ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​មានការ​តវ៉ា លទ្ធផល​បាក់​ឌុ​ប​ចេញ​ម្ដងទៀត​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ការ​តវ៉ា​របស់​បេក្ខជន​មួយ​ចំនួន​ទាក់ទង​នឹង​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​កាលពី ថ្ងៃ​ទី​២០ សីហា បាន​ទទួលលទ្ធផល​ហើយ គឺ​បេក្ខជន​ជាប់​និទ្ទេស​(A) បាន​កើនឡើង​គឺ​៤០៨​នាក់ និទ្ទេស​(B)២.២២២ នាក់…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ការ​តវ៉ា​របស់​បេក្ខជន​មួយ​ចំនួន​ទាក់ទង​នឹង​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​កាលពី ថ្ងៃ​ទី​២០ សីហា បាន​ទទួលលទ្ធផល​ហើយ គឺ​បេក្ខជន​ជាប់​និទ្ទេស​(A) បាន​កើនឡើង​គឺ​៤០៨​នាក់ និទ្ទេស​(B)២.២២២ នាក់ និទ្ទេស​(C)​ចំនួន ៦០៤១​នាក់ និទ្ទេស (D) បាន​១៥.១៨០​នាក់ និង​និទ្ទេស (E) ចំនួន​៥៣.១៨៣​នាក់​។ នេះ​បើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។

ក្រសួង​អប់រំ​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​១៤ កញ្ញា បន្ទាប់​ពី​បាន​បូក​សរុប​ពិន្ទុ​ក​សារ​ឡើង​វិញ ដោយ​គណៈកម្មការ​ស​ល្យ​វិច័យ​យ​រួម​មក​។ ក្រសួង​បាន​អះអាង​ការ​បូក​ស្រង់​ពិន្ទុ កន្លង​មក ខុស​បច្ចេកទេស​ដោយសារ​កុំព្យូទ័​មួយ​។ យ៉ាងណា​ក្តី​ក្រសួង​បាន​អះអាង​ថា ពិន្ទុ​ដែល​ស្រង់​ខុស​បច្ចេកទេស​នោះ គឺ​មាន​តែ​មុខ​វិទ្យា​គណិត​វិទ្យា ក្នុង​ថ្នាក់​វិទ្យាសាស្ត្រ ចំណែក​ថ្នាក់​សង្គមវិទ្យា​វិញ​មិន​ប៉ះពាល់​នោះ​ទេ​។

សូម​ជម្រាប​ថា ការ​ប្រកាស​របស់​ក្រសួង​នេះ បន្ទាប់​ពី​បេក្ខជន​មួយ​ចំនួន​ដែល​មាន​សមត្ថភាព​ខាង​គណិត​វិទ្យា​បាន​ធ្វើការ​តវ៉ា​ចំពោះ​ពិន្ទុ​របស់​ពួក​គេ​លើ​មុខ​វិទ្យា​គ​ណិ​ត្យ​វិទ្យា ដែល​ក្រសួង​ចេញ​កន្លង​មក​ទទួល​ពិន្ទុ​សូន្យ (F)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ