ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក មា​ជ សុ​វ​ណ្ណា​រ៉ា លើកយក​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកមា​ជ សុ​វ​ណ្ណា​រ៉ា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ចេញពី​ពន្ធនាគារ​បាន​អះអាង​ថា លោក​មាន​រយៈ​៥​នាទី ថ្លែង​ក្នុង​អង្គការសហប្រជាជាតិ ដោយ​លើកយក​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ លោកមា​ជ សុ​វ​ណ្ណា​រ៉ា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ចេញពី​ពន្ធនាគារ​បាន​អះអាង​ថា លោក​មាន​រយៈ​៥​នាទី ថ្លែង​ក្នុង​អង្គការសហប្រជាជាតិ ដោយ​លើកយក​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

យ៉ាងណា​ក្តី​ការ​លើក​ឡើង​របស់​លោក មា​ជ សុ​វ​ណ្ណា​រ៉ា​នេះ គ្រាន់តែ​ក្នុង​កិច្ចប្រជុំ​មួយ​តាម​ផ្នែក​មុន​នឹង​ឈាន​ដល់​កិច្ចប្រជុំ​ធំ​របស់​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​ដែល​មាន​ប្រមុខ​ដឹកនាំ​ប្រទេស​លើក​សកលលោក​ចួ​ល​រួម ។ លោកមា​ជ សុ​វ​ណ្ណា​រ៉ា បាន​លើក​ឡើង​តាម​រយៈ​វី​ឌី​អូ​ឃ្លី​ប​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​មាន​រយៈពេល​៥​នាទី ក្នុង​ការ​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ។ យើង​បាន​និយាយ​ពី​ប ញ្ហា​នៃ​ការ​រំលោភសិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​» ។ លោក​បាន​បន្ត​ថា រយៈពេល​ប្រជុំ​នោះ​លោក​ក៏​បាន​លើក​ពី​អ្នក​ជាប់​ទោស ពិសេស​នោះ​អ្នកទោស​នយោបាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សេរីភាព ការ​និយាយ​ស្តី និង​ការ​ធ្វើ​បទ​បង្ហាញ ទៅ​កាន់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ពី​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

លោក​ក៏​បាន​អះអាង​ថា ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក៏​បាន​ឲ្យ​លោក​លើក​ពី​ពេល​ដែល​លោក​បាន​ជាប់​ពន្ធនាគារ​ជិត​៤​ឆ្នាំ មានការ​ធ្វើបាប​យ៉ាងដូចម្តេច​ខ្លះ និង​ធ្វើបាប​បែប​នយោបាយ​ដែល ។ អតីត​សកម្មជន​បក្ស​ប្រឆាំង​ដែល​ទើបនឹង​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែងទោស​កាលពី​ថ្មី​ៗ​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា លោក​បាន​នឹង​កំពុង​ចេញដំណើរ​ទៅ​ធ្វើ​សេចក្តីថ្លែងការណ៍​ចំនួន​៥​នាទី ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្អែក​នេះ ។

សូម​ជម្រាប​ថា សម្រាប់​មហាសន្និបាត​លើក​ទី​៧៣​របស់​អង្គការសហប្រជាជាតិ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ចាប់ពី​ថ្ងៃ​ទី​២៧-២៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​ផង​ដែរ ។

លោកមា​ជ សុ​វ​ណ្ណា​រ៉ា បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជិត​៤​ឆ្នាំ ពាក់ព័ន្ធ​ធ្វើ​កូដកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​តុលាការ​ដោះ​លែង​កាលពី​រាត្រី​ថ្ងៃ​ទី​២៨ សីហា ។ បន្ទាប់​មក​លោក​ក៏​បាន​ពិធី​សាង​ផ្នួស​នៅ​វត្ត​ដំណាក់​ក្នុង​ទឹកដី​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ។ គោលដៅ​សាង​ផ្នួស​របស់​លោក ដើម្បី​បិណ្ឌបាត​បញ្ចប់​ហិង្សា​នយោបាយ ជ្រាប​មេត្តាធម៌ បញ្ឈប់​វប្បធម៌​គំរាម​សម្លាប់​-​ចាប់​ដាក់គុក និង​រត់ចោលស្រុក​ជាដើម ។

ទាក់ទិន​នឹង​ការ​លើកយក​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លោក​សុខ ឥ​សាន បាន​លើក​ឡើង​ថា ជា​ការ​រំលោភសិទ្ធិ​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ