ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្អប់​ទេសំរាម តែ​ស្អប់​អ្នក​ចោល​សំរាម

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​និយាយ​លើក​ឡើង​អំពី​រឿង​សម្រាម​ខេត្តស្ទឹងត្រែង​នៅ​តែ​ជះ​ឥទ្ធិពល​អា​ ​ក្រក់​ចំពោះ​បុគ្គល​លើ​ការ​ចោល​សំរាម​អនាធិបតេយ្យ​បើ​ទោះ​មាន​រថយន្ត​ជា​មធ្យោបាយ​ប្រមូល​និង​មាន​ទីលាន​ចាក់សម្រាម​នោះ​ទៅ​ហើយ​ក្តី ។​ ​តាម​ការ​អះអាង​ពី​កម្មករ​ប្រមូល​សំរាមនា​បច្ចុប្បន្ន​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ថា នៅ​តាម​លំ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ដាក់​ធុង និង​រក្សា​កាក​សំណល់​ដែល​មិន​ជះ​ឥទ្ធិពល​ដល់​បរិយា​កាស​បរិស្ថាន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​បាន​រៀបចំ​ទុកដាក់​កាក​សំណល់​របស់​ខ្លួន​បាន​ត្រឹមត្រូវ​នោះ​ដោយ​គេចវេស​ពី​ការ​បង់ពន្ធ​បន្តិចបន្តួច​ហើយ​នៅ​វេលា​យប់​ទើប​ពួក​គាត់​យក​ទៅ​បោះចោល​គ្មាន​សណ្តាប់ធ្នាប់​ដែល​ជា​ហេតុ​ក្រោយ​ការ​សម្អាត​រួច​កាក​សំណល់​បែ​សេសសល់​ដដែល ។​…

ខេត្តស្ទឹងត្រែង ៖ បើ​និយាយ​លើក​ឡើង​អំពី​រឿង​សម្រាម​ខេត្តស្ទឹងត្រែង​នៅ​តែ​ជះ​ឥទ្ធិពល​អា​
​ក្រក់​ចំពោះ​បុគ្គល​លើ​ការ​ចោល​សំរាម​អនាធិបតេយ្យ​បើ​ទោះ​មាន​រថយន្ត​ជា​មធ្យោបាយ​ប្រមូល​និង​មាន​ទីលាន​ចាក់សម្រាម​នោះ​ទៅ​ហើយ​ក្តី ។​

​តាម​ការ​អះអាង​ពី​កម្មករ​ប្រមូល​សំរាមនា​បច្ចុប្បន្ន​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ថា នៅ​តាម​លំ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ដាក់​ធុង និង​រក្សា​កាក​សំណល់​ដែល​មិន​ជះ​ឥទ្ធិពល​ដល់​បរិយា​កាស​បរិស្ថាន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​បាន​រៀបចំ​ទុកដាក់​កាក​សំណល់​របស់​ខ្លួន​បាន​ត្រឹមត្រូវ​នោះ​ដោយ​គេចវេស​ពី​ការ​បង់ពន្ធ​បន្តិចបន្តួច​ហើយ​នៅ​វេលា​យប់​ទើប​ពួក​គាត់​យក​ទៅ​បោះចោល​គ្មាន​សណ្តាប់ធ្នាប់​ដែល​ជា​ហេតុ​ក្រោយ​ការ​សម្អាត​រួច​កាក​សំណល់​បែ​សេសសល់​ដដែល ។​

​បើ​គេ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​ស្ពានបេតុង​ស្ថិត​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី​ ​ក្រុង​ស្ទឹង​ត្រែង ឆ្ពោះទៅ​ទិស​ខាង​កើតជា​ផ្លូវ​គ្រួ​ស​ក្រហម​ទៅ​កាន់​ព្រ​លាន​យន្តហោះ​គេ​នឹង​ប្រទះ​ឃើញ​គំនរ​សំរាម​វែង​អន្លាយ​ជះក្លិន​យ៉ាង​អសោច​ចោមរោម​ដោយ​ពពួកសត្វ​រុយ ។ ក្លិន​អសោច និង​ពពួកសត្វ​រុយ និង​កាត់​បន្ថយ​នៅ​ពេល​មេឃ​ធ្លា​ល់​ភ្លៀង​នាំ​យក​ល្បាប់​កខ្វក់​ទៅ​តាម​ទឹក ហើយ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ក្បែ​នោះ​នឹង​ប្រឈម​បញ្ហា​សុខភាព​ខ្ពស់ ។​

​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្ទឹង​ត្រែង​ក៏​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​០៨ កញ្ញា ២០១៨ នេះ​ថា​គំនរ​សំរាម​នេះ​ស្ថិត​នៅ​ចំណុច​ផ្លូវ​ទៅ​ព្រ​លាន​យន្តហោះ​ក្រុង​ស្ទឹង​ត្រែង​វា​កើត​មាន​ឡើង​យូរ​ឆ្នាំ​មក​ហើយ​អាជ្ញាធរ​ពុំ​មាន​វិធានការ​ណាមួយ​ចំពោះ​អ្នក​ចោល​សំរាម​នេះ​ទេ ។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ពោធិ៍​បាន​សម្តែង​ភ័យ​ព្រួយបារម្ភ​ថា គំនរ​សំរាម​នោះ​វា​ប្រភព​នៃ​ការ​ចម្លង​មេរោគ​ព្រោះ​ពេល​មេឃ​ភ្លៀង​ទឹកបាន​ហូរ​ចេញពី​ព្រែក​ចូល​ទៅ​តាម​ដង​ទន្លេមេគង្គ​ហើយ​ស្ថានីយ​បូមទឹក​បូម​យក​ទឹក​ពី​ទន្លេ​មក​បំរើ​សេវាកម្ម​ទឹក​ស្អាត​ប្រចាំ​រៀងរាល់ថ្ងៃ​ចំណែក​ប្រភព​មេរោគ​ហូរ​តាម​ទឹក​ក្លាយជា​សញ្ញា​មួយ​បង្ហាញ​ពី​បញ្ហា​ប្រឈម​ចំពោះ​សុខភាព ។​

​ទាក់ទិន​ករណី​ខាងលើ​លោក សាយ កុសល អភិបាលក្រុង​ស្ទឹង​ត្រែង​បាន​អះអាង​ថា បញ្ហា​នេះ​សាលាក្រុង​បាន​ចេញ​សេចក្តីណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​សំអាត​បរិស្ថាន​ដើម្បី​ការពារ​សុខភាព​រស់នៅ តែ​បងប្អូន​មួយ​ចំនួន​មិន​បាន​គោរព​តាម​ការ​ណែនាំ​ទេ​ច្រើន​ផ្គើន​ទៅ​នឹង​ច្បាប់​ហើយ​ពេល​អាជ្ញាធរ​អនុវត្ត​តឹង​រឹង​ស្រែ​កថា​គ្មាន​យុត្តិធម៌ ។​

​លោក​អភិបាលក្រុង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សា​ជា​ថ្មី​សូម​អនុវត្ត​ឱ្យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ព្រោះថា យើង​ទាំងអស់​គ្នា​មិន​ស្អប់​ទេ​សំរាម​តែ​ស្អប់​អ្នក​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​ទៅ​វិញ​ទេ ហើយ​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ឃ្លាំមើល​ហើយ​បើ​ចាប់​បាន​ជនខិលខូច​នេះ​នឹង​ផាកពិន័យ​ទៅ​តាម​អនុ​ក្រិត​របស់​រាជរដ្ឋាភិបាល​លេខ ១១៣ ស្តី​ពី​ការ​រៀបចំ​សំអាត​បរិស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ