ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ជាតិ​មិន​ទាន់​ចាប់អារម្មណ៍​លើ​វិស័យ​វាយនភ័ណ្ឌ និង​ទេសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា អ្នក​វិនិយោគ​ក្នុងស្រុក​មិន​ទាន់​បាន​វិនិយោគ​លើ​វិស័យ​វាយនភ័ណ្ឌ​កាត់ដេ​សម្លៀក​បំពាក់​និង​ស្បែកជើង និង​វិស័យ​ទេសចរណ៍​នៅឡើយ ខណៈ​ការ​ទាញ​យក​តម្លៃបន្ថែម​ពី​វិស័យ​នេះ​នៅ​មាន​កម្រិត ។ ថ្លែង​ក្នុង​សន្និសីទ​សារ​រួម​មួយ ស្តី​ពី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា អ្នក​វិនិយោគ​ក្នុងស្រុក​មិន​ទាន់​បាន​វិនិយោគ​លើ​វិស័យ​វាយនភ័ណ្ឌ​កាត់ដេ​សម្លៀក​បំពាក់​និង​ស្បែកជើង និង​វិស័យ​ទេសចរណ៍​នៅឡើយ ខណៈ​ការ​ទាញ​យក​តម្លៃបន្ថែម​ពី​វិស័យ​នេះ​នៅ​មាន​កម្រិត ។

ថ្លែង​ក្នុង​សន្និសីទ​សារ​រួម​មួយ ស្តី​ពី ត្រីវិស័យ​ឆ្ពោះទៅ​កាន់​ពិពិធ​កម្ម និង​ការ​ផ្លាស់​ប្តូ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជំហាន​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​កម្ពុជា នៅ​សណ្ឋាគា Raffle Le Royal កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា កន្លង​មក លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​នៅ​ថា ពាក់ព័ន្ធ​នឹង​វិស័យ​ធំ​ៗ​ដែល​កំពុង​ជួយ​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ ក្នុង​នោះ​វិស័យ​កម្មន្តសាល​នៃ​ផ្នែក​កាត់ដេរ​សម្លៀក​បំពាក់ តាម​ការ​វិនិយោគទុន​នៅ​លើ​វិស័យ​នេះ ភាគច្រើន​ជា​អ្នក​វិនិយោគ​បរទេស​។ ចំណែក​អ្នក​វិនិយោគទុន​ក្នុងស្រុក​ហាក់​ពុំ​សូវ​ចាប់អារម្មណ៍​វិនិយោគ​នៅ​លើ​វិស័យ​នោះ​ឡើយ ។ ដោយឡែក​លើ​ផ្នែក​គ្រឿង​អេ​ឡិច​ត្រូ​និក ក៏​មាន​តែ​អ្នក​វិនិយោគ​បរទេស​ដែរ ដែល​កត្តា​ទាំងនេះ​គឺ​យើង​ចង់​ផ្សារ​ភ្ជាប់​ឲ្យ​មាន​អ្នក​វិនិយោគទុន​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​ចៀសវាង​ភាព​បរាជ័យ​ទីផ្សារ​ក្នុងស្រុក ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា ៖« ក្រៅពី​វិស័យ​កម្មន្តសាល វិស័យ​ទេសចរណ៍​ជា​វិស័យ​មួយ​កំពុង​មាន​កំណើន​ល្អ​ផង​ដែរ ក្នុង​នោះ​អ្វី​ដែល​យើង​មានការ​ព្រួយបារម្ភ​បន្ថែម ខណៈ​ដែល​យើង​កំពុង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន តើ​ភ្ញៀវ​ទេសចរ​ទាំងនោះ​មក​ស្នាក់​នៅ​រយៈពេល​ប៉ុន្មាន ? និង​មានការ​ចាយវាយ​ប៉ុន្មាន ? ក្នុង​នោះ​តើ​យើង​មាន​តម្លៃបន្ថែម​ប៉ុន្មាន ដើម្បី​ផ្តល់​ការ​នាំ​ចេញ​តាម​រយៈ​ភ្ញៀវ​ទេសរ​ចរ​ត្រឡប់​ទៅ​វិញ ? ដូច្នេះ​កត្តា​ទាំងនេះ​ហើយ​ដែល​ជា​ការ​បរាជ័យ​មួយ ខណៈ​យើង​ពុំ​ទាន់​មាន​សក្តានុពល​ផលិតផល​ក្នុងស្រុក​ពិតប្រាកដ »​។

លោក វ​ង្សី វិស្សុត បាន​បញ្ជាក់​ថា ដើម្បី​ព​ង្រឹ​ក​ការ​អភិវឌ្ឍ​វិស័យ​ទាំងនេះ ក្នុង​នោះ​វិស័យ​បច្ចេកវិទ្យា គឺជា​របត់​ថ្មី​ក្នុ​មួយ​ក្នុង​ការ​ផ្សារ​ភ្ជាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ទៅ​នឹង​ខ្សែ​សង្វា​ក់​តម្លៃ​ពិភពលោក ដែល​ជា​ទិស​ដៅ​បង្កើន​នូវ​ផលិតភាព​គ្រប់​វិស័យ​ទាំងអស់ ទាំង​ផ្នែក​វិស័យ​កសិកម្ម ក​ម្មា​ន្ត​សាល និង​សេវាកម្ម ដែល​យើង​ត្រូវ​អន្តរាគមន៍ ដើម្បី​ធ្វើ​ឲ្យ​មាន​លក្ខណៈ​អំណោយផល​ទៅ​តាម​ទីផ្សារ ដោយ​មិន​ត្រូវ​ប្រឆាំង​ទៅ​នឹង​ទីផ្សារ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ