ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តរតនគិរី​ទទួល បាន​ភ្ញៀវ​ទេសចរ​ជាង​17​ម៉ឺន​នាក់ រយៈពេល​9​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ ខេត្តរតនគិរី​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​កម្សាន្ត​មាង​១៧​ម៉ឺន​នាក់ ធ្លាក់​ចុះ​ជាង​២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ។ របាយការណ៍​ដដែល​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ ខេត្តរតនគិរី​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​កម្សាន្ត​មាង​១៧​ម៉ឺន​នាក់ ធ្លាក់​ចុះ​ជាង​២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ៖« ក្នុង​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ជាង​១៧,៣​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ជាង​១៥​ម៉ឺន​នាក់ ធ្លាក់​ចុះ​ប្រមាណ​៤,៣០% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​ជាង​២​ម៉ឺន​នាក់ កើនឡើង​ប្រមាណ​១០,៧៩% បើ​ធៀប​នឹង​រយៈពេល​៩​ខែ​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ ពោល​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ដ​នៅ​ខេត្ត​នេះ ធ្លាក់​ចុះ​២,៧៣% ។ កំណើន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ដ​នៅ​តំបន់​នេះ ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​យល់​ឃើញ​ថា ដោយសារ​តែ​ការ​កសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​ជាដើម ហើយ​កត្តា​ដែល​ពិសេស​នោះ ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្ដិភាព និង​ស្ថិរភាព​នយោបាយ​ទូ​ទាំង​ប្រទេស ។

ថ្លែងប្រាប់​កោះសន្ដិភាព​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​ថា ៖« ដោយសារ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ត​ភ្ជាប់​មាន​ភាព​ងាយស្រួល និង​ការ​ខិតខំ​ផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍ និង​វិស័យ​ឯកជន បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​អន្តរជាតិ​ទៅ​កម្សាន្ដ​នៅ​តំបន់​នោះ ។ កត្តា​ដែល​ពិសេស​នោះ គឺ​សន្ដិភាព និង​សុវត្ថិភាព ដែល​បាន​ផ្ដល់​ទំនុកចិត្ត​ដល់​ភ្ញៀវ​ពី​មួយ​រដូវ​ទៅ​មួយ​រដូវ អាច​ឱ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ដល់​គោលដៅ​បាន​ដោយ​គ្មាន​ការ​ព្រួយបារម្ភ »​។ លោក​ជំទាវ​បញ្ជាក់​ថា ៖« តំបន់​ភូមិភាគ​ឦសាន​នេះ ថ្វី​ត្បិត​តែ​មិន​មាន​ប្រាសាទបុរាណ ឬអ្វី​ទំនើប​ទាក់ទាញ ប៉ុន្តែ​យើង​មាន​សក្តានុពល​ខ្ពស់​ទៅ​លើ​ធនធាន​ម​ធ្ម​ជាតិ គឺ​ភ្ញៀវ​គាត់​មាន​ចំណាប់អារម្មណ៍​បែប​ជា​ធម្មជាតិ ដូច​ជា ទឹក​ជ្រុះ​, ព្រៃឈើ និង​វប្បធម៌ ប្រពៃណី​នៃ​ការ​រស់នៅ​របស់​បងប្អូន​ជនជាតិភាគតិច​ជាដើម ។ ដូចនេះ ប្រ​សិន​យើង​ចេះ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ខ្លាំង ចេះ​ថែរក្សា​នូវ​វប្បធម៌​បែប​ភូមិភាគ​ឦសាន គឺ​កាន់តែ​មានការ​ទាក់ទាញ​ខ្លាំង​ថែម​ទៀត មិន​ថា​ភ្ញៀវ​ទេចរ​អឺរ៉ុប​ទេ សូ​ម្បី​តែ​ភ្ញៀវ​អាស៊ាន ក៏​ដូច​ជា​ទេសចរ​ចិន ក៏​មានការ​ចាប់អារម្មណ៍​ច្រើន​ដែរ »​។

តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​បង្ហាញ​ថា ខេត្តរតនគិរី​ជា​តំបន់​អេកូ​ទេសចរណ៍ សម្បូរ​ទៅ​ដោយ​ព្រៃ​ភ្នំ​ជ្រោះ​ជ្រលង​ដងអូរ ដែល​បង្កើត​ឱ្យ​មាន​តំបន់​ទេសចរណ៍ធម្មជាតិ និង​ជា​តំបន់​ទេសចរណ៍វប្បធម៌​ជនជាតិ​ដើម​ភាគតិច ជា​ច្រើន​កន្លែង​ដូច​ជា បឹង​យក្ស​ឡោម​, បឹង​លំ​កុ​ដ​, បឹង​យក្ស​អោម​-​យក្ស​កា​រ៉ា​, ទឹក​ជួរ​តាត​តៃ ,​ទឹកធ្លាក់​អូរ​ស៊ិ​ន​លែ​រ៍​, ភូមិ​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​(​ស្ថិត​នៅ​ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ និង​ភូមិ​តង​ណ​ង​ឡិៈ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ​) ពិសេស​តំបន់​ទេសចរណ៍​បរិស្ថាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល តំបន់​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង​៣៣​ម៉ឺន​ហិ​កតា និង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​មាន​ទំហំ​ផ្ទៃដី​ជាង​២៥​ម៉ឺន​ហិ​កតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ