ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សោយ ឬ​ខ្វះ​ជាតិ​ស្ករ​គួរ​ធ្វើ​បែប​ណា?

5 ឆ្នាំ មុន

ចូរ​អនុវត្ត​តាម​ជំហាន​ទាំងនេះ ប្រសិនបើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកទាប ។ 1.​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ឬ​អាហារ​សម្រន់ សាកល្បង​អ្វីមួយ​ដូច​ជា​ទឹកអំពៅ​មួយ​កែវ ឬ​ទឹក​ផ្លែ​ឈើ ផ្អែម​ៗ​តិចតួច ។ 2.​សាកល្បង​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​បន្ទាប់​ពី…

ចូរ​អនុវត្ត​តាម​ជំហាន​ទាំងនេះ ប្រសិនបើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកទាប ។

1.​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ឬ​អាហារ​សម្រន់ សាកល្បង​អ្វីមួយ​ដូច​ជា​ទឹកអំពៅ​មួយ​កែវ ឬ​ទឹក​ផ្លែ​ឈើ ផ្អែម​ៗ​តិចតួច ។

2.​សាកល្បង​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​បន្ទាប់​ពី ១០ ទៅ​១៥ នាទី ។ ប្រសិនបើ​វា​ឡើង​គ្រប់​ចូរ​សម្រាក និង​បន្ត​អនុវត្ត​តាម​ចំណុច​ទី​បី​ខាងក្រោម បើ​មិន​ទាន់​គ្រប់​ទេ អ្នក​អាច​ធ្វើ​តាម​ចំណុច​ទី​មួយ​ម្តងទៀត ។

3.​បរិភោគ​អាហារ​សំខាន់​របស់​អ្នក (​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​) វា​អាច​ជា​នំ​បុ័ង​អាំង​តូច​មួយ​ដែល​មាន​លាយ​ប៊័រ ឬ​ទឹកដោះ​គោមួយ​កែវ ។

4.​ជា​ធម្មតា អ្នក​មិន​ចាំបាច់​ត្រូវការ​ជំនួយ​ពី​គ្រូពេទ្យ​ទេ នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ល្អ យ៉ាងណាមិញ បើ​អ្នក​មិន​ប្រាកដ ឬ​មាន​អារម្មណ៍​មិន​ទាន់​ល្អ​ប្រសើរ អ្នក​អាច​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​បាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ