ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី​ចំនួន​៦​ទីតាំង​លើ​កំណាត់​ផ្លូវជាតិ​លេខ​១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ច​សហប្រតិបត្តិការ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន រដ្ឋបាល​រាជ ធានី​ភ្នំពេញ បាន​និង​កំពុង​ដំឡើង​ភ្លើងស្តុប​ថ្មី​ចំនួន​១១៥​ទីតាំង ក្នុង​នោះ​ភ្លើងស្តុប​ជាង​១០០​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ នៅ​សល់​ប្រមាណ​១០​ទីតាំង​ទៀត ក្រុមការងារ​កំពង់​ខិតខំ​ឲ្យ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រមទាំង​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើងស្តុប​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ច​សហប្រតិបត្តិការ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន រដ្ឋបាល​រាជ
ធានី​ភ្នំពេញ បាន​និង​កំពុង​ដំឡើង​ភ្លើងស្តុប​ថ្មី​ចំនួន​១១៥​ទីតាំង ក្នុង​នោះ​ភ្លើងស្តុប​ជាង​១០០​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ នៅ​សល់​ប្រមាណ​១០​ទីតាំង​ទៀត ក្រុមការងារ​កំពង់​ខិតខំ​ឲ្យ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រមទាំង​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើងស្តុប​ផង​ដែរ ដើម្បី​ត្រួតពិនិត្យ​បទល្មើស​ចរាចរ​ណ៏ ឬ​បទល្មើស​ផ្សេង​ៗ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ដែល​ជា​បញ្ហា​ប្រឈម​របស់​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី ចំនួន​៦​កន្លែង នៅ​ផ្លូវជាតិ​លេខ​១ ដូច​ជា ទី​១-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវ​លេខ​៣៦៣ ផ្សារ​ច្បារ​អំពៅ ទី​២-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវ​លេខ​៦២៨ ទី​៣-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ ១ និង​ផ្លូវ​លេខ ៣៥១ វត្ត​និរោធ​ន៍ ទី​៤-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ ១ និង​ផ្លូវ​ទូរទស្សន៍​បាយ័ន ទី​៥-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវ​ចូល​បុរី ប៉េង ហួត បឹង​ស្នោរ និង​ទី​៦-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវ​ចូល​មន្ទីរពេទ្យ​ចារី​យ៍ ។

លោក​បន្ត​ថា ការ​ដាក់​ភ្លើងស្តុប​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​ណ៏​របស់​ប្រជាពលរដ្ឋ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ​ដែល​អាច​កាត់​បន្ថយ កកស្ទះ​ចរាចរ​ណ៏ ។

លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​ភ្លើងស្តុប​សរុប​ចំនួន​១៦០​ទីតាំង​ដែល​កំពុង​ដំណើរការ​រាល់ថ្ងៃ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​ណ៏​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​កាត់​បន្ថយ​បាន​ច្រើន​នូវ​បញ្ហា​កកស្ទះ​ចរាចរ​ណ៏ ហើយ​ការ​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ប្រភេទ​ថ្មី​នេះ មន្ទីរ​សាធារណការ និង​ផលិត​ស្ព​ត​វី​ឌី​អូ ដើម្បី​ពន្យល់​ពី​របៀប​ប្រើប្រាស់​ផង​ដែរ ព្រោះ​ភ្លើងស្តុប​ថ្មី​នេះ មាន​លក្ខណៈ​ទំនើប​ពិសេស ខុស​ប្លែក​ពី​ភ្លើងស្តុប​ចាស់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ