ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១​ឆ្នាំ ក្រសួងយុត្តិធម៌ ទទួល​បាន​សំណើរ​សុំអន្តរាគមន៍​​រឿង​ក្តី​ពី​ប្រជាពលរដ្ឋ​ជាង​២​ពាន់​ករណី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មការ​ដឹកនាំ​យុទ្ធនា​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ បាន​ទទួល​សំណើរ​សុំ​អន្តរាគមន៍​លើ​សំណុំរឿង​ក្តី​ពី​ប្រជាពលរដ្ឋ បាន​ចំនួន​២,៤១៣​ករណី ដែល​គិត​ជា​មធ្យម ចំនួន​ស្នើ​សុំ​នេះ​មាន​អត្រា​ប្រមាណ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មការ​ដឹកនាំ​យុទ្ធនា​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ បាន​ទទួល​សំណើរ​សុំ​អន្តរាគមន៍​លើ​សំណុំរឿង​ក្តី​ពី​ប្រជាពលរដ្ឋ បាន​ចំនួន​២,៤១៣​ករណី ដែល​គិត​ជា​មធ្យម ចំនួន​ស្នើ​សុំ​នេះ​មាន​អត្រា​ប្រមាណ ៦.៥២​សំណើរ ក្នុង​មួយ​ថ្ងៃ ដែល​មាន​ចំនួន​ថយ​ចុះ បើ​ធៀប​នឹង​ការ​ចាប់ផ្តើម​ដំបូង​មាន​រហូត ដល់​១១ ឬ​១២​សំណើរ​ក្នុង​មួយ​ថ្ងៃ នេះ​បើ​តាម​លោក កេង សុ​ម៉ា​រិ​ទ្ធ រដ្ឋ​លេខា​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​លេខាធិការ​រ​ដ្ឋា​ន នៃ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ជំរុញ​និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ ។

ការ​លើក​ឡើង​របស់​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី “​លទ្ធផល​រយៈពេល​១​ឆ្នាំ នៃ​ការ​អនុវត្ត​យុទ្ធនាការ​ជំរុញ​និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី នៅ​តាម​តុលាការ​” នា​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង ។

លោក កេង សុ​ម៉ា​រិ​ទ្ធ បាន​លើក​ឡើង​ទៀត​ថា រាល់​សំណើរ ដែល​ទទួល​បាន ទាំង​គណៈកម្មការ​ជំនាញ បាន​ពិនិត្យ​ប្រមូល​ព័ត៌មាន​រួច​ហើយ​បាន​ទាក់ទង​ទៅ​ម្ចាស់​សំណើរ​វិញ គឺ​មាន​សំណើរ​ចំនួន​១៧ មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់ និង​មិន​អាច​ចាត់ការ​បាន​។ ហើយ​ក៏​មាន​សំណើរ​សុំ​អន្តរាគមន៍​ចំនួន ២,៣៤៦​ករណី បាន​ពិនិត្យ​ឃើញ​មាន​មូលដ្ឋាន​គ្រប់គ្រាន់ និង​បាន​បញ្ជូន​ទៅ​កាន់​យុទ្ធនាការ​ពាក់ព័ន្ធ​ទាំង​ពីរ ដែល​នៅ​ក្នុង​នោះ បាន​បញ្ជូន​ទៅ​យុទ្ធនាការ ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ​សរុប​ចំនួន​១,១៧៥​ករណី ស្មើនឹង​៤៩.០% នៃ​ចំនួន​ស្នើ​សុំ​អន្តរាគមន៍​។ លើស​ពី​នេះ ក៏​បាន​បញ្ជូន​ទៅ​កាន់​គណៈកម្មការ​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី នៅ​តាម​តុលាការ​មាន​ពាក្យបណ្តឹង​សរុប ចំនួន​១,២២១​ករណី ស្មើនឹង​៥០.៩៦% នៃ​ចំនួន​បណ្តឹង​សរុប​ទាំងអស់ ។

លោក​បាន​លើក​ឡើង​ទៀត​ថា ចំពោះ​យុទ្ធនាការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី នៅ​តាម​តុលាការ​គណៈកម្មការ​គណៈ​បញ្ជាការ​បាន​ធ្វើ​លិខិត​អន្តរាគមន៍ ទៅ​កាន់​សាលា​ជម្រះក្តី និង​ម្ចាស់​បណ្តឹង​បាន​ចំនួន​៦៣៩​ករណី ហើយ​មក​ដល់​ពេល​នេះ តុលាការ​បាន​ចាត់ការ​ចំពោះ​ការ​ជំរុញ និង​ព​ន្លឿ​ន នេះ​បាន​ចំនួន ១,១៦៣​ករណី ស្មើ​៩៨.៩៨% នៃ​ចំនួន​បណ្តឹង ដែល​អគ្គលេខាធិការដ្ឋាន​ទទួល​បាន​សរុប ។

លោក​បាន​បញ្ជាក់​ថា ៖ «​ក្រោយ​ពី​តុលាការ​ទទួល​បាន​លិខិតស្នើ​សុំ​អន្តរាគមន៍​រួច​ហើយ តុលាការ​បាន​ចាត់ការ​លើ​សំណើរ​នោះ បាន​ចំនួន​៦២៧​ករណី ហើយ​ក៏​មាន​សំណុំរឿង​ចំនួន ៥៣៦​ករណី ត្រូវ​បាន​តុលាការ​ធ្វើការ​ចាត់​ដោយ​ខ្លួនឯង​ផង​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​ឲ្យ​ដឹង​ដែល​ថា ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ ក្រសួងយុត្តិធម៌ ក៏​បាន​ផ្តល់​សេវា​មេធាវី ស្ម័គ្រចិត្ត​ដោយ​មិន​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ដោយ​សរុប​មាន​សំណើរ​សុំ ពី​ប្រជាពលរដ្ឋ មាន​ចំនួន​១៧៦​ករណី នៅ​ក្នុង​សំណើរ​សរុប ១៧៨​ករណី ហើយ​សល់​២​ករណី កំពុង​តែ​រៀបចំ​ជូន​ពួក​គាត់ ។

ទាក់ទិន​នឹង​ការ​ណី​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី នៅ​តាម​តុលាការ លោក កេង សុ​ម៉ា​រិ​ទ្ធ ក៏​បាន​លើក​ឡើង​ថា​រយៈពេល​១​ឆ្នាំ​មកនេះ សំណុំរឿង​នៅ​តាម​សាលាដំបូង និង​អយ្យការ​សាលាដំបូង នៅ​ទូ​ទាំង​ប្រទេស ទាំង​សំណុំរឿង​ចាស់ និង​ថ្មី ទាំង​សំណុំរឿង​ព្រហ្មទណ្ឌ និង​សំណុំរឿង​រដ្ឋប្បវេណី មាន​ចំនួន​២១៥,១៤១​សំណុំរឿង​។ នៅ​ក្នុង​ចំនួន​សំណុំរឿង​នេះ តុលាការ​សាលាដំបូង និង​អយ្យការ​សាលាដំបូង នៅ​ទូ​ទាំង​ប្រទេស បាន​ចាត់ការ​សំណុំរឿង​បាន​ចំនួន​១៧៨,៧៨៩​សំណុំរឿង ស្មើ​៨៣.១០% នៃ​សំណុំរឿង​សរុប​។ នៅ​ក្នុង​សំណុំរឿង​ទាំង​អស់នេះ មាន​សំណុំរឿង​ព្រហ្មទណ្ឌ មាន​ចំនួន ៩៤,៧៣២​សំណុំរឿង ស្មើ​៨៤.៨៥% នៃ​ចំនួន​សំណុំរឿង​សរុប​។ ចំពោះ​សំណុំរឿង​រដ្ឋប្បវេណី​សាលាដំបូង បាន​ចាត់ការ​ចំនួន​៨៤,០៥៧​សំណុំរឿង ស្មើ​៨១.២១% នៃ​ចំនួន​សំណុំរឿង​រដ្ឋប្បវេណី​សរុប ៕

_cuva
_cuva

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ