ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ប្រធានាធិបតី​វៀតណាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម ត្រាន់ ដាយ​ក្វា​ង អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​បាន​ទទួលមរណៈភាព នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ។

ឥស្សរៈជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រួម​មាន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។

នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​លិខិត​រំលែក​ទុក្ខ​ទៅ​សម​ភាគី​វៀតណាម ឯកឧត្តម ង្វៀ​ន សួន​ហ្វ៊ុ​ក ដោយ​បាន​បង្ហាញ​នូវ​ក្តី​សោកស្តាយ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មរណៈភាព​របស់​ឯកឧត្តម ត្រាន់ ដាយ​ក្វា​ង ដែល​ជា​ការ​បាត់បង់​ដ៏​ធំធេង​នូវ​ថ្នាក់ដឹកនាំ​ដែល​បាន​បូជា​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​វៀតណាម និង​ទំនាក់​ទំនងជា​ភាត​រៈរ​វាង​វៀតណាម និង​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ