ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​ទឹក​១០​គឺ​កម្ពុជា

14 ឆ្នាំ មុន

៖ ទីបំផុត អ្វី​ដែល​វា​នឹង​អាច​កើតឡើង​ក៏​នឹង​កើតឡើង​ដោយ​ចៀស​មិន​ផុត ដូច​ជា​ការ​លើកទ័ព​របស់​សៀម​ចូល​ឈ្លា​ន ក្នុង​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​កាលពី​ជាង​១​ឆ្នាំ​កន្លង​ មកនេះ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្រាសាទ ព្រះ​វិហារ​របស់​ខ្មែរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ ក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា​។ ចេតនា​ឈ្លានពាន​បាន បង្ហាញ​យ៉ាង​ច្បាស់ ដោយសារ​តែ​សៀម​បាន​ប្រកាន់​យក​ផែនទី​ដែល​គូស​ជា​ឯកតោភាគី ហើយ

ដោយ ៖ សា​ឯម ផល្គុន

៖ ទីបំផុត អ្វី​ដែល​វា​នឹង​អាច​កើតឡើង​ក៏​នឹង​កើតឡើង​ដោយ​ចៀស​មិន​ផុត ដូច​ជា​ការ​លើកទ័ព​របស់​សៀម​ចូល​ឈ្លា​ន ក្នុង​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​កាលពី​ជាង​១​ឆ្នាំ​កន្លង​មកនេះ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្រាសាទ ព្រះ​វិហារ​របស់​ខ្មែរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា​។ ចេតនា​ឈ្លានពាន​បាន បង្ហាញ​យ៉ាង​ច្បាស់ ដោយសារ​តែ​សៀម​បាន​ប្រកាន់​យក​ផែនទី​ដែល​គូស​ជា​ឯកតោភាគី ហើយ​សំអាង​ថា​ផ្ទៃដី​ទំហំ​៤,៦​គីឡូ​ម៉ែត្រការ៉េ​នៅ ជុំវិញ​ប្រាសាទព្រះវិហារ​ខ្មែរ​គឺជា​ទឹកដី​របស់​ខ្លួន ។ មហិច្ឆតា​គួរ​ឱ្យ​ស្អប់ខ្ពើម​បំផុត​នេះ​ពិតជា​មិន​អាច​ទទួលយក​បាន​ទេ ដោយ សារ​តែ​សៀម​បាន​បំភ្លេច​ចោល​នូវ​សន្ធិសញា​បារាំង​-​សៀម ឆ្នាំ​១៩០៤​និង​១៩០៧ ដែល​បាន​កំណត់ព្រំដែន រួច​មក ហើយ រហូត​ដល់​តុលាការក្រុង​ឡា​អេ​ក៏​សំរេច​រឿង​ក្ដី​សៀម​ចូល​ប្លន់​កាន់កាប់​ប្រាសាទព្រះវិហារ​កាលពី​ឆ្នាំ​១៩៥៤​ថា ជា​របស់​ខ្លួន​នោះ ត្រូវ​បាន​សាលក្រម​ប្រកាស​នៅ​ឆ្នាំ​១៩៦២ គឺ​ប្រាសាទព្រះវិហារ​ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់កម្ពុជា ។

ពិត​ណាស់ វា​ហាក់ដូចជា​ច្រំ​ដែល​ពេក​ដែល​ត្រូវ​បកស្រាយ​ដដែល​ៗ​ពី​បញ្ហា​ព្រំដែន ដែល​ពួក​សៀម​វង្វេង​ប្រវត្ដិសាស្ដ្រ​កំពុង​បង្ក ឡើង​ឱ្យ​មាន​អរិភាព​នឹង​គ្នា ហើយ​កាន់តែ​អាក្រក់​ខ្លាំង​ឡើង ។ ការ​ថ្លែង​ជា​សាធារណៈ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា នឹង​នាំ​យក​វិវាទ​នេះ​ទៅ​កាន់​តុលាការក្រុង​ឡា​អេ​ជា​ថ្មី និង​ប្ដឹង​ទៅ​ក្រុមប្រឹក្សាសន្ដិសុខ​នៃ​អង្គការ​សហ ប្រជាជាតិ​ផង​ដែរ ដើម្បី​រក​ទី​បញ្ចប់​មួយ​កុំឱ្យ​វា​វែង​ឆ្ងាយ​បន្ដ​ទៅ​ទៀត ។ មាន​ន័យ​ថា រយៈពេល​ជាង​១​ឆ្នាំ​មកនេះ ការ ជួប​ចរចា​ទាំង​មន្ដ្រី​យោធា​ថ្នាក់​តំបន់ ភូមិភាគ ថ្នាក់​រដ្ឋមន្ដ្រី​ការពារ​ជាតិ និង​ការ​បរទេស រួម​ជាមួយ​គណៈកម្មការ​ចំរុះ ព្រំដែន​នៃ​ប្រទេស​ទាំង​២ គឺ​គ្មាន​លទ្ធផល​អ្វី​ទាំងអស់​រហូត​មក​ដល់​ពេល​នេះ ។ ពិត​ហើយ​ដែល​ថា មិន​មាន​វិធី​អ្វី​រក​ដំណោះ ស្រាយ​បាន​នោះ​ទេ ព្រោះ​កម្ពុជា​ទាមទារ​ឱ្យ​ចរចា​គ្នា​លើ​សន្ធិសញា​បារាំង​-​សៀម ហើយ​កន្លង​មក​ក៏​ភាគី​សៀម​ព្រម ព្រៀង​ជា​គោលការណ៍​ដែរ រហូត​ដល់​មាន​ចុះហត្ថលេខា​លើ MOU នា​ឆ្នាំ​២០០០​កំណត់​តំបន់​ដែល​មិន​ច្បាស់លាស់ ទាំងឡាយ​ឱ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដើម ដោយ​ទុក​ឱ្យ​គណៈកម្មការ​ចំរុះ​ព្រំដែន​ជជែក​គ្នា​ស្ដី​ពី​ការ​រក​បង្គោល​ព្រំដែន ដែល​បន្សល់​ទុក​តាំងពី​សម័យ​បារាំង​គ្រប់គ្រង​កម្ពុជា និង​ការ​ពិភាក្សា​ដទៃ​ផ្សេង​ទៀត​ស្ដី​ពី​ព្រំដែន ។ ផ្ទុយ​ទៅ​វិញបែរជា​សៀម​លើកទ័ព​ចូល​កាន់កាប់​តំបន់​មួយ​ចំនួន​នៅ​ក្បែរ​ប្រាសាទព្រះវិហារ​របស់​ខ្មែរ ដូច​ជា​ចំណុច​វត្ដ​កែវ​សិក្ខា​គិរី ស្វា​រៈ ហៅ​វត្ដ​ប្រាសាទព្រះវិហារ ចំណុច​៥​មក​រា ចំណុច​ភ្នំ​ទ្រព្យ វាល​ឥន្ទ្រី ។​ល​។ ដោយ​និយាយ​ថា​ជា​ដី​របស់​សៀម សួរ​ថា តើ​សៀម​សំអាង​ទៅ​លើ​អ្វី ? គឺ​ផែនទី​ដែល​សៀម​បាន​គូស​ជា​ឯកតោភាគី​គ្មាន​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្ដរជាតិ ហើយ​កម្ពុជា​ក៏ មិន​បានដឹង​ខ្លួន​ថា​គេ​លួច​គូស​ផែនទី​រំលោភ​យក​ទឹកដី​របស់​ខ្លួន​ដែរ ។

បើ​និយាយ​ពី​ប្រវត្ដិសាស្ដ្រ​វិញ ខ្មែរ​ឈឺចាប់​ដោយ​គ្មាន​វាចា​នឹង​ថ្លែង​ទៅ​ហើយ តើ​ហេតុ​អ្វី​ក៏​គេ​នៅ​តែ​បន្ដ​ការ​ចង់បាន​ផ្ទៃដី ដែល​ខ្មែរ​សេសសល់​បន្ដិចបន្ដួច​នេះ​ថែម​ទៀត ។ សុភាសិត​មួយ​ឃ្លា​បាន​សរសេរ​ថា “​យប់យន់​សុបិន​ច្រើន​” ហេតុនេះ​មិន​គួរ​បន្ដ ឱ្យ​មានការ​ដេក​យល់សប្ដិ​ម្ដង​ហើយ​ម្ដងទៀត​នោះ​ទេ គួរតែ​បញ្ចប់​ដោយ​ជ្រើសរើស​យក​ផ្លូវច្បាប់​ជា​អន្ដរជាតិ​ដើម្បី​ដោះ ស្រាយ ។ មុន​នេះ​ជាង​១​ឆ្នាំ ភាព​អត់ធ្មត់​របស់​កម្ពុជា​គួរតែ​សៀម​គោរព ផ្ទុយ​ទៅ​វិញ​បែរជា​កាន់តែ​ផ្គើន​ឡើង​ៗ​ចល័ត ទ័ព​ចូល​ចំណុច​នេះ ចំណុច​នោះ​មិន​ឈប់​ឈរ ។ កម្ពុជា​មិន​ចង់​យក​ប្រទេស​ជិតខាង​ណាមួយ​ធ្វើ​ជាស​ត្រូវ​នោះ​ឡើយ ទាំង​ថៃ​, វៀតណាម និង​ឡាវ ព្រោះតែ​បាន​ហែល​ឆ្លង​សង្គ្រាម​ជិត​៣​ទស​វត្ស​យ៉ាង​គ្រាំគ្រា​ដែល​លទ្ធផល​មាន​តែ​វិនាស កម្ម សោកនាដកម្ម ការ​វិនាស​ព្រាត់ប្រាស បន្សល់​ទុក​តែ​ភាព​ក្រីក្រ​សំរាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឹងប្រែង​ស្ដារ និង អភិវឌ្ឍន៍​សង្គម​ជាតិ​ឡើង​វិញ ក្រោយ​ពី​ខ្មែរ​និង​ខ្មែរ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ជំ​លោះ​ផ្ទៃក្នុង​។ លើក​នេះ​ក៏​ដូច​គ្នា​ដែរ សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា វា​គ្មាន​លទ្ធផល​ល្អ​ទេ​បើ​យើង​ធ្វើសង្គ្រាម​នោះ តែបើ​គេ​បង្ខំ​យើង​ត្រូវ​តែ កាន់​អាវុធ​ការពារ​ទឹកដី​មិន​ឱ្យ​បាត់បង់​សូ​ម្បី​១​មី​ល្លី​ម៉ែត្រ​ឡើយ ហើយ​ក៏​គ្មាន​បំណង​ចង់បាន​ទឹកដី​គេ​១​មី​ល្លី​ម៉ែត្រ​ដែរ​។ ចំណុច​នេះ​វា​គួរតែ​អ្នក​ឈ្លានពាន​ដឹងខ្លួន​ហើយ​ថា តើ​ទ​ង្វើ​របស់​ខ្លួន​បែប​ណា ? មុន​នេះ​១​ថ្ងៃ នាយក​រដ្ឋមន្ដ្រី​សៀម អាប់ ភី​ស៊ី​ត បាន​និយាយ​បែប​ឡូយ​មុខ​អ្នកកាសែត​នៅ​ក្រុង​បាងកក​ថា ថៃ​មិន​ឱ្យ​បាត់បង់​ផ្ទៃដី​៤,៦​គីឡូ​ម៉ែត្រការ៉េ​នោះ​ទេ ហើយ​ជាមួយ​គ្នា​នេះ​ទៀត​ឧបនាយករដ្ឋមន្ដ្រី​ទទួល​បន្ទុក​សន្ដិសុខ​ជាតិ ស៊ូ​ថេ​ប ក៏​និយាយ​បែប​ខែង​រែង​ថា ប្រាសាទ តា​មាន់​ធំ​ក៏​ជា​របស់​សៀម​ដែរ ។

តើ​ការ​អះអាង​របស់​អ្នកនយោបាយ​សៀម​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ថៃ​នោះ​សំអាង​ទៅ​លើ​អ្វី ? វា​មិនមែន​សំអាង​លើ​បបូរមាត់ របស់​ខ្លួន​ដែល​និយាយ​នោះ​ទេ វា​ស្ថិត​លើ​ឯកសារ​ផ្លូវការ​នានា​ជា​តឹកតាង​ដែល​មាន​ទើប​ជា​ការ​ត្រឹមត្រូវ ។ កម្ពុជា​ដែល ជា​ខ្មែរ​ម្ចាស់​ទឹក​ម្ចាស់​ដី​នៃ​អាណាចក្រ​ខ្មែរ និយាយ​អ្វី​ៗ​គឺ​ផ្អែក​ទៅ​លើ​ឯកសារ​ផ្លូវច្បាប់​នានា​ដែល​មាន​ក្នុង​ដៃ ហើយ អន្ដរជាតិ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ទើប​ហ៊ាន​និយាយ​និង​លើកយក​មក​ធ្វើ​ជា​អំណះអំណាង​ច្បាស់លាស់ ហើយ​មិន ខ្លាច​ថៃ​សូ​ម្បី​តែ​ប៉ុន​ក្រចក និង​មិន​ញញើត​ដើម្បី​ឡើង​ទៅ​កាន់​តុលាការ​សា​ជា​ថ្មី ដែល​កាលពី​៤៨​ឆ្នាំ​មុន​សៀម​ធ្លាប់ បោរមុខ​ម្ដង​មក​ហើយ ។ មាន​ន័យ​ថា គឺ “​មាស​ទឹក​១០” មិន​ខ្លាច​ភ្លើង​នោះ​ទេ ហើយ​បាន​ប្រកាស​ជា​ចំហ​រួច​ហើយ​ថា អាច ដោះស្រាយ​រវាង​គ្នា​នឹង​គ្នា​តាម​ផ្លូវច្បាប់​ក៏​បាន តាម​ផ្លូវ​យោធា​ក៏​បាន កម្ពុជា​កំដរ​បាន​ទាំងអស់ តែ​គឺ​ឆ្លើយ​តប​តាម ក្រោយ​ទេ​។ ប្រតិកម្ម​បន្ដបន្ទាប់​ដែល​មាន​ភាព​ក្ដៅ​គគុក​នៅ​តំបន់​ព្រំដែន​ដែល​សៀម​ឈ្លានពាន គឺ​ចាំបាច់​ណាស់​ក្នុង ការ​តបត​បង្ហាញ​ពី​បេះដូង​ពិត​ៗ​មិន​លាក់លៀម និយាយ​ត្រង់​ៗ ដើម្បី​ឱ្យ​អ្នក​រំលោភ​ឈ្លានពាន​ដឹង​ថា តើ​ប្រមុខ​កម្ពុជា មាន​អារម្មណ៍​បែប​ណា ? ពួក​គេ​មិន​គួរ​ខឹង ឬ​ចោទប្រកាន់​នោះ​ទេ​។ យើង​គិត​ថា បើ​សៀម​តាំងខ្លួន​ជា “​មាស​ទឹក​១០” មិន​ត្រូវ​ខ្លាច​ភ្លើង​ទេ។