ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សិប្បកម្ម​ជនជាតិ​ចិន​ម្នាក់ ស្លា.ប់​ក្នុង​បន្ទប់ទឹក​សង្ស័យ​ខ្យល់គ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្ម​ការ​សិប្បកម្ម​បោក​សម្លៀក​បំពាក់​ជនជាតិ​ចិន​ម្នាក់​ខ្យល់គ​គាំងបេះដូង​ស្លាប់ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ កញ្ញា នៅ​ចំណុច​ក្នុង​រោង​សិប្បកម្ម​បោក​សម្លៀក​បំពាក់​របស់​ឈ្មោះ Lai jian Zhu…

ខេត្តកណ្ដាល ៖ កម្ម​ការ​សិប្បកម្ម​បោក​សម្លៀក​បំពាក់​ជនជាតិ​ចិន​ម្នាក់​ខ្យល់គ​គាំងបេះដូង​ស្លាប់ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ កញ្ញា នៅ​ចំណុច​ក្នុង​រោង​សិប្បកម្ម​បោក​សម្លៀក​បំពាក់​របស់​ឈ្មោះ Lai jian Zhu ភេទ​ប្រុស ជនជាតិ​ចិន (​មិន​ទាន់​ដំណើរការ​) ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​ឈ្មោះ LIN WEIJIAN ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EC5692130 ផុត​សុពលភាព​ថ្ងៃ​ទី​១២ មីនា ២០២៨ ទិដ្ឋាការ​លេខ EI01499257 ផុត​សុពលភាព​ថ្ងៃ​ទី​០១ មិថុនា ២០១៩ ស្នាក់​នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។

តាម​សាក្សី​ឈ្មោះ Jian xijiu ភេទ​ប្រុស អាយ​៥៥​ឆ្នាំ ដែល​ជា​មេការ​សិប្បកម្ម បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ កញ្ញា​នេះ ពួក​គេ និង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ធ្វើ​ម្ហូប ដើម្បី​ហូប​បាយ​ថ្ងៃត្រង់​។ ពេល​កំពុង​ធ្វើ​ម្ហូប​នោះ​ជន​រង​គ្រោះ បាន​ដើរទៅ​បន្ទប់ធ្វើការ​បាត់​ប្រហែល​ជាង​១​ម៉ោង​ក្រោយមក​ខ្លួន​(Jian xijiu)​ធ្វើ​ម្ហូប​រួច​បាន​ដើរទៅ​រក​ជន​រង​គ្រោះ ដើម្បី​ហូប​បាយ​ជុំ​គ្នា​។ មេការ​សិប្បកម្ម​រូប​នោះ​បន្ត​ថា ពេល​នោះ​ខ្លួន​បើក​ទៅ​បើកទ្វារ​បន្ទប់​មើល ក៏​ឃើញ​ជន​រង​គ្រោះ ដេក​ស្លាប់​នៅ​លើ​កម្រាល​ឥដ្ឋ​។ ឃើញ​ដូច្នោះ​ខ្លួន​បាន​ឲ្យ​អ្នកបកប្រែ​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច ដើម្បី​ជ្រាប​ពី​ការ បាត់បង់​អាយុជីវិត​កម្មករ​ម្នាក់​នោះ​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ពិនិត្យ​សាកសព និង បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ​គាំងបេះដូង​។ ក្រោយ​ពិនិត្យ​រួច​សាកសព​រួច សមត្ថកិច្ច​បាន​ប្រគល់​ជូន​លោក Jian xiju មេការ​យក​សិប្បកម្ម​ដើម្បី​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ រង់ចាំ​សាច់ញាតិ​មក​ពី​ប្រទេស​ចិន​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ