ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​កាន់តែ​ដើរតួ​នាទី​សំខាន់​ក្នុង​ជីវភាព និង​វិស័យ​ផ្សេង​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យ​ដឹង​ថា វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា​នា​ពេល​បច្ចុប្បន្ន បាន​កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ទំនាក់ទំនង​នឹង​ជីវិត និង​វិស័យ​ផ្សេង​ៗ​ទៀត…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យ​ដឹង​ថា វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា​នា​ពេល​បច្ចុប្បន្ន បាន​កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ទំនាក់ទំនង​នឹង​ជីវិត និង​វិស័យ​ផ្សេង​ៗ​ទៀត ។

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ក្រុម​ស្ម័គ្រចិត្ត​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (ICT)​កម្ពុជា ឆ្នាំ​២០១៨ លោក ត្រាំ អុី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​មាន​

ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ហៅ​កាត់​ថា ICT បាន​ដើរតួ​សំខាន់​ខ្លាំង​ណាស់ មិន​ត្រឹមតែ​ចំពោះ​ការ​ទំនាក់ទំនង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ វិស័យ​នេះ​ជា​ធាតុ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់​ដូច​ជា​វិស័យ​ជំនួញ វិស័យ​ទូរគមនាគមន៍ វិស័យ​អប់រំ វិស័យ​កសិកម្ម វិស័យសេដ្ឋកិច្ច ជាដើម ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា ៖« ដូច្នេះ មន្ត្រីរាជការ លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស ត្រូវ​យកចិត្តទុកដាក់​រៀន​ប្រើ​ ICT​ និង​ចេះ​ប្រើ​បច្ចេកវិទ្យា ICT ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ឱ្យ​បាន​កាន់តែ​ប្រសើរ និង​ផលិតភាព​ការងារ​ឱ្យ​បាន​ច្រើន និង​លឿន​ជាង​មុន » ។

លោក ម៉ា​ឡូ​ឡូ​ស ចូ​ចូ អគ្គនាយក​ធនាគារ​ឯកទេស​វី​ង បាន​ឲ្យ​ដឹង​ថា តម្រូវការ​ប្រើប្រាស់​សេវាកម្ម​បែប​ឌី​ជី​ថ​ល​នៅ​កម្ពុជា កំពុង​តែ​មាន​និន្នាការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដូច​ជា​ការ​ទូទាត់​តាម​ប្រ​ព​ន្ធ័ QR Code ជាដើម ។

លោក​មាន​ប្រសាសន៍​ថា ៖« ប្រទេស​កម្ពុជា​កំពុង​ខិត​កាន់តែ​ជិត និង​ក្លាយជា​សង្គម​មួយ​ដែល​មាន​ប្រព័ន្ធ​អេកូ​នៃ​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ »​។

លោក​បន្ត​ថា ការ​ទូទាត់​តាម​ទូរ​សព្ទ័​ចល័ត​កំពុង​ក្លាយជា​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ចិន​ដែល​ជា​ទេសចរ​ជាប់​ចំណាត់​ទី​១​នៅ​កម្ពុជា ។ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំងអស់ មាន​៩០%​ហើយ​ដែល​ជ្រើសរើស​យក​ការ​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត ។

រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ កំណើន​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​កម្ពុជា​កាន់តែ​កើនឡើង ស្រប​ពេល​កម្ពុជា​កំពុង​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

លោក​ថ្លែង​ថា ៖« តាម​រយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​និង​កំពុង​គិតគូរ​សហការ និង​ស្នើ​ឲ្យ​វិស័យ​ឯកជន​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស » ។

កា​រវិ​វត្ត​នៃ​វិស័យ​បច្ចេកវិទ្យា​នេះ នៅ​រយៈ ពេល​៥​ឆ្នាំ​ខាង​មុខ អ្វី​ដែល​រាជរដ្ឋាភិបាល​ប្រមើល​មើល និង​មាន​ទស្សនវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ សេដ្ឋកិច្ច និង​សង្គម គឺ​ចង់​ប្រែក្លាយ​កម្ពុជា​ឆ្ពោះទៅ​រក​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

យោង​តាម​ការ​ចេញផ្សាយ​ដោយ​និយ័ត​ករ ទូរគមនាគមន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ ស្ថិតិ​នៃ​អ្នក​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​១០,៩​លាន​នាក់ ។ ដោយឡែក​ចំនួន​អ្នក​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម មាន​ប្រហែល​៦​លាន​២​សែន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ