ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាក​យីហោ​និង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ណា​ក្នុង​ខេត្តសៀមរាប​ដែល​គ្មាន​អក្សរ​ខ្មែរ​ត្រូវ​ចាត់ការ​ជា​បន្ទាន់

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់​ការ​ដំឡើង​ស្លាក​យីហោ និង ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ក្នុង​ខេត្តសៀមរាប​នៅ​សាលាខេត្ត​សៀមរាប នា​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក ពិន…

​ខេត្តសៀមរាប ៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់​ការ​ដំឡើង​ស្លាក​យីហោ និង ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ក្នុង​ខេត្តសៀមរាប​នៅ​សាលាខេត្ត​សៀមរាប នា​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប​ដោយ​មានការ​ចូលរួម​ពី​សំណាក់​ម្ទា​ស់​តំណាង​អាជីវ​កម្មដ្ឋាន​ទេសចរណ៍​ក្នុង​ក្រុង​សៀមរាប ។​

មាន​ប្រសាសន៍​នា​ពេល​នោះ​ដែរ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប​បា​នប​ញ្ផា​ក់ថា បច្ចុប្បន្ន​នេះ​យើង​សង្កេត​ឃើញ​ថា ការ​ដាក់​តាំង​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ប៉ាណូ របារ​កាត់​ទទឹង​ផ្លូវ ប្រអប់​ភ្លើង LED ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចល័ត​-​អ​ចល័ត និង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ផ្សេង​ៗ​ទៀត បាន​នឹង​កំពុង​ដំឡើង ឬ​ដាក់​តាំង​បង្ហាញ​នៅ​លើ​ដី​ចំណី​ផ្លូវ​ទីតាំង​អាជីវកម្ម ឬ​ជាប់​ជញ្ជាំង​អគារ​នានា ឬ​ផ្សព្វផ្សាយ​នៅ​ទី​សាធារណៈ​ផ្សេង​ៗ​ដែល​ទីតាំង​មួយ​ចំនួន​ពុំ​ទាន់​មាន​លិខិតអនុញ្ញាត ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​ទីតាំង​មួយ​ចំនួន​ទៀត មាន​លិខិតអនុញ្ញាត ប៉ុន្តែ​អស់​សុពលភាព ។​

​ជា​ពិសេស​ការ​ដំឡើង​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​គ្រប់​ប្រភេទ​មួយ​ចំនួន​បាន​សរសេរ​ជា​អក្សរ​បរទេស​សុទ្ធ ពុំ​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​ដែល​ជា​ហេតុ​នាំ​ឲ្យ​បាត់បង់​នូវ​សោភ័ណ​ភាព សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​ប៉ះពាល់​ដល់​វប្បធម៌ និង​អក្សរសាស្ត្រ​ជាតិខ្មែរ ។​

លោក ពិន ប្រាកដ ក្នុង​នាម​រដ្ឋបាល​ខេត្តសៀមរាប​បាន​ធ្វើការ​ណែនាំ​ដល់ ម្ទា​ស់​-​តំណាង អាជីវ​កម្មដ្ឋាន​ទេសចរណ៍​ទាំងអស់​ថា ទី​១-​ទីតាំង​ស្លាក​យីហោ និង​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ ដែល​មាន​ទំហំ​៤​ម៉ែត្រក្រឡា​ចុះ​ក្រោម​ត្រូវ​ដាក់​ពាក្យ​បំពេញបែបបទ​ស្នើ​សុំ​លិខិតអនុញ្ញាត​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ក្រុង​-​ស្រុក ។ ទំហំ​៤​ម៉ែត្រក្រឡា​ឡើង​ត្រូវ​ដាក់​ពាក្យ​បំពេញបែបបទ​ស្នើ​សុំ​លិខិតអនុញ្ញាត​នៅ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ខេត្ត ។​

​ទី​២-​ចំពោះ​ការ​សរសេរ​ដាក់​នៅ​លើ​ស្លាក​យីហោ និង​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​ត្រូវ​សរសេរ​អក្ស​ខ្មែរ​មាន​ទំហំ​ធំ​ជាង​អក្សរ​បរទេស​ដាក់​នៅ​ជួរ​ខាងលើ និង​សរសេរ​អក្សរ​បរទេស មួយ​ភាគ​ពីរ (១/២) នៃ​អក្សរ​ខ្មែរ​ដាក់​នៅ​ជួរ​ខាងក្រោម និង​សរសេរ​អក្សរ​ខ្មែរ អនុវត្ត​វចនានុក្រម​របស់​សម្តេច​សង្ឃ «​ជួន ណាត​»​។​

​ទី​៣-​ម្ចាស់​ទីតាំង​អាជីវកម្ម សូម​ដាក់​តាំង ឬ​តម្លើង​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជា​ពិសេស​ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​នូវ​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ពា​ណិ​ជ្ម​កម្ម​ជា​ប្រចាំ ។ ទី​៤-​រដ្ឋបាល​ក្រុង​-​ស្រុក មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​តាមដាន​ត្រួតពិនិត្យ​ណែនាំ​រាល់​ការ​ដាក់​តាំង ឬ​តម្លើង​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ពា​ណិ​ជ្ម​កម្ម​គ្រប់​ប្រភេទ និង​ចាត់វិធានការ​រុះរើ​ចំពោះ​ទីតាំង​ដែល​ទំហំ​៤​ម៉ែត្រក្រឡា​ចុះ​ក្រោម ដែល​ពុំ​មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ក្រុង​-​ស្រុក ឬ​អស់​សុពលភាព ព្រមទាំង​ត្រូវ​រាយការណ៍​អំពី​ចំនួន​ស្ថិតិ​ទីតាំង​ដែល​ទំហំ ៤​ម៉ែត្រក្រឡា​ឡើង​មក​រដ្ឋបាល​ខេត្ត​ដើម្បី​ចាត់វិធានការ ។​

​ទី​៥-​ម្ចាស់​ទីតាំង​អាជីវកម្ម​ត្រូវ​ផ្តល់​កិច្ចសហការ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ជា​បន្ទាន់​ក្នុង​ករណី​សង្ស័យ ឬ​ឃើញ​មាន​បទល្មើស​គ្រឿងញៀន និង​ផ្សេង​ទៀត​កើតឡើង​ក្នុង​ទីតាំង​របស់​ខ្លួន និង​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្ដី​អំពាវនាវ​របស់​លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់ មិន​ប្រព្រឹត្ត​បទល្មើស ជួញដូរ រក្សា​ទុក ចាត់តាំង​ឲ្យ​ប្រើប្រាស់​សម្រួល​ឲ្យ​ប្រើប្រាស់ បង្ខំ​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។​

​គួរ​បញ្ជាក់​ផង​ដែរ​បន្ទាប់​ពី កោះសន្តិភាព បាន​ចេញផ្សាយ​ជា​លើក​ទី​២​ពី​ករណី​នៅ​តាម​ហាង​កាហ្វេ ឬ​ភោជនីយ៍ដ្ឋាន និង​ប៊ូ​ទិច មួយ​ចំនួន​ក្នុង​ក្រុង​ដោយ​គ្មាន​ឃើញ​អក្សរ​ខ្មែរ​ទើប​គណៈកម្មាធិការ​ចម្រុះ​របស់​រដ្ឋបាល​សាលាខេត្ត​កោះ​អញ្ជើញ​តាម​ម្ចាស់​ហាង​កាហ្វេ ឬ​ភោជនីយ៍ដ្ឋាន និង ប៊ូ​ទិច មួយ​ចំនួន​ក្នុង​ក្រុង​មក​ប្រជុំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ