ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដី​រវាង​អ្នក​ភូមិ និង​រដ្ឋអំណាច​ដោះស្រាយ​មិន​ចេញ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ប្រជាពលរដ្ឋ​៧​គ្រួសារ ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ​ចោទ​ប្រកាន់​លោកស្រី​មេឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ​ថ​ឆា បាន​ឃុបឃិត​ជាមួយ​ប្រជាពលរដ្ឋ​៨​គ្រួសារ​ដែល​រស់នៅ​ភូមិ​-​ឃុំ​ផ្សេង​ទៀត​លួច​លក់​ដី​របស់​ពួក​គាត់ ទៅ​ឱ្យ​អ្នក​នៅ​រាជធានី​ភ្នំពេញ ដែល​កោះសន្តិភាព​បាន​ផ្សាយ​កន្លង​ទៅ​នោះ ។…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ប្រជាពលរដ្ឋ​៧​គ្រួសារ ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ​ចោទ​ប្រកាន់​លោកស្រី​មេឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ​ថ​ឆា បាន​ឃុបឃិត​ជាមួយ​ប្រជាពលរដ្ឋ​៨​គ្រួសារ​ដែល​រស់នៅ​ភូមិ​-​ឃុំ​ផ្សេង​ទៀត​លួច​លក់​ដី​របស់​ពួក​គាត់ ទៅ​ឱ្យ​អ្នក​នៅ​រាជធានី​ភ្នំពេញ ដែល​កោះសន្តិភាព​បាន​ផ្សាយ​កន្លង​ទៅ​នោះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ សមត្ថកិច្ច​ចម្រុះ​របស់​សាលាខេត្ត​កំពង់ឆ្នាំង ដែល​មាន​មន្ត្រី​សុរិយោដី​ខេត្ត មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត និង​មន្ត្រី​ទំនាក់ទំនង​សភាព និង​អធិការកិច្ច​សាលាខេត្ត​កំពង់ឆ្នាំង រួម​នឹង​អាជ្ញាធរ​ស្រុក​ផង បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ដី​ខាងលើ​នេះ​ដល់ទី​តាំង​តែ​ម្ដង គឺ​ស្ថិត​នៅ​ក្នុងភូមិ​ក្តុល​អភិវឌ្ឍន៍ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ។

ស្ថិត​នៅ​លើ​ដី​វិវាទ​រវាង​ប្រជាពលរដ្ឋ​៨​គ្រួសារ ដែល​រង​ការ​ចោទប្រកាន់​ថា បាន​ឃុបឃិត​ជាមួយ​លោកស្រី​មេឃុំ​ស្វាយ​ជុក លក់​ទៅ​ឱ្យ​អ្នក​រាជធានី​ភ្នំពេញ​បាន​ឆ្លើយ​ប្រាប់​មន្ត្រី​ជំនាញ​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ថា ពួក​គាត់​មិន​មាន​ឯកសារ​ណា​បង្ហាញ​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា អតីត​អភិបាលស្រុក​សាមគ្គី​មាន​ជ័យ ចាស់ គឺ​លោក មូ សំ​បាន ជា​ផ្តល់​អោយ​តែ​ប៉ុណ្ណោះ ទីបំផុត​រក​លិខិតបញ្ជាក់​ច្បាស់លាស់​មិនឃើញ​ទាំងអស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ