ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​រត់​ម៉ា​រ៉ា​តុង​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចាប់​សុដន់​ស្រី​ស្អាត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​កីឡាករ​រត់​ម៉ា​រ៉ា​តុង​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ចាប់​សុដន់​របស់​ស្រី​ស្អាត​ដែល​ជា​អ្នកគាំទ្រ ។ រឿងរ៉ាវ​នេះ​កើតឡើង​នៅ​ថ្ងៃអាទិត្យ ក្នុង​កម្មវិធី​រត់​ម៉ា​រ៉ា​តុង​ប៉េ​កាំ​ង​ដែល​មាន​អ្នក​ឈ្នះ​ឈ្មោះ Dejene Debela…

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​កីឡាករ​រត់​ម៉ា​រ៉ា​តុង​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ចាប់​សុដន់​របស់​ស្រី​ស្អាត​ដែល​ជា​អ្នកគាំទ្រ ។

រឿងរ៉ាវ​នេះ​កើតឡើង​នៅ​ថ្ងៃអាទិត្យ ក្នុង​កម្មវិធី​រត់​ម៉ា​រ៉ា​តុង​ប៉េ​កាំ​ង​ដែល​មាន​អ្នក​ឈ្នះ​ឈ្មោះ Dejene Debela Gonfa ។ បុរស​ដែល​ត្រូវ​គេ​ចោទប្រកាន់ គឺជា​ជនជាតិ​ចិន​ដែល​មានត្រកូល Chen ។

គេ​ថត​បាន​សកម្មភាព​ទាំងស្រុង​នៅ​ក្នុង​វី​ឌី​អូ​មួយ ហើយ​តាម​រយៈ​វី​ឌី​អូ​នោះ​គេ​ឃើញ Chen លូកដៃ​ចាប់​សុដន់​មនុស្ស​ស្រី​ម្នាក់​ដែល​ឈរ​ធ្វើ​ជា​អ្នកគាំទ្រ​ពេល​មក​ដល់ទី​បញ្ចប់ ។ ក្រោយ​ពី​បាន​លូក​រួច រូបគេ​ក៏​ញញឹម​ពព្រាយ​ហើយ​ក៏​រត់​ផុត​បាត់​ទៅ ។

ក្រោយ​ពី​វី​ឌី​អូ​នេះ​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ Chen ថា ជា​ព្រាននារី ហ៊ាន​លូក​ចាប់​សុដន់​ស្ត្រី​នៅ​ទី​សាធារណៈ ។ Chen ក៏​បាន​ធ្វើការ​បកស្រាយ​ថា នេះ​គឺ​មក​ពី​ការ​ចាប់​ប្លង់​របស់​កាមេរ៉ា​មិន​បាន​ល្អ​ដែល​មើលទៅ​ដូច​ជា​លោក​បាន​ចាប់​សុដន់​មែនទែន តែ​តាម​ការ​ពិត​គឺ​លោក​មិន​បាន​ចាប់​ទេ ដោយ​គ្រាន់តែ​លើកដៃ High-Five (​ទះដៃ​គ្នា​) តែ​ប៉ុណ្ណោះ ។

បន្ថែម​ពី​ការ​អះអាង​នេះ Chen ក៏​បាន​ប្រាប់​ថា លោក​គ្មាន​អារម្មណ៍​មក​គិត​រឿង​អ៊ីចឹង​ទេ ព្រោះ​លោក​ហត់​ខ្លាំង​ណាស់​ក្រោយ​ពី​រត់​អស់​៣៧​គីឡូម៉ែត្រ ។

តោះ ​! មើល​វី​ឌី​អូ​ទាំងអស់​គ្នា ដើម្បី​រក​ការ​ពិត​! តើ Chen ពិតជា​ស្អាតស្អំ​មែនឬ​មិនមែន?

ចុចទីនេះ !

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ