ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​នឹង​ជួសជុល​ផ្នែក​មួយ​ចំនួន នៅ​ប្រាសាទព្រះវិហារ​នា​ដើមខែ​តុលា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ មាន​ផែនការ​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង នៃ​ប្រាសាទព្រះវិហារ នៅ​ដើមខែ​តុលា​ខាង​មុខ​នេះ ដើម្បី​ការពារ និង​អភិរក្ស​ប្រាសាទ​កុំ​ឲ្យ​ទ្រុឌទ្រោម បន្ត​ទៀត​។ លោក…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ មាន​ផែនការ​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង នៃ​ប្រាសាទព្រះវិហារ នៅ​ដើមខែ​តុលា​ខាង​មុខ​នេះ ដើម្បី​ការពារ និង​អភិរក្ស​ប្រាសាទ​កុំ​ឲ្យ​ទ្រុឌទ្រោម បន្ត​ទៀត​។ លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា នៅ​ផ្នែក​ជណ្ដើរ​បុរាណ ខាងជើង​មាន​លក្ខណៈ​បាក់​ស្រុត​ខ្លាំង ដោយសារ​ទទួល​រង​ការ​ហូរ​ច្រោះ​ទឹក កាត់​ពីលើ​រាប់​ពាន់​ឆ្នាំ មក​ហើយ​នោះ​។ លោក​បញ្ជាក់​ថា ចំពោះ​ការងារ​ស្ដារ​ជណ្ដើរ​នេះ ខាង​អាជ្ញាធរ​ជាតិ​បាន​ស្នើ​ទៅ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នៅ​ដើមឆ្នាំ​២០១៨ ហើយ​ទទួល​បានការ​ឯកភាព​ពី​រដ្ឋាភិបាល សហរដ្ឋអាមេរិក និង​បាន​មូលនិធិ​ជំហាន​ដំបូង ក្នុង​ការ​ជួសជុល​នេះ​។

អាជ្ញាធរ​បាន​ទទួល​បាន​មូលនិធិ ពី​សហរដ្ឋអាមេរិក គឺ​យើង​អាច​ចាប់ផ្ដើម​ពី​ខែតុលា​នេះ​ទៅ​ហើយ យើង​ធ្វើការ​ជួសជុល​មុន​សម្រាប់​ជណ្ដើរ បុរាណ​ខាងជើង ហើយ​សម្រាប់​ការ​ជួសជុល​គោល​បូ​រៈទាំង​៥​នេះ គឺ​យើង​រង់​ចាំតែ​លទ្ធផល​ពី​ក្រុមការងារ បច្ចេករ​របស់​ប្រទេស​ដែល​ជា​ដៃគូរ​របស់​យើង ហើយ​យើង​សង្ឃឹមថា អាច​នឹង​បាន​លទ្ធផល​នៅ​ក្នុង ឆ្នាំ​២០១៨​នេះ​។ លោក គង់ ពុទ្ធិការ បាន​បញ្ជាក់​ថា ការ​ជួសជុល​ប្រាសាទព្រះវិហារ គឺ​អាជ្ញាធរ​ជាតិ គោរព​ទៅ​តាម​បទដ្ឋាន​ស្តង់ដារ​របស់​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក គឺ​ត្រូវ​រក្សា​បាន​នៅ​សភាព​ដើម ពី​បុរាណ​នៃ​តួ​ប្រាសាទ​ការ​ជួស​ជុស​នៅ​ត្រង់​កន្លែង​ដែល​គ្រោះថ្នាក់ និង​កន្លែង​ដែល​មាន​បញ្ហា​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ប្រាសាទ​កាន់តែ​បាក់បែក​ដួល​រលំ​បន្ត​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា​នឹង​បន្ត​សហការ ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូរ​មួយ​ចំនួន​ទៀត ក្នុង​គម្រោង​ជួសជុល​ប្រាសាទព្រះវិហារ​នៅ គោល​បុ​រៈទាំង​៥​នៃ​ប្រាសាទព្រះវិហារ ក្នុង​នោះ​រួម​មាន គោល​បុ​រៈ​ទី​១.២.​និង​ទី​៣ គឺ​ជួសជុល​ដោយ អ្នក​ជំនាញការ​ចិន គោល​បុ​រៈ​ទី​៤ គឺ​ប្រទេស​រុ​ស្ស៊ី និង​គោល​បុ​រៈ​ទី​៥ គឺ​ភាគី​ប្រទេស​ឥណ្ឌា​។ សូម​បញ្ជាក់​ថា សំណង់​ប្រាសាទព្រះវិហារ​ត្រូវ​បាន​ចាប់ផ្តើម​កសាង​ឡើង​ដំបូង​នៅ​ដើម​សតវត្ស​ទី​៩ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២(៨០២-៨៥០) ហើយ​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែ​ក​ក្ដ​ដា ឆ្នាំ​២០០៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ