ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​កាត់​ក្បាល​ប្រពន្ធ​យួរ​ទៅ​ប៉ុស្ដិ៍​ប៉ូលិស​ព្រោះតែ​…

5 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​បុរស​ម្នាក់​ដើរ​សំដៅ​ទៅ​ប៉ុស្ដិ៍​ប៉ូលិស​មួយ​កន្លែង​ក្នុង​ប្រទេស​ឥណ្ឌា រួម​ទាំង​បាន​ទាញ​ក្បាល​ប្រពន្ធ​ដែល​ផិតក្បត់​ចេញពី​ថង់​ផ្លា​ស្ទិ​ក​ពណ៌​ខ្មៅ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ប៉ុស្ដិ៍ ។ របាយការណ៍​បាន​បញ្ជាក់​ថា​បុរស​ម្នាក់​ឈ្មោះ​Satish អាយុ​៣៥​ឆ្នាំ​បាន​ដើរ​សំដៅ​ទៅ​ប៉ុស្ដិ៍​ប៉ូលិស​ក្នុង​ក្រុង​Ajjampura ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ដោយ​មាន​កាន់​កាំបិត និង​បាន​សារភាព​ថា​គេ​ទើប​សម្លាប់​ប្រពន្ធ​ឈ្មោះ​Roopa…

ប្រភព​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​បុរស​ម្នាក់​ដើរ​សំដៅ​ទៅ​ប៉ុស្ដិ៍​ប៉ូលិស​មួយ​កន្លែង​ក្នុង​ប្រទេស​ឥណ្ឌា រួម​ទាំង​បាន​ទាញ​ក្បាល​ប្រពន្ធ​ដែល​ផិតក្បត់​ចេញពី​ថង់​ផ្លា​ស្ទិ​ក​ពណ៌​ខ្មៅ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ប៉ុស្ដិ៍ ។

របាយការណ៍​បាន​បញ្ជាក់​ថា​បុរស​ម្នាក់​ឈ្មោះ​Satish អាយុ​៣៥​ឆ្នាំ​បាន​ដើរ​សំដៅ​ទៅ​ប៉ុស្ដិ៍​ប៉ូលិស​ក្នុង​ក្រុង​Ajjampura ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ដោយ​មាន​កាន់​កាំបិត និង​បាន​សារភាព​ថា​គេ​ទើប​សម្លាប់​ប្រពន្ធ​ឈ្មោះ​Roopa ។

ប៉ូលិស​ម្នាក់​បាន​ថត ខណៈ​ពេល​គេ​បាន​ដាក់​ថង់​នៅ​លើ​ឥដ្ឋ រួច​យកដៃ​ម្ខាង​ចាប់​យួរ​ក្បាល​ប្រពន្ធ​មក​បង្ហាញ និង​និយាយ​ថា នេះ​ជា​ប្រពន្ធ​របស់ខ្ញុំ​ៗ​ប្រគល់​ក្ដី​ស្រឡាញ់​គ្រប់យ៉ាង​ដល់​នាង ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។ លោក​បាន​បញ្ជាក់​ទៀត​ថា ប្រពន្ធ​បាន​ផិតក្បត់​គេ ហើយ​គេ​ក៏​អស់​ការ​អត់ធ្មត់​ក្រោយ​ពី​នាង​មាន​សាហា​យ​ស្មន់​ដែល​នៅ​ជាមួយ​គ្នា ។

ក្រៅពី​នេះ​លោក​Satish បាន​បញ្ជាក់​បន្ត​ទៀត​ថា ប្រពន្ធ​បាន​ជ្រើស​យក​លោក​ស៊ូ​នី​ល ទោះបីជា​បុរស​រូប​នេះ​គ្រាន់តែ​ជា​កម្មករ និង​ធ្លាប់​មាន​ជីវប្រវត្តិ​បង្ក​បទឧក្រិដ្ឋ​ក៏​ដោយ ។ លើស​ពី​នេះ​នាង​ក៏​បាន​លង់​ស្នេហ៍​ជាមួយ​លោក​ស៊ូ​នី​ល​យ៉ាង​ងុបងុល ដល់​ថ្នាក់​ខ្ចីប្រាក់​ចំនួន​៣០០.០០០​រូពី ឬ​៤.០០០​ដុល្លារ​ឲ្យ​សាហា​យ​ស្មន់​ទៀត​ផង ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ប៉ូលិស​ក៏​បាន​លួងលោម​លោក​សា​ធី​ស​ឲ្យ​ស្ងប់ចិត្ត ដើម្បី​ពួក​គេ​បាន​ដំណើរការ​សុ​ើ​ប​អង្កេត​រឿង​ក្ដី និង​សួរ​ចម្លើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ