ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​រត់​បាតជើង​ស​ព្រាត គ្រាន់តែ​ឃើញ​ភ្លាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​មួយ​គ្រឿង​បាន​ប្រទះ​ឃើញ​សមត្ថកិច្ច​កំពុង​ល្បាត ស្រាប់តែ​ភ័យ​ស្លន់ស្លោ​ជិះ​រត់គេច​មិន​ព្រម​ឈប់ ទើប សមត្ថកិច្ច​ដេញ​តាម តាំង​ពីមុខ​វត្ត​ស្លែង ផ្លូវជាតិ​លេខ​៣ ដែល​ឃាត់​បាន​ម្នាក់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​មួយ​គ្រឿង​បាន​ប្រទះ​ឃើញ​សមត្ថកិច្ច​កំពុង​ល្បាត ស្រាប់តែ​ភ័យ​ស្លន់ស្លោ​ជិះ​រត់គេច​មិន​ព្រម​ឈប់ ទើប សមត្ថកិច្ច​ដេញ​តាម តាំង​ពីមុខ​វត្ត​ស្លែង ផ្លូវជាតិ​លេខ​៣ ដែល​ឃាត់​បាន​ម្នាក់ នៅ​ផ្លូវ​៣៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ ជិត​នឹង​ក្លឹ​ប​កម្សាន្ត ឌឹ ម៉ី​ង​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ប្រភព​ពី​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ សែន ព្រែក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​មាន​គ្នា​ទាំងអស់​៣​នាក់ រួម​ទាំង​រូប​ខ្លួន អ្នក​បើក​ម៉ូតូ​ឈ្មោះ និ​ត អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ផែង អាយុ​២៣​ឆ្នាំ ជា​អ្នក​អង្គុយ​កណ្តាល​ទាំង​២​នាក់ មានមុខ​របរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក យ៉ា​ម៉ា​ហា​ស៊ី​រូស ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ។

ប្រភព​ពី​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​សមត្ថកិច្ច​កំពុង​ល្បាត​តាម​ផ្លូវជាតិ​លេខ​៣​មក​ដល់​មុខ​វត្ត​ស្លែង​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​អត់​ស្លាក​លេខ ឃើញ​សង្ស័យ​សមត្ថកិច្ច​ក៏​ហៅ​ឃាត់​សួរនាំ​នឹង​ឆែកឆេរ តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​ថែម​ទាំង​បន្ថែម​ល្បឿន​យ៉ាង​លឿន​ព្យាយាម​បើក​រត់​ចូល​ដល់​ទឹកដី ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​គ្នា​ជួយ​ដេញ​បង្ក្រាប រហូត​មក​ដល់​ផ្លូវ​៣៧១ ចំណុច​កើតហេតុ​ក៏​ត្រូវ​ជនសង្ស័យ ផ្តួល​ម៉ូតូ​ចោលរ​ត់លោត​ចូល​ប្រឡាយ​ទឹក​ស្អុយ​គេចខ្លួន​អស់​២​នាក់ ដោយ​សុវត្ថិភាព គឺ​ឈ្មោះ និ​ត អ្នក​បើក​ម៉ូតូ​នឹង​ឈ្មោះ ផែង ជា​អ្នក​អង្គុយ​កណ្តាល​ឃាត់​បាន​តែ​ម្នាក់​ឈ្មោះ ព្រែក អង្គុយ​ក្រោយ​គេ​ដែល​ព្យាយាម​លោត​ចូល​ប្រឡាយ​ទឹក​ស្អុយ​ដែល​តែ​លោត​មិន​ទាន់​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​រួម​ទាំង​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​គ្រឿង ។

ភ្លាម​ៗ​នោះ​បន្ទាប់​ពី​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ជា​ករណី​អ្វី​ឲ្យ​ច្បាស់​នោះ​ទេ គ្រាន់តែ​សង្ស័យ​ថា យុវជន​ទាំង​៣​នាក់​នោះ​មាន​បទល្មើស​ជាប់​ខ្លួន ហើយ​ទើប​ពេល​ឃើញ​សមត្ថកិច្ច​ហើយ​ស្លន់ស្លោ​បែប​នេះ ។

ក្រោយ​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​ឃាត់ខ្លួន​យក​ទៅ​សាកសួ​នាំ​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ និង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ