ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ដោយ​ទឹក​ព្រះ​ទ័យ និង​សទ្ធា​ជ្រះថ្លា​ក៏​ដូច​ជា​ការ​ដឹងគុណ​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​បាន​ទទួលមរណភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ…

ខេត្តស្វាយរៀង ៖ ដោយ​ទឹក​ព្រះ​ទ័យ និង​សទ្ធា​ជ្រះថ្លា​ក៏​ដូច​ជា​ការ​ដឹងគុណ​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​បាន​ទទួលមរណភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ព្រះ​ចៅអធិការ​វត្ត​ព្រៃ​ឆ្លាក់​រួម​នឹង​លោក​អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ បាន​មូលមតិ​គ្នា​ជា​ឯក​ច្ឆ័​ន​ប្រារព្ធ​ពិធី​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ច​ន្ទ័ ៨​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ នឹង​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នា​វត្ត​ព្រៃ​ឆ្លាក់ ស្ថិត​ក្នុង​សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។

បើ​តាម​សង្ឃដីកា​របស់​ព្រះ​តេជគុណ យ៉​ន សុខសាន្ត ចៅអធិការ​វត្ត​ព្រៃ​ឆ្លាក់​បាន​មាន​សង្ឃដីកា​ឱ្យ​ដឹង​ថា​៖ ការ​ប្រារព្ធ​ពិធីបុណ្យ​បង្សុកូល​នៅ​ព្រឹក​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន ទាំង​៧​សណ្តាន​ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ផង​។

ហើយ​ជា​ពិសេស​នោះ គឺ​ដើម្បី ឧទ្ទិស​មហាកុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​បាន ទទួលមរណៈភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ សូម​ដួង​វិញ្ញាណខន្ធរបស់​លោក​បាន​ទៅ ចាប់បដិសន្ធិ​នៅ​ឋាន​សុគតិភព​។ ប្រជាជន​ខ្មែរ​ពិតជា​សោកស្ដាយ​ណាស់​ដែល​បាត់បង់​រូប​លោក និង អរគុណ​លោក​ណាស់​ដែល​លោក​បាន​ចំណាយពេល​មួយ​ជីវិត​ដើម្បី​សង្គ្រោះ​កុមារ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ