ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់នាំ​នាង​ទៅ​ផ្ទះសំណាក់ នាង​មិន​ព្រម​ ស្រាប់តែ​…!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ បន្ទាប់​ពី​បុរស​រូប​នោះ​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​សង្សារ​ដែល​ជា​ស្ត្រី​ខ្មែរ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ស​ណ្ឋា​រ​មួយកន្លែង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ បន្ទាប់​ពី​បុរស​រូប​នោះ​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​សង្សារ​ដែល​ជា​ស្ត្រី​ខ្មែរ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ស​ណ្ឋា​រ​មួយកន្លែង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ហៅ​មុំ ស្នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ ចំណែក​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​នោះ​គឺ​មិន​ទាន់​ឱ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

តាម​សម្តី​នារី​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​នាង​មាន​គ្នា​៣​នាក់​ស្រី​ៗ​បាន​មក​ផឹកស៊ី​​នៅ​សណ្ឋាគារ​ខាងលើ​ជាមួយ​បុរស​ជា​ជនជាតិ​ចិន​មាន​គ្នា​៣​នាក់​ដូច​គ្នា នៅ​ពេល​ស្រវឹង​រៀង​ៗ​ខ្លួន​ហើយ រូប​នាង​សុំ​បុរស​ជនជាតិ​ចិន​ត្រូវជា​សង្សារ​ខ្លួន​ទៅ​ផ្ទះ​មុន ប៉ុន្តែ​សង្សារ​នាង​ហាម​មិន​ឱ្យ​នាង​ទៅ​ផ្ទះ​ទេ​ចង់​នាំ​នាង​ទៅ​ផ្ទះសំណាក់​តែ​នាង​នៅ​តែ​ចង់ទៅ​ផ្ទះ ស្រាប់​តែ​បុរស​នោះ​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់​លើ​រូប​នាង បណ្តាល​ឱ្យ​ចុក​ឆ្អល់​ដួល​សន្លប់​នៅ​កន្លែង​តែ​ម្តង​។ ដោយ​ឃើញ​បែប​នេះ មិត្តភក្តិ​ស្រី​ៗ​របស់​នាង​ក៏​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ដើម្បី​ឱ្យ​ជួយ​ដល់​ពួក​នាង​ផង ។

ក្នុង​ហេតុការណ៍​នេះ​ដែរ​បន្តិច​ក្រោយ បន្ទាប់​ពី​លេចលឺ​ដំណឹង​នេះ​ដល់​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​សហការ​ជាមួយនឹង​កម្លាំង​អន្តរាគមន៍​ខណ្ឌចំការមន ដឹកនាំ​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ចាប់​វាយ​ខ្នោះ​បុរស​ជា​ជនជាតិ​ម្នាក់​នោះ យក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​២​តែ​ម្តង ។ តែ​នៅ​ពេល​ដែល​ទៅ​ដល់​ប៉ុស្តិ៍​បុរស​រូប​នោះ​ធ្វើ​ពុត​ជា​សន្លប់​ធ្វើ​ឱ្យ​សមត្ថកិច្ច​ពិបាក​នឹង​សួរនាំ​បំផុត ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​អត់​មាន​ដំណោះស្រាយ​ចេញ បុរស​ជា​ជនជាតិ​ម្នាក់​នោះ​ត្រូវ​សមត្ថកិច្ច​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​សាកសួរ និង​ឱ្យ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ