះ​ជនសង្ស័យ​បាន និង​កំពុង​ណាត់​បងប្រុស​ជន​រង​គ្រោះ ឲ្យ​ទៅ​ជួប​នៅ​មុខ​កាស៊ីណូ វ៉ាង​ឆាវ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ សមត្ថកិច្ច​ក៏​បាន​ដាក់​ការ​ឡោម​ព័ទ្ធ និង ឃ្លាំ​ចាប់​ជនសង្ស័យ​។

មិន​បាន​ប៉ុន្មាន​ជនជាតិ​ចិន​២​នាក់ បាន​ទៅ​ជួប​បងប្រុស​ជន​រង​គ្រោះ ហើយ​ចង់​ចាប់​បងប្រុស​របស់​ជន​រង​គ្រោះ​ធ្វើ​ជា​ចំណាប់ខ្មាំង​ម្នាក់​ទៀត តែ​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​តែ​ម្តង​ទៅ ។ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដើរ​ចេញពី​កាស៊ីណូ វ៉ាង​ឆាវ មក​រក​សមត្ថកិច្ច​ដែរ​។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ពី​ជនសង្ស័យ​មាន ទូរស័ព្ទ​ដៃ ១​គ្រឿង ម៉ាក IPHONE X ពណ៌​ស រថយន្ត ០១​គ្រឿង ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ស្លាក​លេខ បាត់ដំបង ២A-៦៨៥៥ ។ ករណី​នេះ​បាន​កើតឡើង​ដោយសារ កាលពី​២​ខែ​មុន ជន​រង​គ្រោះ​បាន​ទៅ​លេងល្បែង​នៅ​កាស៊ីណូ ហ្គា​ន់តា​វ ស្ថិត​ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ។

ហើយ​បាន​ខ្ចី​កាក់​ពី​ក្រុម​ជនសង្ស័យ​ចំនួន ៣,០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​លេងល្បែង លុះ​ពេល​លេង​ចាញ់​អស់​លុយ ជន​រង​គ្រោះ បាន​សង​ប្រាក់​ទៅ​ឲ្យ​ក្រុ​ន​ជនសង្ស័យ​ចំនួន​១,៥០០​ដុល្លារ​អា​មេ​រិ​កសិន ដោយ​សន្យា​ថា នៅ​សល់ ១,៥០០​ដុល្លារ ទៀត​សង​ពេល​ក្រោយ​។ រហូត​ដល់​ថ្ងៃ​ទី​២៣ កញ្ញា វេលា​ម៉ោង​១០​យប់ ជនសង្ស័យ​បាន​ទៅ កាស៊ីណូ វ៉ាង​ឆាវ ក៏​ឃើញ​ជន​រង​គ្រោះ​នៅ​ទីនោះ ហើយ​ជន​រង​គ្រោះ​នៅ​តែ​មិន​សង​ប្រាក់​ទៅ​ជនសង្ស័យ​ដែរ ទើបត្រូវ​បាន​ជនសង្ស័យ​ចាប់​ជន​រង​គ្រោះ​ចូល​រថយន្ត យក​ទៅ​ឃុំ​នៅ​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ​តែ​ម្តង​ទៅ ។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ