អ្នកប្រាជ្ញទាំងឡាយ បានពោលអំពីជីវិតនេះថា មានប្រមាណតិចតួច ខ្លីណាស់ មិនទៀងទាត់ ប្រែប្រួលគ្រប់វិនាទី និងបែកធ្លាយទៅជាធម្មតា គ្មានជីវិតសត្វណាគេចរួចបានឡើយ ។
គ្រួសារណាដែលមានសាច់ញាតិស្លាប់រមែងយំកន្ទក់កន្ទេញស្តាយស្រណោះចំពោះបុគ្គលដែលស្លាប់ទៅហើយនោះ ទាំងបាននិយាយថា ធ្វើម្តេចហ្ន៎នឹងបានញាតិរបស់យើងរស់ឡើងវិញ ហើយក៏នាំខ្មោចនៅក្នុងមឈូសនោះទៅកាន់ជើងថ្ករ រួចប្រជុំគ្នាបូជាទាំងសោកសង្រេង។
ចំណែកបុគ្គលដែលស្លាប់នោះត្រូវបានពួកអ្នកដុតទាំងឡាយចាក់ដោយឈើស្រួច ដែកសូលដុតបុគ្គលនោះកម្ទេចចោលក្លាយទៅជាផេះផង់ត្រឹមតែមួយប៉ប្រិចភ្នែក។ អ្នកស្លាប់នោះរមែងលះបង់នូវភោគៈទាំងឡាយ លះនូវញាតិមិត្តទាំងឡាយ គឺគ្មានអ្វីជាទីពឹងពុំនាក់ក្រៅអំពីបុណ្យកុសលដែលខ្លួនធ្លាប់បានសន្សំហើយនោះទេ ។
ពួកញាតិមិត្តដែលនៅមានជីវិតក៏នាំយកនូវទ្រព្យសម្បត្តិរបស់បុគ្គលដែលស្លាប់នោះទៅកាន់លំនៅឋានរៀងៗខ្លួន ចំណែកសត្វដែលស្លាប់ក៏ទៅតាមយថាកម្ម សូម្បីទ្រព្យតិចតួច ខោអាវ ស្បែកជើង កូនប្រពន្ធ និងមាសប្រាក់ ដីធ្លីក៏មិនអាចយកជាប់តាមខ្លួនបានឡើយ ។
ចែករំលែកព័តមាននេះ