ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន​ ឪពុកក្មេក​ពន្លះ​កូនប្រសា​ចូល​ពេទ្យ​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឪពុកក្មេក​បាន​កាប់​កូនប្រសារ​បណ្តាល​ឱ្យ​រ​បួស​ធ្ងន់ធ្ងរ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣៥​នាទី យប់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​នៅ​ភូមិ​សង្វាត ឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ឪពុកក្មេក​បាន​កាប់​កូនប្រសារ​បណ្តាល​ឱ្យ​រ​បួស​ធ្ងន់ធ្ងរ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣៥​នាទី យប់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​នៅ​ភូមិ​សង្វាត ឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ផល ធឿ​ន អធិការ​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា នេះ​ថា ករណី​អំពើ​ហិង្សា​ខាងលើ​នេះ បង្ក​ឡើង​ដោយ​ជន​ស​ង្យ័​យ​ឈ្មោះ ប្រាក់ សឺ​យ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ព្រិ​ន ប្រា​ជ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ត្រូវជា​កូនប្រសា​របស់​ជនសង្ស័យ​) ចំណែក​ប្រពន្ធ​ជន​រង​គ្រោះ​ដែល​ត្រូវជា​កូនបង្កើត​របស់​ជនសង្ស័យ​ឈ្មោះ សឺ​យ សា​វន អាយុ​២៦​ឆ្នាំ និង​កូនប្រុស​២​នាក់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ប្រាប់​ថា មូលហេតុ​ព្រោះ​ខឹង​នឹង​ជន​រង​គ្រោះ​​រករឿង​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយប្រពន្ធ​ដែល​ត្រូ​វជា​​កូនស្រី​របស់​គាត់ ហើយ​កូនប្រសា​ដែល​ជា​ជន​រង​គ្រោះ​បាន​ជេរ​ដៀល​ដល់​ពូជ​របស់​គាត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គាត់​ជា​ឪពុក​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ទ្រាំ​ពុំ​បាន ក៏​ទាញ​កាំបិត​ផ្គាក់​កាប់​មួយ​កាំបិត​បណ្តាល​អោយ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ចំ​ក្បាល​លើ​ស្លឹកត្រចៀក​ខាងឆ្វេង ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង ចំណែក​ជនសង្ស័យ​ជា​ឪពុកក្មេក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​ឃុំ​ក្រយា​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ