ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​នេះ​ប្រៀប​ដូច​ឆ្នាំងដី​តែង​បែកធ្លាយ​ជា​ធម្មតា

5 ឆ្នាំ មុន

មនុស្ស​គ្រប់​រូប​ដែល​រស់នៅ​លើ​ផែនដី​នេះ​សុទ្ធសឹងតែ​ជួប​នូវ​សេចក្តី​ទុក្ខ​គ្រប់​ៗ​គ្នា គ្មាន​ជីវិត​សត្វ​ណា​ដែល​ថា​មិន​ដែល​ជួប​សេចក្តី​ទុក្ខ​នេះ​ជា​ដាច់ខាត គ្រាន់តែ​ទុក្ខ​នោះ​វា​កើតឡើង​ខុស​ៗ​គ្នា ឬ​ច្រើន​និង​តិច​តែ​ប៉ុណ្ណោះ ។ ទុក្ខ​ធំ​ៗ​ដែល​គ្រប់​គ្នា​គេច​មិន​រួច​នោះ​មាន ទុក្ខ​ព្រោះ​ការ​កើត​នៅ​ក្នុង​វាលវដ្ដសង្សារ ទុក្ខ​ព្រោះ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ទុក្ខ​ព្រោះ​ចាស់ជរា​នៃ​ជីវិត ទុក្ខ​ព្រោះ​ជីវិត​មាន​រោគា​ព្យា​ធា…

មនុស្ស​គ្រប់​រូប​ដែល​រស់នៅ​លើ​ផែនដី​នេះ​សុទ្ធសឹងតែ​ជួប​នូវ​សេចក្តី​ទុក្ខ​គ្រប់​ៗ​គ្នា គ្មាន​ជីវិត​សត្វ​ណា​ដែល​ថា​មិន​ដែល​ជួប​សេចក្តី​ទុក្ខ​នេះ​ជា​ដាច់ខាត គ្រាន់តែ​ទុក្ខ​នោះ​វា​កើតឡើង​ខុស​ៗ​គ្នា ឬ​ច្រើន​និង​តិច​តែ​ប៉ុណ្ណោះ ។

ទុក្ខ​ធំ​ៗ​ដែល​គ្រប់​គ្នា​គេច​មិន​រួច​នោះ​មាន ទុក្ខ​ព្រោះ​ការ​កើត​នៅ​ក្នុង​វាលវដ្ដសង្សារ ទុក្ខ​ព្រោះ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ទុក្ខ​ព្រោះ​ចាស់ជរា​នៃ​ជីវិត ទុក្ខ​ព្រោះ​ជីវិត​មាន​រោគា​ព្យា​ធា ទុក្ខ​ព្រោះ​ការ​ស្លាប់​ទៅ​នៃ​ជីវិត ទុក្ខ​ព្រោះ​ការ​ព្រាត់ប្រាស​គ្នា ទុក្ខ​ព្រោះ​ការ​ខកបំណង ទុក្ខ​ព្រោះ​ជីវិត​បរាជ័យ​ជាដើម ។

មាន​សេចក្តី​ទុក្ខ​ជា​ច្រើន​ទៀត ដែល​មិន​អាច​រៀបរាប់​អស់ សឹងតែ​អាច​និយាយ​បាន​ថា ក្នុង​មួយ​ជាតិ​កំណើត​នៃ​ជីវិត​នេះ គឺ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​គ្រប់​ដង្ហើម​ចេញចូល ទោះបីជា​ស្តេច​គ្រប់គ្រង​ផែនដី ជា​មន្ត្រី ជា​សេដ្ឋី រាស្ត្រ​ប្រុស​ស្រី អ្នកមាន​អ្នកក្រ​ក៏​ដោយ ក៏​ជីវិត​អ្នក​ទាំង​អស់នោះ​នៅ​តែ​មាន​សេចក្តី​ទុក្ខ​ដូច​គ្នា គឺ​ទុក្ខ​ព្រោះ​ការ​កើត ចាស់ ឈឺ ស្លាប់ ដែល​ជា​មរតក​របស់​ជីវិត ដែល​មនុស្ស​យើង​ត្រូវ​តែ​ទទួលយក​ឃ្វាង​មិន​បាន ។

​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា ពួក​ជន​ទាំងអស់ ទោះបី​ក្មេង​ក្តី ចាស់​ក្តី ពាល​ក្តី បណ្ឌិត​ក្តី អ្នកមាន​ក្តី អ្នកក្រ​ក្តី ទុរគត​ក្តី ជន​ទាំងនោះ​តែង​មាន​សេចក្តីស្លាប់​នៅ​ពី​ខាង​មុខ​គ្រប់​គ្នា​។ ឆ្នាំងដី ដែល​ស្មូនឆ្នាំង​ធ្វើ​ហើយ ទោះបី​តូច​ក្តី ធំ​ក្តី ឆ្អិន​ក្តី ឆៅ​ក្តី ឆ្នាំង​ទាំង​អស់នោះ មាន​កិរិយា​បែកធ្លាយ​ទៅ​ក្នុង​ទីបំផុត​ជា​ធម្មតា​យ៉ាងណា ជីវិត​របស់​សត្វលោក​ទាំងឡាយ ក៏​ត្រូវ​បែកធ្លាយ​យ៉ាងនោះ​ដែរ ។