ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ត្បូងឃ្មុំ តែធ្វើឱ្យផ្អើលឆោឡោ​ពេញ​ក្រុង​សៀមរាប​ទាំងយប់

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក​បា​ឡែ​ន ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ឪឡឹក ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2R-3694 មក​ពី​ត្បូងឃ្មុំ​នាំ​ក្រុម​គ្រួសារ​មក​លេង​ខេត្តសៀមរាប ខណៈ​កំពុង​បើក…

​ខេត្តសៀមរាប ៖ រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក​បា​ឡែ​ន ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ឪឡឹក ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2R-3694 មក​ពី​ត្បូងឃ្មុំ​នាំ​ក្រុម​គ្រួសារ​មក​លេង​ខេត្តសៀមរាប ខណៈ​កំពុង​បើក តាម​ដងផ្លូវ​ស្រាប់តែ​ឆ្លង​ចរន្ត​ខ្សែភ្លើង​បណ្តាល​ឱ្យ​ឆេះ​សន្ធោរ​សន្ធៅ ។​

 ហេតុការណ៍នេះដែរបានបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​-​សៀមរាប ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ទេ​ក្នុង​ហេតុការណ៍​នោះ ។​

​តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក សេង សុវណ្ណ​នី នាយការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ និង សង្គ្រោះ​បាន​ប្រាប់​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា ករណី​ឆេះ​រថយន្ត​ទំនើប​នោះ​គឺ​បណ្តាល​មក​ពី​ឆ្លង​ខ្សែ​ចរន្តអគ្គិសនី​បណ្តាល​ឱ្យ​ឆេះ​សន្ធោរ​សន្ធៅ ខណៈ​ម្ចាស់​កំពុង​បើកបរ​ដឹក​ក្រុម​គ្រួសារ​ដើរ​លេង​មើល​ទេសភាព​ក្នុង​ក្រុង​សៀមរាប​តាម​ដងផ្លូវ​ជាតិ យ៉ាង​សប្បាយ ។​

លោក​បាន​បញ្ជាក់​ថា ម្ចាស់​រថយន្ត​មានឈ្មោះ ម៉ុ​ក ផល្លា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ក្នុង​ករណី​ឆេះ​នេះ​កម្លាំង​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ បាន​ចេញ​ជួយ​អន្តរាគមន៍​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង ប្រើ​អស់​តែ​១​គ្រឿង​ទើប​អាច​រលត់​បាន​ទាំងស្រុង ប៉ុន្តែ​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​ផង​ដែរ​ហើយ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។​

​បច្ចុប្បន្ន​រថយន្ត​ទំនើប​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ត្រូវ​បាន​ម្ចាស់​នាំ​គ្នា​អង្គុយ​យំសោក​ស្តាយ​ទាំង​យប់ ព្រោះ​មិនដឹង​ថា បាន​អ្វី​ទៅ​ផ្ទះ​វិញ​នោះ​ទេ​មាន​តែ​ត្រូវ​ជួល​ឡាន​ឱ្យ​គេ​អូស​យក​ទៅ​ធ្វើ​នៅ​ក្នុង​ក្រុង​សៀមរាប​ព្រោះ​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ឆ្ងាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ