ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​មក​ដល់​ទាំង​តក់ស្លុត និង​យំសោក​បោក​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​មាន​ដឹក​ដូង ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​សួន​វឌ្ឍនៈ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ទួល​ស្លែ…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​មាន​ដឹក​ដូង ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​សួន​វឌ្ឍនៈ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ទួល​ស្លែ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។


ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​ស្លាប់​ខាងលើ ម្នាក់​ឈ្មោះ ហេង វិ​ថី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពុងស្ពឺ និង​ជា​ម្ចាស់​ម៉ូតូ និង​ម្នាក់​ទៀត​ឈ្មោះ​ខាត់ ធា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របប​នៅផ្ទះ ភូមិ​ផ្សារ​គុម​ឬ​ស្សី ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក KAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពត ១A-១៨០៣ មាន​ដឹក​ដូង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ឡើង​ពី​ខេត្តកំពត​មក​ភ្នំពេញ ក្នុង​ទិស​ដៅ​លិច​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ម៉ូតូ​៦​ទៅ​៧​គ្រឿង​មាន ប្រុស មាន​ស្រី​ជិះ​ប្រហែល​ជាង​១០​នាក់ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ដៃ​ខ្លះ​កាន់​ខ្សែក្រវាត់ និង​ដុំ​ថ្ម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​ឡេ​ត ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល ១U-២៦១៩ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​រេ​ចង្កូត​ចូល​ទៅ​ខាង​ចំណែក​ផ្លូវ​រថយន្ត បុក​រថយន្ត​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​២​នាក់​បោក​ក្បាល​ជាមួយ​រថយន្ត​និង​ថ្នល់​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម​ទាំង​២​នាក់​យ៉ាង​អាណោច​អាធ័ម រីឯ​ម៉ូតូ​បាន​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំងស្រុង ។ ភ្លាម​ៗ​ម្ចាស់​រថយន្ត​ក៏​បាន​បន្តដំណើរ​ទៅ​ដល់​គោលដៅ​២៤​ម៉ោង​របស់​សមត្ថកិច្ច ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ប្រហែល​មួយ​គីឡូម៉ែត្រ​ក៏​ឈប់​រថយន្ត​ដើម្បី​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្ដិ៍​តែ​ម្ដង ។

ក្រោយ​កើតហេតុ មាន​សាច់ញាតិ​សព​ជន​រង​គ្រោះជា​ច្រើន​នាក់​បាន​មក​ដល់​កន្លែង​កើតហេតុ​ទាំង​អាម្ម​ណ៍​តក់ស្លុត ទួញ​យំ​បោក​ខ្លួន​សោកស្ដាយ​ជន​រង​គ្រោះ​ដែល​ស្លាប់ ។ បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត ព្រមទាំង​អ្នកបើកបរ​រថយន្ត​ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។

ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ