សម្ដេចក្រឡាហោម ស ខេង បដិសេធលោក ស ថេត មិនមែនជាប្អូនបង្កើត…
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបកស្រាយថា លោក ស…
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបកស្រាយថា លោក ស…
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបកស្រាយថា លោក ស ថេត ស្នងការនគលបាលរាជធានីភ្នំពេញ គឺមិនមែនជាប្អូនបង្កើតសម្តេចទេ ។ ការបកស្រាយរបស់សម្តេច ស ខេង គឺបន្ទាប់មានបណ្តាញផ្សព្វផ្សាយមួយចំនួនផ្សាយថា លោក ស ថេត ជាប្អូនបង្កើតរបស់សម្តេចនោះ ។
សម្តេច ស ខេង បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១២ កញ្ញា ថា រយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា ស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោកឧត្តមសេនីយ៍ឯក ស
ថេត ជាប្អូនបង្កើតរបស់សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនោះ សម្ដេចស ខេង បានបកស្រាយវិញថា លោកឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើតរបស់សម្ដេចឡើយ មិនដូចអ្នកសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង ថា មានអ្នកសារព័ត៌មានជាច្រើន បានចេញផ្សាយអំពីការផ្ទេរតំណែង និងការប្រគល់ភារកិច្ច ជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនលោក ស ថេត ។ សម្ដេចថា «អ្វីដែលខ្ញុំកត់សម្គាល់ និងចង់បញ្ជាក់នៅពេលនេះ គឺសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ ស ថេត គឺជាប្អូនបង្កើតរបស់ខ្ញុំ ។ ខ្ញុំមិនដឹងថា សារព័ត៌មានទាំងនោះ បានប្រភពមកពីណា ឬក៏សន្និដ្ឋាន ដោយគ្មានប្រភពនោះទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើតរបស់ខ្ញុំ ដូចដែលសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនោះទេ» ។
សូមរំលឹកថា លោក ស ថេត បានប្រកាសចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី កាលពីរសៀលថ្ងៃទី១១ កញ្ញា ជំនួសលោក ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ខណៈលោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោកពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្ត្រីជំនួស លោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី ។
ចែករំលែកព័តមាននេះ