ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្ដើម​គ្នា​បោះបង្គោល​យក​ដី​សហគមន៍ និង​ដី​ឆ្នេរ​ខណៈ​ចិន​ចុះ​ទិញ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ដី​ព្រៃកោងកាង​ជា​ដី​របស់​សហគមន៍​រាប់រយ​ហិ​កតា ត្រូវ​បាន​ដណ្ដើម​គ្នា​បោះបង្គោល​យក​ដី​សហគមន៍ និង​ដី​ឆ្នេរសមុទ្រ ខណៈ​ចិន​ចុះ​ទិញ នៅខែកញ្ញា ឆ្នាំ២០១៨នេះ នៅ​ភូមិ​អ​ង្គោ​ល ឃុំ​អ​ង្គោ​ល​ស្រុក​ដំណាក់​ចង្អើរ…

ខេត្ត​កែប ៖ ដី​ព្រៃកោងកាង​ជា​ដី​របស់​សហគមន៍​រាប់រយ​ហិ​កតា ត្រូវ​បាន​ដណ្ដើម​គ្នា​បោះបង្គោល​យក​ដី​សហគមន៍ និង​ដី​ឆ្នេរសមុទ្រ ខណៈ​ចិន​ចុះ​ទិញ នៅខែកញ្ញា ឆ្នាំ២០១៨នេះ នៅ​ភូមិ​អ​ង្គោ​ល ឃុំ​អ​ង្គោ​ល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

ដី​សហគមន៍​មួយ​នេះ​កំពុង​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ព្រៃកោងកាង និង​បោះបង្គោល​ជា​ព្រំ​ដី​យក​ធ្វើ​ជា​កម្ម​សិទ្ធ ។ មិន​ត្រឹមតែ​រំលោភ​ទន្ទ្រាន​យក​ដី​ព្រៃកោងកាង​របស់​សហគមន៍​ទេ ថែម​ទាំង​ទៅ​ដាំ​បង្គោល​បេតុង​យ៉ាង​រឹង​មាំ នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​អ​ង្គោ​ល​ទៀត​ផង ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​អ​ង្គោ​ល​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ការ​បោះបង្គោល​នៅ​លើ​ដី​សហគមន៍​នេះ​ហាក់ដូចជា ដណ្ដើម​គ្នា​អីចឹង ។ ពលរដ្ឋ​រូប​នោះ​និយាយ​ថា អ្នក​ដែល​បោះបង្គោល​យក​ដី​សហគមន៍ និង​ដី​ឆ្នេរសមុទ្រ​អ​ង្គោ​ល​នោះ សុទ្ធតែ​មន្ត្រីរាជការ តែ​គេ​មិន​ចេញ​មុខ​ទេ គេ​ជួល​មនុស្ស​ឲ្យ​មក​បោះបង្គោល ។

រីឯ​ពលរដ្ឋ​ម្នាក់​ទៀត​ជា​សមាជិក​របស់​សហគមន៍​បាន​និយាយ​ថា សហគមន៍​ហាក់ដូច​រលាយ​បាត់​អស់ហើយ ព្រោះ​គេ​បោះបង្គោល​គគ្រឹកគគ្រេង​មិនឃើញ​មាន​អាជ្ញាធរ​មក​ឃាត់​ទេ ។ ការ​ចុះ​បោះបង្គោល​លើ​ដី​សហគមន៍ និង​បោះបង្គោល​នៅ​តាម​ឆ្នេរសមុទ្រ​អ​ង្គោ​ល​យ៉ាង​ប្រញាប់ប្រញាល់​បែប​នេះ ខណៈ​ពេល​លោក ម៉ី លី​ន មេឃុំ​អ​ង្គោ​ល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ជនជាតិ​ចិន​ក៏​កំពុង​ចុះ​មក​ទិញ​ដី​នៅ​ឆ្នេរ​អ​ង្គោ​ល​ផង​ដែរ ធ្វើ​ឲ្យ​ហាងឆេង​ដី​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​មាន​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន ។

លោកស្រី គឹ​ម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ និង​ដី​សហគមន៍​មាន​ច្រើន ប៉ុន្តែ​ខាង​ជលផល​ក៏​គេ​គ្រប់គ្រង​ដែរ ។ លោកស្រី គឹ​ម ច​ន្នី អភិបាលស្រុក​បាន​ប្រាប់​បន្ត​ថា ពិបាក​នឹង​ស្ដាប់​និយាយ​តាម​ទូរស័ព្ទ​ក៏​ផ្ដាច់​ការ​ទំនាក់​ទង់​គ្នា ។

ពលរដ្ឋ​ជា​ទូទៅ​បាន​និយាយ​ថា បើ​គ្នាន​ថ្នាក់លើ​ជួយ​គិតគូរ​ទេ​នោះ ដី​សហគមន៍ និង​ដី​ឆ្នេរសមុទ្រ​អ​ង្គោ​ល​ច្បាស់​ជា​ធ្លាក់​លើ​ដៃ​អ្នកមាន​អំណាច​ហើយ មិន​ងាយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ