ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខម្នាក់សង្ស័យស្រវឹងដេកកណ្ដាលផ្លូវ ស្រាប់តែជួបរឿងស្មានមិនដល់​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខយាមផែស្ងួតម្នាក់ សង្ស័យស្រវឹងស្រាទៅដេកកណ្ដាលផ្លូវត្រូវបានរថយន្តមិនចាំម៉ាកបើកកិ.ន បណ្ដាលឱ្យបែកក្បាលស្លាប់នៅកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិអង្គតា​គៀត សង្កាត់កន្ទោក…

រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខយាមផែស្ងួតម្នាក់ សង្ស័យស្រវឹងស្រាទៅដេកកណ្ដាលផ្លូវត្រូវបានរថយន្តមិនចាំម៉ាកបើកកិ.ន បណ្ដាលឱ្យបែកក្បាលស្លាប់នៅកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិអង្គតា​គៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះ​សំ រ័ត្ន ភេទប្រុស អាយុជាង៣០ឆ្នាំ ជាសន្តិសុខយាមនៅផែស្ងួតក្រុមហ៊ុន ស្វីត ដឹកជញ្ជូន ស្នាក់នៅផ្ទះជួលបុរីសន្តិភាព ។

តាម​ប្រភពព័ត៌មានពីប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅចន្លោះវេលាម៉ោងជាង២ គេឃើញជនរងគ្រោះបានដេកនៅកណ្ដាលផ្លូវ សង្ស័យស្រវឹងស្រាជ្រុលដល់ថ្នាក់វង្វេងស្មារតី លុះមក​ដល់​វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះត្រូវបានរថយន្តមិន​ស្គាល់​ម៉ាកកិ.ន បណ្ដាលឱ្យបែកក្បាលស្លាប់ ទើបបង្កការភ្ញាក់ផ្អើលទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗចុះសួរនាំនៅទីតាំងខាងលើ រួចហើយរាយការណ៍បន្តទៅផ្នែកជំនាញភ្លាមៗ ។

តាម​ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះធ្លាប់មានគ្រួសាររួចមកហើយ តែបច្ចុប្បន្នបានលែងលះគ្នា សព្វថ្ងៃជួលផ្ទះនៅម្ដុំបុរីសន្តិភាព ។

ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានរងខាងសមត្ថកិច្ចផ្នែកជំនាញចុះមកធ្វើកោសល្យវិច័យរួចប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ