ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​នេះ​​លំបាក​ធ្វើ​ដំណើរ​ជាង​១០​ឆ្នាំ​មក​ហើយ ពេលនេះកំពុង​ស្ថាបនា​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ​៖ ចាប់ពី​ត្រង់​ចំណុច​ផ្សារ​សែន​តស៊ូ ក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ដល់​ព្រំប្រទល់​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង មាន​ចំងាយ​១៧​គីឡូម៉ែត្រ ត្រូវ​បាន​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​បាន​ចុះ​ស្ថាបនា​ផ្លូវ​នេះ​ដោយ​ពង្រីក​ធំ​ទូលាយ​ជាង​មុន និង​ចាក់​កៅស៊ូ​ថែម​ទៀត ដែល​រហូត​មក​ដល់​ពេល​នេះ​សំរេច​បាន​ប្រមាណ​៥០​ភាគរយ​ហើយ…

ខេត្ត​ត្បូងឃ្មុំ​៖ ចាប់ពី​ត្រង់​ចំណុច​ផ្សារ​សែន​តស៊ូ ក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ដល់​ព្រំប្រទល់​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង មាន​ចំងាយ​១៧​គីឡូម៉ែត្រ ត្រូវ​បាន​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​បាន​ចុះ​ស្ថាបនា​ផ្លូវ​នេះ​ដោយ​ពង្រីក​ធំ​ទូលាយ​ជាង​មុន និង​ចាក់​កៅស៊ូ​ថែម​ទៀត ដែល​រហូត​មក​ដល់​ពេល​នេះ​សំរេច​បាន​ប្រមាណ​៥០​ភាគរយ​ហើយ ។

អ្នកស្រី​ឈ្មោះ ពៅ យឿ​ង អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាមប្រាប់​ឲ្យ​ដឹង​ថា ផ្លូវថ្នល់​កាត់​តាម​មុខ​ផ្ទះ​របស់​គាត់​នេះ កាលពីមុន​មក​មាន​សភាព​ហុយ និង​ពិបាក​ដល់ការ​ធ្វើ​ដំណើរ​ផង​ដែរ ។

សព្វថ្ងៃ​គាត់​បានឃើញ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង បាន​ចុះ​មក​ស្ថាបនា​ផ្លូវ​ដោយបាន​កិន​បង្ហាប់ដី និង​ចាក់​ថ្ម ព្រមទាំង​ពង្រីក​ធំ​ថែម​ទៀត ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​សែន​តស៊ូ ចូល​មក​ជី​ហែ​កោះសូទិន ហើយ​ក្នុង​រដូវ​បិណ្ឌ​ភ្ជុំ​ខាង​មុខ​នេះ​ពលរដ្ឋ​ងាយស្រួល​យក​ចង្ហាន់​ទៅ​វត្ត ។ ពេល​ដែល​បាន​ផ្លូវ​ល្អ​ហើយ សូម​ឲ្យ​ពលរដ្ឋ​ដែល​បើកបរ​ម៉ូតូ និង​រថយន្ត​សូមបន្ថយល្បឿន កុំ​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍កើតឡើង​ចំពោះ​ខ្លួនឯង និង​អ្នក​ដទៃ​ជាយថាហេតុ ។

ចំណែក​អ្នកស្រី​ឈ្មោះ ឡេ​ង យឿ​ន អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​ទួល​ឃ្លាំង ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ប្រាប់​ថា ផ្លូវ​នេះ​មានការ​លំបាក​ធ្វើ​ដំណើរ​ជាង​១០​ឆ្នាំ​មក​ហើយ នៅ​ពេល​ភ្លៀង​ម្តង​ៗ​បែកភក់ ហើយ​រអិល​ថែម​ទៀត​ផង ផ្លូវ​ដី​នេះ​ត្រូវ​បាន​គេ​ជួសជុល​ជា​បន្តបន្ទាប់​២​ទៅ​៣​ដង​មក​ហើយ​ដែរ ។

រាល់ថ្ងៃ​ត្រូវ​បាន​គេ​ស្ថាបនា​ថ្មី ដោយ​បាន​ពង្រីក​ធំ​ត្រៀម​ចាក់​កៅស៊ូ​ក្នុង​ពេល​ខាង​មុខ ។ ប្រសិនបើ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​ដាក់​អំ​ពូ​ល​ភ្លើង​នៅ​ពេល​រាត្រី​ទៀត​កាន់តែ​ប្រសើរ ។

លោក​អាន ស៊ី​ណា ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៦​កញ្ញា​២០១៨​ថា ផ្លូវ​នេះ​ជា​គម្រោង​របស់​ក្រសួង​អភិ​វ​ឌ្ឈ​ន៏​ជនបទ ដោយ​បាន​ត​ភ្ជាប់​ពី​ផ្លូវ​សែន​តស៊ូ​ដល់​ព្រំប្រទល់​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង មាន​ចំងាយ​១៧​គីឡូម៉ែត្រ ដោយ​ចាក់​កៅស៊ូ​ថែម​ទៀត​ផង​សម្រាប់​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​និង​ដឹក​កសិផល​ផ្សេង​មក​កាន់​ទីផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ