ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​គេច​រថយន្ត​ឆ្លងផ្លូវ បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​ស៊េរី​ចាស់​មួយ​គ្រឿង ដោយសារ​តែ​អ្នកបើកបរ​បាន​បើក​គេច និង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ទើប​បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ បាក់​អស់​មួយ​កង់​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​ស៊េរី​ចាស់​មួយ​គ្រឿង ដោយសារ​តែ​អ្នកបើកបរ​បាន​បើក​គេច និង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ទើប​បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ បាក់​អស់​មួយ​កង់​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ទល់​នឹង​ក្រុមហ៊ុន​លក់​ម៉ូតូ ស៊ុ​យ​ហ្ស៊ុ​យ​គី ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

តាម​សម្តី​អ្នកបើកបរ​រថយន្ត​បង្ក សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ស៊េរី​ចាស់ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 2A-3221​ដឹក​បងប្រុស​របស់​គាត់​ម្នាក់ ដែល​មាន​ស្ថានភាព​ស្រវឹង ចេញពី​ទីក្រុង​កោះ​ពេជ្រ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ រូប​គាត់​បាន​បើក​គេច​នឹង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដែល​បើក​ឆ្លង​កាត់មុខ​គាត់ ទើប​បណ្ដាល​អោយ​រថយន្ត​របស់​គាត់​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ក្បាល​នាគ​ពុះ​ចែកផ្លូវ បាក់​ខ្ទាត​ទៅ​កណ្តាលផ្លូវ​អស់​ចំនួន​១​កង់​។

ចំណែក​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង និង​បាក់​រ៉ូ​ទីល​ខាងឆ្វេង ហើយ​បើក​ទៅ​មុខ​បាន​៥០​ម៉ែត្រ​ទើប​រថយន្ត​អស់​ល្បឿន​តែ​សំណាងល្អ​ដែរ ដែល​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ទាក់ទង​ហៅ​ខាង​ជំនាញ​ក្រុង ឲ្យ​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ