ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាសនា​ដទៃ​បង្គាប់​បរិស័ទ​ឱ្យធ្វើ​តាម​ព្រះ​ជា​ដាច់ខាត

5 ឆ្នាំ មុន

ពា​ហិ​រ​សាសនា​ជា​ច្រើន​គេ​មិន​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​គិត​រក​ផ្លូវ​ត្រាស់​ដឹង​នូវ​សច្ចធម៌​ទេ គឺ​គេ​អប់រំ បង្គាប់បញ្ជា​ឱ្យ​បរិស័ទ​របស់​គេ​ទាំងអស់​ត្រូវ​ពឹង​លើ​ព្រះ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ទើប​អាច​ជួយ​ដោះស្រាយ​នូវ​សេចក្ដី​ទុក្ខ​ទាំងពួង​បាន​។ បើ​ព្រះ​គេ​ថា​ឆ្វេង​គឺ​ត្រូវ​ថា​ឆ្វេង បើ​ថា​ស្ដាំ គឺ​ត្រូវ​ថា​ស្ដាំ ពួក​គេ​និយម​ប្រើ​ពាក្យ​ជឿ​ជំនួស​ឲ្យ​ពាក្យ​ថា យក​បញ្ញា​ជា​ធំ យល់​ដឹង…

ពា​ហិ​រ​សាសនា​ជា​ច្រើន​គេ​មិន​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​គិត​រក​ផ្លូវ​ត្រាស់​ដឹង​នូវ​សច្ចធម៌​ទេ គឺ​គេ​អប់រំ បង្គាប់បញ្ជា​ឱ្យ​បរិស័ទ​របស់​គេ​ទាំងអស់​ត្រូវ​ពឹង​លើ​ព្រះ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ទើប​អាច​ជួយ​ដោះស្រាយ​នូវ​សេចក្ដី​ទុក្ខ​ទាំងពួង​បាន​។ បើ​ព្រះ​គេ​ថា​ឆ្វេង​គឺ​ត្រូវ​ថា​ឆ្វេង បើ​ថា​ស្ដាំ គឺ​ត្រូវ​ថា​ស្ដាំ ពួក​គេ​និយម​ប្រើ​ពាក្យ​ជឿ​ជំនួស​ឲ្យ​ពាក្យ​ថា យក​បញ្ញា​ជា​ធំ យល់​ដឹង ស្រាវជ្រាវ​បន្ថែម ឬ​ដក​ពិសោធន៍​ដោយ​ខ្លួនឯង ពួក​គេ​និយម​យក​ជំនឿ​មក​ដាក់​មុខ​ទាំង​ងងឹតងងល់ មិន​ព្រម​ពិចារណា​រក​ការ​ពិត​ទាល់តែ​សោះ​។

ឱ​មនុស្ស​ភ្នែក​ភ្លឺ​សោះ​បែរជា​ធ្វើ​មើល​មិនឃើញ មនុស្ស​ដេក​មិន​លក់ តែ​បែរ​ធ្វើ​ជា​សម្ងំ​ដេក​លក់​នេះ​ពិបាក​ដាស់​ឲ្យ​ភ្ញាក់​មែនទែន ហេតុផល​តែង​មាន​ពិត​ដោយសារ​តែ​ជំនឿ​ផ្កាប់មុខ ជាប់ជំពាក់​ក្នុង​លាភសក្ការៈ និង​អំណោយ​បន្តិចបន្តួច​បិទ​ភ្នែក​ជឿ​ទាំង​ទទឹងទិស ធ្វើ​ឲ្យ​បាត់បង់​តម្លៃ ព្រមទាំង​ការ​ពិត​ក្នុង​ធម្មជាតិ​ទៅ​វិញ មិន​សម​បាន​នាម​ថា​ជា​សាវក​របស់​ព្រះ​ទាល់តែ​សោះ ។

ការ​ជឿ​ផ្កាប់មុខ​ដោយ​ប្រាសចាក​បញ្ញា វា​មិនមែន​ជា​ផ្លូវ​នៃ​ការ​ត្រាស់​ដឹង​នូវ​សច្ចធម៌​ក្នុង​លោក​នេះ​ឡើយ លុះត្រាតែ​ដក​ជំនឿ​គ្មាន​ហេតុផល​នេះ​ចេញ ហើយ​ងាក​មក​សិក្សា ​ពិសោធន៍​តាម​សច្ចធម៌​វិញ​ទើប​ប្រសើរ​ជាង ។