ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ចិន​រៀប​ការ​នឹង​បុរស​នី​ហ្សេ​រី​យ៉ា​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង

5 ឆ្នាំ មុន

ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​រៀប​ការ​ជាមួយ​បុរស​អាហ្វ្រិក ហើយ​គូស្នេហ៍​ទាំង​២ កំពុង​ទទួល​ចំណាប់អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​យ៉ាង​កុះករ ។ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ក្ដី​ស្រឡាញ់​ដែល​ខុស​សញ្ជាតិ និង​ពណ៌​សម្បុរ ប៉ុន្តែ​បាន​រំលេច​ដោយ​ភាព​ស្រស់​ស្អាត​រវាង​នាង​លី​ន​ជនជាតិ​ចិន និង​លោក​Harmony ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដោយ​ពួក​គេ​បាន​រៀប​ការ​ប្រកបដោយ​ភាព​អ​ធឹ​ក​អ​ធ​ម ។…

ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​រៀប​ការ​ជាមួយ​បុរស​អាហ្វ្រិក ហើយ​គូស្នេហ៍​ទាំង​២ កំពុង​ទទួល​ចំណាប់អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​យ៉ាង​កុះករ ។

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ក្ដី​ស្រឡាញ់​ដែល​ខុស​សញ្ជាតិ និង​ពណ៌​សម្បុរ ប៉ុន្តែ​បាន​រំលេច​ដោយ​ភាព​ស្រស់​ស្អាត​រវាង​នាង​លី​ន​ជនជាតិ​ចិន និង​លោក​Harmony ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដោយ​ពួក​គេ​បាន​រៀប​ការ​ប្រកបដោយ​ភាព​អ​ធឹ​ក​អ​ធ​ម ។

ពិធី​ខាងលើ​រៀបចំ​ឡើង​ដោយ​មាន​លក្ខណៈ​ចំរុះ​តាម​ប្រពៃណី​រវាង​លោក​ខាងលិច និង​ខាងកើត​មាន​២​បែប​តាម​ទំនៀមទម្លាប់​នៃ​វប្បធម៌​របស់​អ្នក​ទាំង​២ ។ ក្នុង​នោះ​មាន​រំលេច​នូវ​ឈុត​ពណ៌​ក្រហម​​តាម​ទំលាប់​របស់​ចិន និង​ឈុត​ពណ៌​ផ្ទៃមេឃ រួម​ទាំង​ពណ៌​ស​តាម​ទំលាប់​របស់​លោក​ខាងលិច ដោយ​មាន​ប្រើ​រថយន្ត​មែរ​សឺ​ដេ​ស​ដង្ហែរ​កូន​ក​ម្លោះ​ក្រមុំ ។

គួរ​បញ្ជាក់​ថា​កាលពី​ខែឧសភា​កន្លង​មក​មាន​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ពី​ទិដ្ឋភាព​របស់​លោក​Harmony បាន​លុតជង្គង់​សុំ​គូស្នេហ៍​ជនជាតិ​ចិន​រៀប​ការ នៅ​កណ្ដាល​ហាង​អាហារ​មួយ ហើយ​វី​ដេ​អូ​ឃ្លី​ប​នេះ​បាន​ទទួល​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង ទីបំផុត​ពួក​គេ​ក៏​បាន​រៀប​ការ​សម​តាម​បំណង ។

បច្ចុ​ប្បន្ន​មាន​ជនជាតិ​ចិន​ជាង​១​លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​បំរើ​ការងារ និង​រស់នៅ​ទ្វីបអាហ្វ្រិក ទោះបីជា​វប្បធម៌​របស់​ចិន និង​អាហ្វ្រិក​មាន​លក្ខណៈ​ផ្សេង​គ្នា​ក៏​ដោយ ។

បច្ចុប្បន្ន​ចិន​បាន​ចងសម្ព័ន្ធភាព​រវាង​ជនជាតិ និង​ជនជាតិ​កាន់តែ​ច្រើន ខណៈ​ពេល​ការ​រាប់អាន​ពូជពង្ស​ដូច​គ្នា​គឺជា​រឿង​បរម​បុរាណ​នៅ​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ