ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​មួយ​គ្រឿង​ហើយ ទៅពន្លះ​ជញ្ជាំង​​តូប​ពលរដ្ឋ​មួយ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់​បើកបរ​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បត់​ឆ្លងផ្លូវ​ហើយ ​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​តូប​ជួសជុល​ម៉ូតូ​ប្រក់ស​ង្ក័​សី​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ខ្លោងទ្វារ​ចក្រ​ចូល​បុរី​សែន​សុខ តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់​បើកបរ​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បត់​ឆ្លងផ្លូវ​ហើយ ​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​តូប​ជួសជុល​ម៉ូតូ​ប្រក់ស​ង្ក័​សី​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ខ្លោងទ្វារ​ចក្រ​ចូល​បុរី​សែន​សុខ តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ពីរ​នាក់ ដោយ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក កាម​រី​ហា​យ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AE-១៦៨០ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ស្ពាន​អាកាស​៧​មក​រា​ឆ្ពោះទៅ​អតីត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​ខាងលើ​ក៏​បាន​បត់​ឆ្វេង​ផ្លូវ​ចូល​បុរី​សែន​សុខ ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ឡិច​ស៊ី​ស​ RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២S-០៤០២ បើកបរ​ដោយ​បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់ មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ហា​យ​ប្រ៊ី​ត​ខាងលើ​ចំ​ទ្វារ​ខាង​មុខ​ចំហៀង​ខាងឆ្វេង​បណ្តាល​ឲ្យ​ក្រពឹត ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​បុក​ជញ្ជាំង​ស​ង្ក័​សី​របស់​តូប​ជួសជុល​ម៉ូតូ​ដែល​នៅ​ក្បែរ​នោះ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​របើក​ជញ្ជាំង​អស់​មួយ​ផ្ទាំង​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 បាន​រង​ង​ការ​ខូចខាត់​ក្រពឹត​និង​បែក​កាង​ផ្នែក​ខាង​មុខ ក្នុង​ហេតុការណ៍​នោះ​ដែរ មិន​បង្ក​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ ក៏​ឃើញ​តំណាង​ភាគី​ខាង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 បាន​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ម្ចាស់​រថយន្ត​ម៉ាក​ហា​យ​ប្រ៊ី​ត និង​ភាគី​ម្ចាស់​តូប​ជួសជុល​ម៉ូតូ ដោយ​ចេញ​សំណង​ចំនួន​២០០០​ដុល្លារ​ឲ្យ​ទៅ​ខាង​រថយន្ត​ម៉ាក​ហា​យ​ប្រ៊ី​ត និង​ចេញ​សំណង​ចំនួន​២៥០​ដុល្លារ​ឲ្យ​ទៅ​ខាង​ម្ចាស់​តូប​ជួសជុល​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ