កសិដ្ឋានផលិតទឹកដោះគោខេត្តព្រះវិហារ នឹងដំណើរការចុងឆ្នាំនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនមួយគ្រោងនឹងបើកកសិដ្ឋានផលិតទឹកដោះគោ និងវេចខ្ចប់យកមកលក់ក្នុងទីផ្សារកម្ពុជា ដែលអាចនឹងដំណើរការនៅអំឡុងខែធ្នូឆ្នាំ២០១៨នេះ ។

លោកបណ្ឌិត សុខ ទូច បន្ដថា ៖« ក្រុមហ៊ុនផលិតទឹកដោះគោនៅខេត្តព្រះវិហារនេះ គ្រោងចំណាយប្រាក់វិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក ក្នុងការទិញមេគោ និងSperm របស់គោបា យកមកបង្កាត់ពូជក្នុងស្រុក ព្រមទាំងទិញម៉ាស៊ីនសម្រាប់វេចខ្ចប់ផលិតផលទឹកដោះគោ ដែលចេញពីកសិដ្ឋានបញ្ជូនមកលក់តាមទីផ្សារ » ។ លោកអះអាងថា ប្រសិនបើការសាកល្បងលើមេគោចំនួន២០០ក្បាលនេះទទួលបានជោគជ័យ ជំហានបន្ដក្រុមហ៊ុនមានគម្រោងបង្កើតធនាគារគោ ដោយបង្កាត់ពូជនិងទិញមេគោជាច្រើនមកប្រវាស់ឱ្យប្រជាពលរដ្ឋនៅតំបន់ជុំវិញជាអ្នកចិញ្ចឹម រីឯក្រុមហ៊ុនជាអ្នកដើរប្រមូលទិញទឹកដោះគោស្រស់ពីកសិករ ហើយវេចខ្ចប់សម្រាប់នាំយកទៅលក់នៅទីផ្សារបន្ត ។
លោកបណ្ឌិត ពន្យល់ថា ៖« ក្នុងមេគោ១ក្បាល បើផ្ដល់ចំណីឱ្យវាបានត្រឹមត្រូវ គឺវាអាចផ្ដល់ទឹកដោះបានពី២០ទៅ៣០លីត្រក្នុង១ថ្ងៃ ហើយប្រសិនបើកសិករ១គ្រួសារ អាចចិញ្ចឹមគោបាន១០ក្បាល គឺអាចរកចំណូលបានប្រមាណជា១០០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗ ពីព្រោះក្រុមហ៊ុនអាចទទួលទិញទឹកដោះគោឆៅ ថ្លៃប្រមាណ២.០០០រៀល ក្នុង១លីត្រ »។
លោកបណ្ឌិតបញ្ជាក់ថា ប្រសិនបើគម្រោងចិញ្ចឹមមេគោយកទឹកដោះនៅខេត្តព្រះវិហារបានទទួលជោគជ័យនោះ គឺវាជាជ្រុងមួយដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅឆ្នាំ២០៣០ខាងមុខ ប្រទេសកម្ពុជានឹងទទួលបានចំណូលមធ្យមកម្រិតខ្ពស់ ៕
ចែករំលែកព័តមាននេះ