ខេត្តកំពង់ចាម ៖ ផ្លូវដីក្រាលក្រួសក្រហម និងផ្លូវដីចាក់ថ្មក្នុងឃុំស្តៅ និងឃុំកងតាណឹង ស្រុកកងមាសប្រវែងជាង១៧គីឡូម៉ែត្រក្នុងនោះមានកន្លែងខ្លះហុយឡើងទ្រលោម បង្កផលវិបាកដល់ពលរដ្ឋរស់នៅសងខាងផ្លូវ និងអ្នកធ្វើដំណើរតាមកង់ម៉ូតូដែលព្រួយបារម្ភពីជំងឺផ្លូវដង្ហើម ថែមទាំងហុយចូលដល់ក្នុងផ្ទះទៀត ជួនពេលខ្លះមានរថយន្តធំដឹកអិដ្ឋបើកឆ្លងកាត់ឡើងញ័ររញ្ចួយផងដែរ ។
លោក សាន សំអុល អាយុ៣១ឆ្នាំ នៅភូមិទី៩ ឃុំកងតាណឹង ស្រុកកងមាស ប្រាប់ឲ្យដឹងថា ផ្លូវដីនៅខាងមុខផ្ទះរបស់គេរាល់ថ្ងៃនេះត្រូវបានក្រាលក្រួសក្រហមដោយមានរថយន្តតូចធំបើកឆ្លងកាត់ទៅវិញទៅសឹងតែ២៤ម៉ោងតែម្តង ។ មានពេលខ្លះរថយន្តធំដឹកទំនិញបើកកាត់មិនដឹងជាផ្ទុកទង្ងន់ប៉ុន្មានទេដោយបានញ័ររញ្ជួយផ្ទះ ហើយបានធ្វើឲ្យសមាជិកក្រុមគ្រួសារបស់គាត់ពិបាកនឹងដេកពួនថែមទៀត ។
លោក សាន សំអុល ប្រាប់បន្តថា ផ្លូវនេះបានធ្វើការជួសជុលបន្តបន្ទាប់ចំនួន២លើកមកហើយរួមទាំងលើកនេះទៀតជាមួយនោះសូមឲ្យមន្ទីរសាធារណៈការខេត្តរួមទាំងអាជ្ញាធរស្រុកមេត្តាជួយដាក់ស្លាកសញ្ញានៅតាមដងផ្លូវ ដើម្បីបញ្ចៀសការពារកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៏កើតឡើងនៅតាមដងផ្លូវព្រោះរាល់ថ្ងៃនេះម៉ូតូ និងរថយន្ត បើកលឿនៗពិតជាគួរឲ្យព្រួយបារម្ភ ។ មិនតែប៉ុណ្ណោះផ្លូវបានហុយថែមទៀតពេលដែលកំពុងតែនាំគ្នាហូបបាយបើមានរថយន្តបើកឆ្លងកាត់មុខផ្ទះនឹងហុយចូលផ្ទះ ហើយសូមពន្លឿនការជួសជុលឲ្យបានឆាប់ផងដែរ ។
អាជីវករឈ្មោះ ហ៊ន់ ស្រីមុំ អាយុ៤៤ឆ្នាំ នៅភូមិទី៥ ឃុំកងតាណឹងប្រាប់ថា ចាប់តាំងពីពេលដែលគាត់បានកើតនៅភូមិនេះមកបានឃើញតែផ្លូវដីតូចហើយចង្អៀតថែមទៀតផង ។ មកដល់ក្នុងឆ្នាំ២០១៨នេះត្រូវបានអាជ្ញាធរបានគិតគូរពីការលំបាករបស់ពលរដ្ឋដោយបានយកគ្រឿងចក្រមកពង្រីកឆូសឆាយឲ្យបានធំទូលាយជាងមុនពិតជាស្រួលធ្វើដំណើរមែន ។
លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៧ កញ្ញា ថាកំណាត់ផ្លូវដីក្រាលក្រួសក្រហមក្នុងឃុំស្តៅ ស្រុកកងមាស ដែលមានផលវិបាកក្នុងការធ្វើដំណើរនោះត្រូវបានលោកអភិបាលខេត្តបានឲ្យជំនាញមន្ទីររបស់លោកដឹកយកគ្រឿងចក្រចុះទៅជួយជួសជុលមានប្រវែងជាង៥គីឡូម៉ែត្រចាក់កំទេចថ្ម និងក្នុងពេលខាងមុខនេះនឹងក្រាលកៅស៊ូដើម្បីឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកដឹកកសិផលមកកាន់ទីផ្សារ ។
ចំណែកផ្លូវក្រាលក្រួសក្រហមជាង១០គីឡូម៉ែត្រទៀតត្រូវបានកងកម្លាំងវិស្វកម្មបានជួសជុលក្នុងឃុំស្តៅ និងឃុំកងតាណឹង ស្រុកកងមាសនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋដែលក្នុងពេលខាងមុខនឹងប្រែក្លាយទៅផ្លូវកៅស៊ូលែងជាក្តីកង្វល់ទៀតហើយ ៕
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃសៅរ៍ ទី ១៦ខែមករា ឆ្នាំ ២០២១នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ឯកឧត្តម...
រាជធានីភ្នំពេញ ៖ រថយន្តទំនើបម៉ាកឡិចស៊ីសRX៣៥០ របស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានត្រូវក្រុមចោរលួចកាត់យកកញ្ចក់មើលក្រោយទាំងសងខាង និងយក...
រាជធានីភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុដែលបាននិងកំពុងបម្រើសេវាជូនប្រជាជនជាង ២លាន នាក់ ហើយនៅ ក្នុងឆ្នាំ ២០២០ កន្លងមកនេះបានរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ បានអនុម័ត...
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេបំផុតបានបង្កើត App បែបឌីជីថល បម្រើសេវាកម្មដល់អតិថិជន-សាធារណជន ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃ...
រាជធានីភ្នំពេញ ៖ បើទោះបីជាឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជា និងពិភពលោកបានជួបវិបត្តិ ដោយសារតែកូវីដ ១៩ និងរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាកចុះយ៉ាងគំហុកក្ដី ក៏ការនាំ...
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...