ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​កូរ៉េ​ទាំង​២​បង្ហាញ​ពី​ឯកភាព​ថ្មី​នាំ​គ្នា​ឡើង​ភ្នំ​ពិសិដ្ឋ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង​ និង​កូរ៉េ​ខាងជើង បន្ត​រីក​ចម្រើន​ទៅ​មុខ​​ថែម​ទៀត​។ ​លោក​គី​ម​ជុង​ អ៊ុ​ន ​និង​លោក ​MOON JAE…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង​ និង​កូរ៉េ​ខាងជើង បន្ត​រីក​ចម្រើន​ទៅ​មុខ​​ថែម​ទៀត​។ ​លោក​គី​ម​ជុង​ អ៊ុ​ន ​និង​លោក ​MOON JAE IN ​កាលពី​ថ្ងៃ​ទី​២០ ​កញ្ញា ​បាន​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូលភ្នំ MONT PAEKTU ​ជា​ភ្នំ​ពិសិដ្ឋ​ខាង​សាសនា​នៃ​ប្រជាជាតិ​កូរ៉េ​។

នោះ​បង្ហាញ​ពី​ឯកភាព​ថ្មី​មួយទៀត ក្រោយ​ការ​ជម្រុញ​កាលពី​ថ្ងៃ​ទី​១៩​ កញ្ញា​ ទៅ​រក​ការ​ចរចា​ថ្មី​រវាង​កូរ៉េ​ខាងជើង​ និង​សហរដ្ឋអាមេរិក តាម​រយៈ​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​លើក​នេះ​។

លោក​គី​ម​ជុង ​អ៊ុ​ន ​និង​លោក ​MOON JAE IN​ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​ភ្នំ​MONT PAEKTU ​នៅ​ជាប់​ព្រំដែន​ជាមួយ​ចិន​។ ​ភ្នំនេះ​​មាន​កម្ពស់​២.៧៤៤​ម៉ែត្រ​នោះ​ ត្រូវ​បាន​ពលរដ្ឋ​កូរ៉េ​ចាត់ទុកជា​ភ្នំ​ពិសិដ្ឋ ព្រោះ​ល្បី​ថា​ ជា​កន្លែង​កើត​របស់​ DANGUN​ ស្ថាបនិក​​ក្នុង​រឿងនិទាន​នៃ​រាជាណាចក្រ​កូរ៉េ​។​ រួច​បើ​តាម​ការ​កត់ត្រា​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង​វិញ ភ្នំ​នេះ​ជា​កន្លែង​ដែល​លោក​គី​ម​អ៊ី​ល​ស៊ុ​ង​បិតា​ស្ថាបនិក​កូរ៉េ​ខាងជើង ជីតា​លោក​គី​ម​ជុង​ អ៊ុ​ន ​ធ្វើ្វ​​ការ​តស៊ូ​ប្រឆាំង​អាណានិគមនិយម​ជប៉ុន​ពី​ឆ្នាំ​១៩១០​ដល់​១៩៤៥​។

សញ្ញា​នៃ​ការ​ខិតចូល​ជិត​គ្នា​ឯទៀត​ៗ​រវាង​កូរ៉េ​ទាំង​២ លោក​គី​ម​ជុង​ អ៊ុ​ន ​ប្រកាស​ថា​ នឹង​ទៅ​កាន់​ក្រុង​សេ​អ៊ូ​ល​នា​ពេល​ឆាប់​ៗ​អាច​ក្នុងឆ្នាំនេះ​។ ​ពេល​នោះ​លោក​គី​ម​គី​​ជុង ​អ៊ុ​ន​ក្លាយជា​មេដឹកនាំ​កូរ៉េ​ខាងជើង​ដំបូង​គេ​ទៅ​កាន់​កូរ៉េ​ខាងត្បូង​តាំងពី​ចប់​សង្គ្រាម​(១៩៥០-១៩៥៣)​មក​។ ​ម្យ៉ាងទៀត​មេដឹកនាំ​ទាំង​២​ប្រកាស​ពី​ឆ​ន្ទះ ដែល​កូរ៉េ​ទាំង​២​នឹង​ឈរឈ្មោះ​រួម​គ្នា​ជា​បេក្ខជន​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​ឆ្នាំ​២០៣២​។​

មេដឹកនាំ​ទាំង​២​ក៏​សន្យា​រៀបចំ​ការ​ជួបជុំ​សាច់ញាតិ​ព្រាត់​គ្នា​ព្រោះ​សង្គ្រាម​ដោយ​ទៀង​ទាត់ និង​ពី​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ភ្ជាប់​បណ្ដាញ​ផ្លូវដែក​និង​ផ្លូវថ្នល់​រវាង​កូរ៉េ​ទាំង​២​។

ចំណែក​សហរដ្ឋអាមេរិក​វិញ ក្រោយ​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​នៅ​ក្រុង​ព្យុ​ង​យ៉ាង លោក​ដូ​ណា​ល់ ​ត្រាំ​នា​ថ្ងៃ​ទី​១៩ ​កញ្ញា បាន​អបអរសាទរ​ចំពោះ​ការ​រីក​ចម្រើន​វិសាមញ្ញ​របស់​កូរ៉េ​ខាង​ជើង​ខាង​ការ​រំសាយ​នុយក្លេអ៊ែរ​។​រីឯ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​MIKE POMPEO បាន​ស្នើ​ដល់​សម​ភាគី​កូរ៉េ​ខាងជើង​លោក RI YONG HO​មក​ជួប​គ្នា ស​ប្ដា​ហ៍​ខាង​មុខ​នេះ ​នៅ​ក្រុង​ញូ​វ​យ៉​ក ខាងក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។

​លោក​ថ្លែង​ថា​ សហរដ្ឋអាមេរិក​អបអរ​ដែល​លោក​ប្រធានាធិបតី​MOON និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម សម្រេច​បាន​ច្រកចេញ​ជា​វិជ្ជមាន​ពេល​ជួប​គ្នា​កំពូល​នៅ​ក្រុង​ព្យុ​ង​យ៉ាង​។​យើង​អបអរ​ដែល​មេដឹកនាំ​ទាំង​២​អះអាង​ជា​ថ្មី​ពី​ការ​សន្យា​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​។

ម្យ៉ាងទៀត​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ប្រកាស​នា​ថ្ងៃ​ទី​១៩​កញ្ញា​ថា​លោក​MOON​នឹង​មក​ជួប​លោក​ត្រាំ​នា​ថ្ងៃ​ទី​២៤​កញ្ញា​នៅ​ក្រុង​ញូ​វ​យ៉​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ