ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈូឆរផ្អើលមើលទាំងព្រលឹម​… ដឹងត្រឹមមានឡាន១គ្រឿង ដឹកមកប្លុងចោល

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​ឃាតកម្ម​មួយ​ត្រូវ​បានដឹង​ថា ក្រុម​ឃាតករ​ដឹក​សាកសព​បុរស​ម្នាក់​តាម​រថយន្ត យក​មក​ប្លុង​ចោល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​ប៉ុ​ស្ត៍ន​គ​បាល​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​ចម្ងាយ​៥០​ម៉ែត្រ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាំង​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា នេះ…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​ឃាតកម្ម​មួយ​ត្រូវ​បានដឹង​ថា ក្រុម​ឃាតករ​ដឹក​សាកសព​បុរស​ម្នាក់​តាម​រថយន្ត យក​មក​ប្លុង​ចោល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​ប៉ុ​ស្ត៍ន​គ​បាល​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​ចម្ងាយ​៥០​ម៉ែត្រ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាំង​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា នេះ តាំងពី​វេលា​ម៉ោង​៦​ព្រឹក​ម្លេ​៉ះ ។

សេ​ចក​ក្តី​រាយការណ៍​បន្ត​ថា តាម​ការ​ពិនិត្យ​សាកសព​ជន​រង​គ្រោះបឋម គឺ​មាន​សម្បុរ​.​ស និងសង្ស័យ​​ជា​ជាតិ​ជនបរទេស ​ហើយ​ត្រូវ​បាន​ឃាតករ​សម្លាប់​នៅ​កន្លែង​ផ្សេង ហើយ​បាន​ច្រក​សព​ក្នុង​ថង់​ប្លា​ស្ទិ​ក ពណ៌​ខ្មៅ រួច​ដឹក​សព​តាម​រថយន្ត​មក​ពី​ទឹ​ស​ខាងកើត មក​ទម្លាក់​ប្លុង​ចោល​នៅ​លើ​ចិញ្ចើម​ថ្នល់ជាតិ​លេខ​១ ជិត​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​នេះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​តាម​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ដែរ​ថា នៅ​ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ គេ​ឃើញ​មាន​រថយន្ត​តូច​មួយ​គ្រឿង​បើក​មក​ពី​ទិស​ខាងកើត ។ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​ឈប់​មួយសន្ទុះ ក៏​បត់​រថយន្ត​ត្រឡប់​ទៅ​ទិស​ខាងកើត​វិញ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍​អ្វី​ទេ ។

លុះដល់​ម៉ោង​៦​ព្រឹក ត្រូវ​បាន​អ្នកលក់​នំ​ប្រទះ​ឃើញ ទើប​ផ្អើល​ឆោឡោ និង​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។ ក្រោយ​ពី​សមត្ថកិច្ច​មក​ពិនិត្យ​ដំបូង មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​សន្និដ្ឋាន​ថា ជា​សព​ជនបរទេស ដោយពេល​នេះ កំពុង​រង់ចាំ​មន្ត្រី​ជំនាញ​បច្ចេកទេស​មក​ធ្វើ​កោសល្យវិច័យ ។

បើ​តាម​ការ​សន្និដ្ឋាន ​ជន​រង​គ្រោះ​អាច​ត្រូវ​គេ​សម្លាប់​ស្លាប់​តាំងពី​ម៉ោង0​៩​ ឬ​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២​ កញ្ញា ហើយ​បាន​រុម​ថង់​ផ្លា​ស្ទិ​ច​ទុក​រហូត​ដល់​ពេល​ទៀប​ភ្លឺ ពេល​ស្ងាត់​ទើប​លើកសព​ដាក់​លើ​រថយន្ត​ដឹក​មក​ទម្លាក់​ចោល​តែ​ម្តង ​។

​ប្រភព​ដ៏ដែល​បន្ត​ទៀត​ថា បើ​ពិនិត្យ​មើល​ភិនភាគ​សព​សង្ស័យ​ថា​ ជា​ជនជាតិ​ចិន  ហើយ​មាន​គេ​ឃើញ​ជន​រង​គ្រោះ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ កញ្ញា​ ២០១៨ ដើរ​ញ៉ាំ​នំប៉័ង​នៅ​ក្រុង​បា​វិត ដូច្នេះ​ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ជន​រង​គ្រោះ​អាច​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្រុង​បា​វិត​។​

ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​សមត្ថកិច្ច​បាន​យក​សព​ទៅ​រក្សា​ទុក​នៅ​វត្ត​សុវណ្ណ​បុ​ព្វា​រាម ភូមិ​អំ​ពឹ​ល​សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត ​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​ឃាត​ករ ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​​រកហើយ​ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​ពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ