ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្ដី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត សូម​ជម្រាប​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​និមិត្ត​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​កម្ពស់​ទឹក​នៅ​អាង​អូ​ខៃ​ដ​ន ហក់​ឡើង​ខ្ពស់​ខ្លាំង​ឈាន​ដល់​ប្រកាស​អាសន្ន​។ នៅ​ថ្ងៃ​ទី​១៧ កញ្ញា…

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត សូម​ជម្រាប​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​និមិត្ត​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​កម្ពស់​ទឹក​នៅ​អាង​អូ​ខៃ​ដ​ន ហក់​ឡើង​ខ្ពស់​ខ្លាំង​ឈាន​ដល់​ប្រកាស​អាសន្ន​។

នៅ​ថ្ងៃ​ទី​១៧ កញ្ញា ២០១៨ វេលា​ម៉ោង​៥​ល្ងាច តាម​ការ​ពិនិត្យ​នៅ​ចំណុច​ទំនប់​ប៉ែក​ខាងត្បូង​អាង ទឹកបាន​ឡើង​ខ្ពស់​ជិត​លិច​ខ្នង​ទំនប់ អាច​ឲ្យ​ទំនប់​នេះ​បាក់​ជាយថាហេតុ ធ្វើ​ឲ្យ​លិច​ភូមិ​សុខសាន្ត​ទាំងស្រុង រីឯ​ភូមិ​មួយ​ចំនួន​ទៀត ដូច​ជា​ភូមិ​រស្មី​សេរីភាព ភូមិ​កូប​ធំ ភូមិ​រស្មី​សាមគ្គី ភូមិ​អន្លង់​ស្វាយ និង​ភូមិ​ដុ​ង​អារញ្ញ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​។

ដោយឡែក​ក្រុមហ៊ុន​អាន​កូ បាន​កាយ​ទំនប់​ប៉ែក​ខាងជើង​ដាក់​លូ ដើម្បី​បង្ហូរទឹក​ចេញពី​អាង អាច​ធ្វើ​ឲ្យ​ភូមិ​មួយ​ចំនួន​រង​ការ​លិច​ដូច​ជា​កូន​ដំរី និង​ភូមិ​សូ​រិ​យា រីឯ​ភូមិ​ដទៃ​ទៀត​នៅ​រ៉​ប​ដងផ្លូវ​ជាតិ​លេខ​៥ ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ​។ ដើម្បី​សុវត្ថិភាព និង​បង្ការ​ការ​គ្រោះថ្នាក់​ផ្សេង​ៗ រដ្ឋបាល​ក្រុង សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ទុកដាក់​សម្ភារ របស់របរ​ប្រើប្រាស់ និង​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ​ទុក​នៅ​ទីទួល​សុវត្ថិភាព​។ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ