ចូល​ដល់​ក្នុងផ្ទះ​មិនឃើញ​ប្តី ស្រាប់តែ​ប្រទះ​ឃើញ​ក្រោយ​ផ្ទះ​យ៉ាង​រន្ធត់


ខេត្តកំពង់ស្ពឺ ៖ បុរស​មាន​រោគ​ប្រចាំ​កាយ​ម្នាក់ តែង​ព្យាយាម​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ជា​ច្រើន​លើក​តែ​មិន​បាន​សម្រេច ដោយសារ​ប្រពន្ធ​ជួយ​ទាន់​ ។ ​លុះដល់​ប្រ​ព​ន្ឋ​មិន​នៅផ្ទះ បាន​យក​ក្រមា​ចងក​លើ​មែក​ស្វាយ​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​វាល​ធំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ី ចិន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​យក​ក្រមា​​ចងក​នឹង​មែក​ស្វាយ​១​ដើម​កម្ពស់​២,៥០​ម៉ែត្រ ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ ខណៈ​ប្រ​ព័​ន្ឋ​កូន​មិន​នៅផ្ទះ​។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ​សឿ​ន សូល អាយុ​៤៨​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​បំភ្លឺ​ឱ្យ​សមត្ថកិច្ច​ដឹង​ថា​ថា ប្តី​របស់​គាត់​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ច្រើន​លើក​មក​ហើយ តែ​ត្រូវ​គាត់​ជួយ​ទាន់ ហើយ​កាលពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ ប្តី​គាត់​បាន​ប៉ុនប៉ង​ចងក​សម្លាប់​ខ្លួន​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា គាត់​អត់​ដឹង​ប្តី​របស់​គាត់​ចងក​តាំងពី​ម៉ោង​ប៉ុន្មាន​នោះ​ទេ ព្រោះ​គាត់​អត់​នៅផ្ទះ​។ លុះ​ពេល​គាត់​ចូល​ដល់​ក្នុងផ្ទះ មិនឃើញ​ប្តី​ក៏​ដើរ​រក​ស្រាប់តែ​បាន​ប្រទះ​ឃើញ​ប្តី​គាត់​ចងក​ស្លាប់​លើ​មែក​ស្វាយ​ខាងក្រោយ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​រាយការណ៍​ប្រាប់​ប៉ូលិស​មូលដ្ឋាន ។

សមត្ថកិច្ច​បាន​ធ្វើ​កោសល្យវិច័យ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​សម្លាប់​ខ្លួន​ប្រាកដ​។ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ