ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​អា​មេ​រិ​កមួយ​ក្រុម​ធំ​នឹង​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​វិនិយោគ​អា​មេ​រិ​កមួយ​ក្រុម នឹង​មក​ទស្សនកិច្ច​កម្ពុជា​ដើម្បី​ស្វែងរក និង​ពិនិត្យ​កាលានុវត្តភាព​ស្វែងរក​ដៃគូ​វិនិយោគ​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ ។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៦​ដល់​២៧ ខែកញ្ញា ខាង​មុខ​ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​វិនិយោគ​អា​មេ​រិ​កមួយ​ក្រុម នឹង​មក​ទស្សនកិច្ច​កម្ពុជា​ដើម្បី​ស្វែងរក និង​ពិនិត្យ​កាលានុវត្តភាព​ស្វែងរក​ដៃគូ​វិនិយោគ​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ ។

ដំណើរ​ទស្សនកិច្ច​នេះ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៦​ដល់​២៧ ខែកញ្ញា ខាង​មុខ​ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា សហការ​ជាមួយ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំកម្ពុជា ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹ​ម ហេង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា ថា លោក​មិន​ទាន់​ដឹង​ថា​មាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អា​មេ​រិ​ក​ប៉ុន្មាន​នាក់​ពិតប្រាកដ​ដែល​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ទេ ប៉ុន្តែ​ពួក​គេ​នឹង​រៀបចំ​កម្មវិធី​នៅ​សណ្ឋាគារ​Rosewood នា​ថ្ងៃ​ទី​២៦ កញ្ញា ខាង​មុខ​នេះ​។ លោក​បន្ត​ថា ក្រុមហ៊ុន​ទាំងនេះ​ភាគច្រើន​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ទាក់ទង​នឹង​គ្រឿងយន្ត​កសិកម្ម​ជាដើម ។ លោក​បន្ត​ថា ៖« ដំណើរ​ទស្សនកិច្ច​របស់​ពួក​គេ​នឹង​មក​ជួប​ផ្នែក​ឯកជន​នៅ​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស និង​ដៃគូ​ពាណិជ្ជកម្ម​នៅ​ទី​នេះ »​។

លោក​បន្ត​ថា ៖« ក្រុមហ៊ុន​ទាំងនេះ​សុទ្ធតែ​មាន​មូលដ្ឋាន​វិនិយោគ​នៅ​ប្រទេស​ថៃ វៀតណាម និង​សិង្ហ​បុរី​រួច​ហើយ ហេតុនេះ​យើង​មាន​សង្ឃឹម​ច្រើន​ថា​ពួក​គេ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា »​។ តាម​ព័ត៌មាន​ក្រៅផ្លូវការ​ពី​ស្ថានទូត​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ប្រតិភូ​វិនិយោគិន​អា​មេ​រិ​ក​នេះ ដំបូង​ឡើយ​គ្រោង​ទស្សនកិច្ច​នៅ​កសិដ្ឋាន​ដ៏​ធំ​របស់​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី ប៉ុន្តែ​គម្រោង​នេះ​ទំនងជា​លុប​ចោល​វិញ ដោយសារ​ពេលវេលា​មាន​កំណត់​។ ហេតុនេះ​ប្រតិភូ​នឹង​ទស្សនកិច្ច​នៅ​សហគ្រាស​ផលិត​នំ​ស្រួយ​លី លី​ជំនួស​វិញ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting បាន​ថ្លែង​ថា នៅ​កម្ពុជា​មិន​មាន​គម្រោង​វិនិយោគ​របស់​អា​មេ​រិ​ក​ច្រើន​ទេ ដោយសារ​សហរដ្ឋអាមេរិក​ស្វែងរក​ការ​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា​ច្រើន ខណៈ​កម្ពុជា​មិន​ទាន់​មាន​សក្តានុពល​លើ​ផ្នែក​នេះ​នៅឡើយ ទាំង​ធនធានមនុស្ស និង​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​នៅ​មាន​កម្រិត ។

លោក​បន្ត​ថា ៖« កត្តា​ទីផ្សារ​ក៏​ជា​ផ្នែក​មួយ​ផង​ដែរ ព្រោះ​ទីផ្សារ​របស់​យើង​តូច មិន​ឆ្លើយ​តប​នឹង​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​នៅឡើយ​ទេ » ។​លោក​ថា ៖« ប្រសិនជា​សហរដ្ឋអាមេរិក​ចង់​ចូល​មក​វិនិយោគ​ផ្នែក​កសិកម្ម ទាក់ទង​នឹង​សុវត្ថិភាព​អាហារ ឬ​ផលិត​អាហារ​សរីរាង្គ​ជា​រឿង​ប្រសើរ ប៉ុន្តែ​ត្រូវ​មានការ​គាំទ្រ និង​រៀបចំ​ពី​រាជរដ្ឋាភិបាល​ជា​មុន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ