ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដីសហគមន៍​​និង​ដី​ឆ្នេរ​អង្កោល​…កំពុងដណ្តើម​គ្នាបោះ​បង្គោល​លក់ឱ្យចិន

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ដី​សហគមន៍ ​និង​ដី​ឆ្នេរ​អង្កោល ​កំពុង​ត្រូវ​បាន​គេ​ដណ្តើម​គ្នា​បោះបង្គោល​យក​ដី ខណៈ​ជនជាតិ​ចិន​វេច​លុយ​យក​មក​ទិញ​ដី​គគ្រឹកគគ្រេង​ តាម​រយៈ​ក្រុម​អ្នក​គួ​ក​ជេ​ដី ។ ដោយសារ​តែ​ចង់បាន​ដី​លក់ សូ​ម្បី​តែ​ដី​ព្រៃកោងកាង​…

ខេត្ត​កែប ៖ ដី​សហគមន៍ ​និង​ដី​ឆ្នេរ​អង្កោល ​កំពុង​ត្រូវ​បាន​គេ​ដណ្តើម​គ្នា​បោះបង្គោល​យក​ដី ខណៈ​ជនជាតិ​ចិន​វេច​លុយ​យក​មក​ទិញ​ដី​គគ្រឹកគគ្រេង​ តាម​រយៈ​ក្រុម​អ្នក​គួ​ក​ជេ​ដី ។ ដោយសារ​តែ​ចង់បាន​ដី​លក់ សូ​ម្បី​តែ​ដី​ព្រៃកោងកាង​ រាប់រយ​ហិ​កតា​របស់​សហគមន៍ នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ក៏​កំពុង​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ព្រៃកោងកាង​នោះ​ និង​បោះបង្គោល​ជា​ព្រំ​ដី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដែរ ។

មិន​ត្រឹមតែ​មានការ​រំលោភ​ទន្ទ្រាន​យក​ដី​ព្រៃកោង​កាង​របស់​សហគមន៍​ទេ ថែម​ទាំង​ទៅ​ដាំ​បង្គោល​បេតុង​យ៉ាង​រឹង​មាំ​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​អង្កោល​ទៀត​ផង ។ អ្នក​ភូមិ​អង្កោល​ម្នាក់ ​ដែល​មិន​ឱ្យ​អ្នក​យក​ព័ត៌មាន​ដាក់​ឈ្មោះ​បាន​ប្រាប់​ថា ការ​បោះបង្គោល​នៅ​លើ​ដី​សហគមន៍​នេះ ​ហាក់ដូចជា​ដណ្ដើម​គ្នា​អី​ុ​ចឹ​ង ។

អ្នក​ដែល​បោះបង្គោល​យក​ដី​សហគមន៍ និង​ដី​ឆ្នេរ​អង្កោលមិនមែន​ជា​ពលរដ្ឋ​តូចតាច​ទេ គឺ​សុទ្ធតែ​មន្ត្រី
រាជការ តែ​គេ​មិន​ចេញ​មុខ​និង​បាន​ជួល​មនុស្ស​អោយមក​បោះបង្គោល ។ ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ជា​សមាជិក​សហគមន៍និយាយ​ថា សហគមន៍ ​ហាក់ដូចជា​រលាយ​ដោយស្វ័យប្រវត្តិ​បាត់​ទៅ​ហើយ ព្រោះតែ​គេ​នាំ​គ្នា​បោះ
បង្គោល​គគ្រឹកគគ្រេង មិនឃើញ​មាន​អាជ្ញាធរ​ណា​មក​ហាមឃាត់​ទេ ។

ការ​បោះបង្គោល​លើ​ដី​សហគមន៍​ និង​បោះបង្គោល​នៅ​តាម​ឆ្នេរ​អង្កោលយ៉ាង​អនាធិបតេយ្យ​បែប​នេះ ខណៈ​លោក មី​ុលី​ន មេឃុំ​អង្កោល​កំពុង​មាន​ជំងឺ​ធ្ងន់ ហើយ​ជនជាតិចិន​ក៏​កំពុង​ចុះ​មក​រក​ទិញ​ដី​នៅ​ឆ្នេរ​អង្កោល
ដែរ ដែល​ធ្វើ​ឲ្យ​ហាងឆេង​ដី​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ មាន​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក

លោកស្រី គឹ​ម ច​ន្នី អភិបាលស្រុក​ដំណាក់ចង្អើរ​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ដី​សហគមន៍​មាន​ច្រើន ប៉ុន្តែ​ខាង​ជលផល​ក៏​គេ​គ្រប់គ្រង​ដែរ ។ជាមួយ​នេះ លោកស្រី​អភិបាលស្រុក​និយាយ​ថា ពិបាក​ស្ដាប់​តាម​ទូរស័ព្ទ​រួច​ក៏​ផ្តាច់ទំនាក់ទំនង​គ្នា​ទៅ ដែល​មិនដឹង​ថា​មក​ពី​លោកស្រី​មិន​ហ៊ាន​និយាយ​ឱ្យ​ស៊ីជម្រៅ​ជាង​នេះ ឬ​ក៏​យ៉ាងណា​នោះ​ទេ ។

ពលរដ្ឋ​ជា​ទូទៅ​និយាយ​ថា បើ​ថ្នាក់លើ​មិន​យកចិត្តទុកដាក់​ការពារ​ទេ នោះ​ដី​សហគមន៍​និង​ដី​ឆ្នេរ​អង្កោល​ច្បាស់​ជា​ធ្លាក់​លើ​ដៃ​អ្នកមាន​អំណា​ច​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ