ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បិទ​ការិយាល័យ​​​នៅ​វ៉ា​ស៊ិ​ន​តោន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប៉ា​ឡេ​ស្ទី​ន ៖ សហរដ្ឋអាមេរិក​ប្រកាស​នា​ថ្ងៃ​ទី​១០​កញ្ញា ពី​ការ​បិទ​ការិយា​​ល័យ​តំណាង​របស់​ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​ក្រុង​វ៉ា​ស៊ិន​តោន ដោយ​ចោទប្រកាន់​បណ្ដា​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ថា បដិសេធ​មិន​និយាយ​ជាមួយ​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​ហើយ​ពុំ​សន្យា​ធ្វើការ​ចរចា​សន្តិភាព​ជាមួយ​អី​ុ​ស្រា​អែ​ល​ឡើង​វិញ​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​ប៉ា​ឡេ​ស្ទី​ន ដែល​ផ្អាក​រាល់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋា​ភិបាល​អា​មេ​រិ​ក ចាប់តាំងពី​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ទទួលស្គាល់​ជា​ឯកតោភាគី​កាល​ពី​ដំណាច់ឆ្នាំ​២០១៧ ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​លម​ក…

សហរដ្ឋអាមេរិក​-​ប៉ា​ឡេ​ស្ទី​ន ៖ សហរដ្ឋអាមេរិក​ប្រកាស​នា​ថ្ងៃ​ទី​១០​កញ្ញា ពី​ការ​បិទ​ការិយា​​ល័យ​តំណាង​របស់​ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​ក្រុង​វ៉ា​ស៊ិន​តោន ដោយ​ចោទប្រកាន់​បណ្ដា​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ថា បដិសេធ​មិន​និយាយ​ជាមួយ​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​ហើយ​ពុំ​សន្យា​ធ្វើការ​ចរចា​សន្តិភាព​ជាមួយ​អី​ុ​ស្រា​អែ​ល​ឡើង​វិញ​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​ប៉ា​ឡេ​ស្ទី​ន ដែល​ផ្អាក​រាល់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋា​ភិបាល​អា​មេ​រិ​ក ចាប់តាំងពី​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ទទួលស្គាល់​ជា​ឯកតោភាគី​កាល​ពី​ដំណាច់ឆ្នាំ​២០១៧ ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​លម​ក បាន​បរិហារ​ភ្លាម​ៗ​ចំពោះ​ការ​ប្រកាស​នេះ​ថា ជា​ការ​គំរាមកំហែង​ថ្មី​ៗ​របស់​អា​មេ​រិ​ក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​លោកស្រី​HEATHER NAUERT​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ថ្លែង​ថា អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន​OLP​ពុំ​មាន​វិធានការ​ណាមួយ​ដែល​អាច​ចាប់​ផ្ដើម​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​អ៊ី​ស្រា​អែ​ល​ឡើយ​។​ផ្ទុយ​ទៅ​វិញ​បណ្ដា​មេដឹកនាំ​OLP​បាន​ថ្កោលទោស​ផែនការ​សន្តិភាព​របស់​អា​មេ​រិ​ក ដោយ​ទាំង​មិន​ខ្ចី​ពិនិត្យ​ជា​ថ្មី​រួច​បដិ​សេធ​​មិន​និយាយ​ជាមួយ​រដ្ឋាភិបាល​អា​មេ​រិ​ក ពី​ការ​ខិតខំ​ប្រឹងប្រែង​សន្តិភាព​របស់​ខ្លួន​។​

អាស្រ័យ​ហេតុនេះ​រដ្ឋការ​អា​មេ​រិ​ក​សម្រេច​ថា ការិយាល័យ​របស់​OLP​ប្រចាំ​ក្រុង​វ៉ា​ស៊ិន​តោន​នឹង​ត្រូវ​បិទ​សម្រាប់​ពេល​នេះ​។ ដើម្បី​គាបសង្កត់​ពួក​ប៉ា​ឡេ​ស្ទី​ន​ឲ្យ​យល់ព្រម​ចរចា​វិញ​ជាមួយ​អ៊ី​ស្រា​អែ​ល រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​នៅ​បាន​កាត់​ផ្ដាច់ជំនួយ​នានា​ដល់​ពួក​ប៉ា​ឡេ​ស្ទី​ន​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ