ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឈរ​រេរា​ ឃាត់ខ្លួន​ឆែកឆេរ​បែកធ្លាយ​ខ្ទេច

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ ៖ ជនសង្ស័យ​ដែល​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ដែល​សមត្ថ​កិ​ច​្ច​ធ្វើការ​តាមដាន​ជា​យូរ​មក​ហើយ​នោះ​ពេល​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ពេល​ជនសង្ស័យ​ម្នាក់​នេះ​កំពុង​ឈរ​រេរា​ចាំ​ម៉ូយ​មក​យក​ថ្នាំ​ញៀន​ពី​ខ្លួន​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ៍.ស ស្រុក​សំរោង​ទង…

កំពង់ស្ពឺ ៖ ជនសង្ស័យ​ដែល​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ដែល​សមត្ថ​កិ​ច​្ច​ធ្វើការ​តាមដាន​ជា​យូរ​មក​ហើយ​នោះ​ពេល​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ពេល​ជនសង្ស័យ​ម្នាក់​នេះ​កំពុង​ឈរ​រេរា​ចាំ​ម៉ូយ​មក​យក​ថ្នាំ​ញៀន​ពី​ខ្លួន​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ៍.ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ឈ្មោះ ហែម ភ​ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ ឃុំ កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ទោ ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បានអោយ​ដឹង​ថា​កម្លាំង​ជំនាញ​រួម​ទាំង​ស្រុក​បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ឈរ​រេរា​នៅ​ចំណុច​ខាងលើ​គួរ​អោ​យស​វ្ស័​យ​ក៏​ឃាត់ខ្លួន​ម្បី​ធ្វើការ​ត្រួតពិនិត្យ​។

លោក​ប្រធាន​បន្ត​ថា ក្រោយ​ឆែកឆេរ​កម្លាំង​របស់​សមត្ថកិច្ច​បាន​រក​ឃើញ​ម្សៅ​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​២១​កញ្ចប់ ម៉ូតូ​មួយ​គ្រឿង ទូរស័ព្ទ​មួយ​គ្រឿង ប្រាក់​រៀល​១​ម៉ឺន​រៀល​ផង​ដែរ​។

លោក​ទិ​ត្យ​វណ្ណ​បន្ត​ទៀត​ថា​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចាស់​នេះ​ គឺដោយ​មានការ​សម្របសម្រួល​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ផង​ដែរ​។

ជនសង្ស័យ​គឺជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​ធ្វើការ​តាមដាន​ជា​យូរ​មក​ហើយ នៅ​មុន​ពេល​ឃាត់ខ្លួន កម្លាំង​របស់​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​នេះ​កំពុង​ឈរ​រេរា​នៅ​ចំណុច​ខាងលើ​ក៏​ឃាត់ខ្លួន​ឆែក​ហើយ​រក​ឃើញ​ថ្នាំ​ញៀន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​សារភាព​ថា​ថ្នាំ​ញៀន​ទាំងអស់​គឺជា​របស់​ខ្លួន​ដែល​យក​មក​លក់​អោយ​ម៉ូយ​នៅ​ចំណុច​ខាងលើ​ពេល​កំពុង​ឈរ​រង់ចាំ​ម៉ូយ​មក​យក​ថ្នាំ​ស្រាប់តែ​សមត្ថ​ឃាត់ខ្លួន​ធ្វើ​ការ​​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ