ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​រុងរឿង​ព្រោះ​ចេះ​ចាយវាយ​ប្រាក់

5 ឆ្នាំ មុន

ទ្រព្យសម្បត្តិ​លុយកាក់​ដែល​រកបាន​មក​ហើយ ត្រូវ​សន្សំទុកដាក់​ឲ្យ​បាន​ល្អ ឱ្យ​បាន​គង់វង្ស និងត្រូវ​ចេះ​បែង​ចែក​​ឲ្យ​បាន​សមគួរ​មាន​ចំណាយ​លើ​ម្ហូប​ប្រចាំ​ថ្ងៃ របស់របរ​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ចិញ្ចឹម​ឪពុក​ម្តាយ ចិញ្ចឹម​កូន បម្រុង​ទុក​ក្នុង​ពេល​ចាំបាច់​ណាមួយ និង​ចំណាយ​ធ្វើបុណ្យ​ទាន​ជាដើម ។…

ទ្រព្យសម្បត្តិ​លុយកាក់​ដែល​រកបាន​មក​ហើយ ត្រូវ​សន្សំទុកដាក់​ឲ្យ​បាន​ល្អ ឱ្យ​បាន​គង់វង្ស និងត្រូវ​ចេះ​បែង​ចែក​​ឲ្យ​បាន​សមគួរ​មាន​ចំណាយ​លើ​ម្ហូប​ប្រចាំ​ថ្ងៃ របស់របរ​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ចិញ្ចឹម​ឪពុក​ម្តាយ ចិញ្ចឹម​កូន បម្រុង​ទុក​ក្នុង​ពេល​ចាំបាច់​ណាមួយ និង​ចំណាយ​ធ្វើបុណ្យ​ទាន​ជាដើម ។

0កាលបើ​យើង​ចេះ​បែងចែក​លុយកាក់​ឱ្យ​បាន​ល្អ​នោះ ប្រាក់​របស់​យើង​នឹង​អាច​សល់​ខ្លះ​តម្កល់​ទុក​សម្រាប់​ទ្រទ្រង់​គ្រួសារ​ទៅ​ខាង​មុខ​ទៀត ។ លុយកាក់​ដែល​យើង​ខំព្យាយាម​រកបាន​មក​ទាំង​យប់​ទាំង​ថ្ងៃ​នោះ យើង​ត្រូវ​ដឹង​ថា វា​ជា​ការ​លំបាក​ណាស់​ទម្រាំ​បាន​មក បើ​យើង​ធ្វើការ​រាជការ ការងារ​តាម​ស្ថាប័ន​នានា​ត្រូវ​ប្រឈម​នឹង​ការ​ហត់នឿយ​ខួរក្បាល​ដោយសារ​ការ​គិត ការ​ព្យាយាម​។

បើ​ការងារ​រកស៊ី​លក់ដូរ​វិញ​ក៏​លំបាក​ក្នុង​ការ​ចំណេញ​បាន​បួន​ប្រាំ​ពាន់ មួយ​ម៉ឺន ដូច្នេះ​យើង​មិន​គួរ​ចំណាយ​ទៅ​លើ​អ្វី​ដែល​មិនជា​ការ​ចាំបាច់ ឬ​ចំណាយ​ទៅ​របស់​ឥតប្រយោជន៍​មិនដឹង​ប្រមាណ​ក្នុង​ការ​ចាយវាយ ឬ​យក​ទៅ​លេងល្បែង​ភ្នាល់​ជាដើម​សុទ្ធតែ​ជា​ហេតុ​នាំ​ឱ្យ​វិនាស​ ។

ចំណែក​យើង​ជា​ស្ត្រី​កុំ​ឲ្យ​ដូច​ពាក្យចាស់​ពោល​ថា ស្រីកញ្ជើធ្លុះ​ក្នុង​រឿង​មារ​យើង ដែល​មាន​ពោល​ពី​នាង​កញ្ជើធ្លុះ​ថា នាង​មិន​បាន​ថែរក្សា​នូវ​ត្រី កំពឹស ដែល​ប្តី​ខំ​រកបាន​មក​នោះ​ទេ បែរជា​គិតតែ​ពី​យក​ឈើ​ចាក់​ទម្លុះ​បាត​កញ្ជើ​ឲ្យ​រឹតតែ​ធ្លុះ​ធំ​ថែម ធ្លាក់​ត្រី​កំពឹស​អស់​គ្មាន​សល់​។

ត្រង់នេះ​ចាស់​បុរាណ​លោក​សំដៅ​ន័យ​ថា ស្ត្រី​ខ្លះ​ក្នុង​លោក​នេះ​ពេល​ដែល​ប្តី​រក​ទ្រព្យ​រក​លុយ​បាន​មក​ខ្លួន​មិន​ខំ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ទេ គិតតែ​ពី​ចាយវាយ​ខ្ជះខ្ជាយ​ឥត​ដឹង​មុខក្រោយ ធ្វើ​ឲ្យ​ទ្រព្យ​នោះ​វិនាស​អស់រលីង ដល់​ពេល​មាន​កិច្ច​ចាំបាច់​រក​ប្រាក់​មួយ​រៀល​គ្មាន ព្រោះហេតុនោះ​ទើប​ចាស់​ៗ​តែង​ពោល​ថា មេ​ស្រីកញ្ជើធ្លុះ ។

ចំពោះ​ការ​រក្សាទ្រព្យ​សម្បត្តិ​ឱ្យ​គង់វង្ស​នេះ​មិន​ថា​ស្ត្រី​ឬ​បុរស​ទេ គឺ​យើង​ត្រូវ​មាន​ភារកិច្ច​ជួយ​គ្នា ថែរក្សា​ទ្រព្យសម្បត្តិ​ដែល​ខំ​រកបាន​មក​ទាំង​លំបាក ដើម្បី​ឲ្យ​នៅ​គង់វង្ស​មិន​ឲ្យ​វិនាស​បាត់បង់​ទៅ​ដោយ​ងាយ​នោះ​ឡើយ ។