ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ដោះ​លែង​លោក កឹ​ម សុខា គឺ​ដោយសារ​បញ្ហា​សុខភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ការ​ដោះ​​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ការ​ដោះ​​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ដោយសារ​បញ្ហា​សុខភាព ។

ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ក្រុង​ណា​ន​នី​ង ខេត្ត​ក្វា​ស៊ី​ង ប្រទេស​ចិន កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​ដែល​សម្តេច​អញ្ជើញ​ទៅ​ចូលរួម​ការ​តាំងពិព័រណ៍​នៅ​ក្នុង​ទីក្រុង​នេះ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​។

ក្នុង​ឱកាស​សំណេះសំណាល​នោះ សម្តេច​បាន​លើក​ឡើង​ទាក់ទិន​ទៅ​នឹង​ការ​ដាក់​ពិរុទ្ធ​ជន កឹ​ម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​ដែល​ធ្វើ​ឡើង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០ កញ្ញា ដោយសារ​ហេតុផល​សុខភាព​របស់​លោក កឹ​ម សុខា​។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែ​ខ ណៈ​ដែល​លោក កឹ​ម សុខា បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​ទៅ​អគ្គស្នងការ​នគរ​បាល​​ជាតិ ដើម្បី​សុំ​កំ​លាំ​ការពារ​សុវត្ថិភាព​លោក​របស់​ពេល​លោក​ចេញពី​ពន្ធនាគារ​។

លិខិត​របស់​លោក​កឹ​ម សុខា បាន​សរសេរ​ដោយ​ផ្ទាល់​ដៃ​រួម​នឹង​ស្នាម​មេដាយ​បាន​បញ្ជាក់​​ថា «​យោង​តាម​ការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំខ្លួន​បណ្តោះអាសន្ន និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​របស់​ចៅក្រម​ស៊ើបសួរ ។ ខ្ញុំបាទ កឹ​ម សុខា សូម​ស្នើ​សុំ​លោក​អគ្គស្នងការ​នគរបាល​ជាតិ​មេត្តា​ជួយ​ការពារ​សុវត្ថិភាព​របស់ខ្ញុំ​ដោយ​ក្តី​អនុគ្រោះ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហើប​ពី​លិខិត​របស់​ពិរុទ្ធជន កឹ​ម សុខា ក្នុង​ការ​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ក្រសួងមហាផ្ទៃ​ក្នុង​ជួយ​ការពារ សុខ​សុវត្ថិភាព​ចំពោះ​រូប​លោក កឹ​ម សុខា បើ​ទោះបី​ស្ថិត​ក្នុង​មន្ទីរឃុំឃាំង ឬ​ចេញ​នៅ​ក្រៅ​ឃុំ​ក៏​ដោយ​។

សូម​បញ្ជាក់​ថា លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នៅ​វេលា​ម៉ោង​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ កញ្ញា នេះ ដោយសារ​តែ​បញ្ហា​សុខភាព​របស់​លោក បន្ទាប់​ពី​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។

ទាំង​មេធាវី​លោក កឹ​ម សុខា ទាំង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​សុទ្ធតែ​បាន​អះអាង​ថា ទោះ​ពី​ជា​មានការ​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ក៏​ដោយ ក៏​សំណុំរឿង​ក្បត់ជាតិ​របស់​​លោក កឹ​ម សុខា នៅ​តែ​បន្ត​អនុវត្ត​ទៅ​តាម​នីតិវិធី​។ ជាមួយ​គ្នា​នេះ​លោក កឹ​ម សុខា ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ