ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា ឥណ្ឌូ​ណេ​ស៊ី​ចេញ​ច្បាប់​ថ្មី​ហាម​ដាច់ខាត​ស្រី​ៗ​មិន​ឱ្យធ្វើ​រឿង​១​នេះ​ទេ

5 ឆ្នាំ មុន

ទី​ភា្ន​ក់​ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ខេត្ត ​Aceh ប្រទេស​ឥណ្ឌូ​ណេ​សុី​បាន​ចេញ​ច្បាប់​ហាម​ស្ត្រី​អង្គុយ​រួម​តុ​ជាមួយ​បុរស នៅ​ក្នុង​ហាង​បាយ និង​ហាង​កាហ្វេ លើកលែងតែ​ស្ត្រី​រូប​នោះ​មក​ជាមួយ​ឪពុក បងប្រុស ប្អូនប្រុស ញាតិ​មិត្ត ឬ​ប្ដី​ដែល​រៀប​ការ​ស្របច្បាប់…

ទី​ភា្ន​ក់​ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ខេត្ត ​Aceh ប្រទេស​ឥណ្ឌូ​ណេ​សុី​បាន​ចេញ​ច្បាប់​ហាម​ស្ត្រី​អង្គុយ​រួម​តុ​ជាមួយ​បុរស នៅ​ក្នុង​ហាង​បាយ និង​ហាង​កាហ្វេ លើកលែងតែ​ស្ត្រី​រូប​នោះ​មក​ជាមួយ​ឪពុក បងប្រុស ប្អូនប្រុស ញាតិ​មិត្ត ឬ​ប្ដី​ដែល​រៀប​ការ​ស្របច្បាប់ ខណៈ​ពេល​មិត្ត​រួមការ​ងារ​មាន​ភេទ​ផ្សេង​គ្នា​ក៏​ហាម​ចែក​ចំណីអាហារ​គ្នា​ដែរ ។

បំរាម​ខាងលើ​ដែល​ទទួលស្គាល់​តាំងពី​ថ្ងៃ​ទី​៥ សីហា​កន្លង​មក​បាន​បញ្ជាក់​ថា​ម្ចាស់​ហាង​មិន​គួរ​ផ្ដល់​សេវាកម្ម​ដល់​ស្ត្រី​ដែល​ចូល​ក្នុង​ហាង​តែ​ម្នាក់ឯង ក្រោយ​ពី​ម៉ោង​៩​យប់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​បំរាម​នេះ នៅ​មានការ​បន្ធូរបន្ថយ​ដោយ​គ្មាន​ការ​កំណត់​ដាក់ទោស និង​អាស្រ័យ​លើ​វិចារណ​ញៀន​របស់​ម្ចាស់​ហាង ឬ​បុគ្គលិក​នៅ​ក្នុង​ហាង​ថា បាន​ផ្ដល់​សេវាកម្ម​ដល់​ស្ត្រី​អតិថិជន​ដែល​មក​ម្នាក់ឯង​ក្រោយ​ពី​ហួស​កាលកំណត់ ។

កាលពី​៣​ឆ្នាំ​មុន​ក្រុង​បាន​ដា អា​សេ​ជា​ក្រុង​ស្វយ័ត​នៅ​ខេត្ត​អា​សេ​បាន​ចេញ​ច្បាប់​ហាម​ស្ត្រី​ចូល​ទៅ​ក្លិប​កម្សាន្ត រួម​ទាំង​ហាង​កាហ្វេ និង​កីឡាដ្ឋាន​ក្រោយ​ពី​ម៉ោង​១១​យប់ និង​ក្រុង​Lhokseumawe ជា​ក្រុង​ធំ​លំដាប់​ទី​២​នៅ​តំបន់​ស្វយ័ត​អា​សេ មិន​អនុញាតិ​ឲ្យ​ស្ត្រី​ជិៈ​ពាក់​គាវ​លើ​ម៉ូតូ​ដែល​បុរស​ជា​អ្នក​បើក ព្រោះ​ជា​ទ​ង្វើ​មិន​សមរម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ